32:ត្រឡប់មកវិញ

3.3K 212 0
                                    

<<កុំចេះតែស្មាន>>
ជុងហ្គុកសម្លឹងមើលថេយ៉ុង មិនព្រិច រឿងអីដែលថា ត្រឹមមួយយប់សោះ គេប្រែប្រួលទៅស្រឡាញ់ថេយ៉ុងនោះ។
<<ហេងសយ វាអាចក៏ថាបាន>>
<<ឈប់របិលរប៉ូចទៀតទៅ ញាំរួចហើយឡើងទៅរៀបអីវ៉ាន់ បន្ដិចទៀតមានអ្នកមកយក ត្រឡប់ទៅផ្ទះវិញ>>
<<យើងត្រឡប់ទៅវិញ ថ្ងៃនេះឬ?>>
<<ហុឹម...>>
ពេលបាន ចម្លើយ ថេយ៉ុងក៏មិនបានតវ៉ា ព្រោះចង់នៅទីនេះប៉ុន្មាន ដោយសារទីនេះ មាននាងស្អីគេនោះដែលជាសង្សារជុងហ្គុកនៅ។ ថេយ៉ុងបន្ដញាំ ពេលរួចរាល់ហើយ ក៏ងូតទឹករៀបចំខ្លួន នឹងរៀបអ៊ីវ៉ាន់ទាំងអស់ដាក់ចូលវ៉ាលី រួចឲ្យជុងហ្គុកយកទៅទុកនៅខាងក្រោយ។
<<ថតរូបមួយសិន តាំងពីមកដល់ មិនទាន់បានថតផង សុខៗក៏ត្រឡប់ទៅវិញ>>
<<ចង់ថតក៏ថតទៅ>>
<<យើងថតពីនាក់>>
មិនចាំគេអនុញ្ញាតទាន់ ថេយ៉ុងក៏ចូលទៅអង្គុយនៅប្រលោះជើងគេភ្លាម ទាញយកទូរស័ព្ទកាំមេរ៉ាមកថត ដោយមុខស្រស់ស្អាត កើយទ្រូងហាប់ណែន ផ្ដេកផ្ដួលលើគ្នា។
<<ញញឹមបន្ដិចទៅ>>
ថេយ៉ុងនិយាយ ប៉ុន្តែពេលមុខគេនៅតែមិនស្រស់ ក៏សម្រេចចិត្តថតទាំងបែបនឹង រួចចាប់ដៃរបស់គេមកកាន់ ចុចថត។ ពេលថតរួចហើយ ថេយ៉ុងអូសមើលរូបនោះ ចុះឡើងៗ មុននឹងសម្រេចចិត្ត ផុសរូប ដៃដែលចាប់កាន់ជាមួយដៃជុងហ្គុក។

ភ្ជាប់ជាមួយខេបសិន ថា (មួយថ្ងៃចុងក្រោយ នៅស្វីស) ដោយមិនប៉ុន្មាននាទីផង ចំនួនអ្នកចុចឡាច ឡើងខ្ទង់មុឺន នឹងអ្នកខមិនជាច្រើនរាប់ពាន់នាក់ទៀត តែថេយ៉ុងមិនសូវជាបានខ្វល់ពីវាប៉ុន្មាននោះឡើយ។
អង្គុយរងចាំមិនដល់កន្លះម៉ោងផង ឧទ្ថម្ភាកចក្រក៏បានមកដល់ ស្របពេលនោះ ក៏ឃើញរីកាតា មកដល់ដែលល្មម។
<<ទៅវិញហើយឬជុង>>
<<បាទ>>
<<ខ្ញុំសោកស្ដាយ ដែលមកយឺត>> នាងសើចញឹមៗ មិនសូវសម។
<<យ៉ាងម៉េចឬ?>>
<<បើលោកប្រញាប់ ក៏មិនអីដែល វាមិនមែនជារឿងសំខាន់អីណាស់ណាទេ>>
<<អ៊ីចឹង ខ្ញុំទៅហើយ លើកក្រោយមានឧកាស ជួបគ្នាម្ដងទៀត>>
នាងព្យាយាម និយាយដើម្បីឲ្យគេចាប់អារម្មណ៍ ពន្យាពេលរងចាំស្ដាប់ទៀត ប៉ុន្តែគេក្រៅពីធ្វើជាមិនខ្វល់ហើយ នៅបណ្ដើរភរិយា ឡើងយន្ដហោះធ្វើប្រងើយ។ នាងថយក្រោយ ដើម្បីឲ្យគេបាន ចេញដំណើរ បន្ទាប់មកឧទ្ថម្ភាកចក្រក៏ហោះឡើងលើអាកាស ចាកចេញទៅ បន្សល់ត្រឹមនាងនឹងពាក្យសម្ដីមួយចំនួនដែលគ្មានន័យ។
<<ថ្ងៃណាមួយ ខ្ញុំនឹងធ្វើឲ្យលោកក្លាយជារបស់ខ្ញុំទាល់តែបាន ចន ជុងហ្គុក>>
នាងមិនធ្លាប់ចង់ចាញ់ នាងស្រឡាញ់ជុងហ្គុកមកយូហើយ ប្រសិនបើនាង ដណ្ដើមអ្វីជារបស់នាង ត្រឡប់មកវិញ ក៏មិនឃើញខុសអីត្រង់ណា ព្រោះថេយ៉ុងទេ ដែលជាអ្នកជ្រៀតជ្រែកចូលក្នុងរង្វង់ស្នេហានេះ។

ល្បែងស្នេហា(ចប់)Where stories live. Discover now