ភាគទី29:ក្បែរនាងតែនឹកប្រពន្ធ

3.4K 220 0
                                    

<<បើឆ្លើយមិនបាន មិនបាច់ឆ្លើយ ខ្ញុំមិនចង់បានចម្លើយដែលមិនពិតប្រាកដទេ>>
រងចាំចម្លើយយូពេក ថេយ៉ុងក៏និយាយកាត់មុន ព្រមទាំងច្រានជុងហ្គុកចេញបន្ដិច ដើរហួសទៅមុន សម្ដៅទៅរកម៉េតដែលកំពុងឈរនៅកន្លែងដដែល។
<<តោះ ម៉េត>>
<<ចុះ..?>>
<<គ្មានរឿងអីកើតឡើងទេ គេគ្រាន់តែមួម៉ៅបន្ដិចបន្ដួច យើងទៅរកអីញាំទៅ>>
ម៉េតមិនឆ្លើយ សម្លឹងមើលទៅជុងហ្គុកបន្ដិច រួចងក់ក្បាល សើចញឹមៗមិនសូវសម ដើរតាមថេយ៉ុងពីក្រោយ ដើម្បីដើរលេងបន្ដ។

ជុងហ្គុកតាមសម្លឹងមើលពីនាក់នោះដល់សម្លឹងមើលឃើញ ទើបដកដង្ហើមធំ ក្ដាប់ដៃណែន មិនយល់ពីអារម្មណ៍ខ្លួនឯង ហេតុអ្វីចាំបាច់ខឹងមួម៉ៅម្ល៉េះ ពេលឃើញថេយ៉ុងក្បែរអ្នកផ្សេង។
<<ជុង យើងត្រឡប់ទៅវិញទៅ>>
ខណះពេលនោះ រីកាតាក៏ដើរចូលមក អោបដៃគេ ធ្វើរឹកម្ញិកម៉ក់ ទើបគេបដិសេធមិនបាន ជូននាងត្រឡប់ទៅដល់ផ្ទះ ចំណែកគេក៏ទៅផ្ទះវិញដូចគ្នា ដោយមិនបានចាំទៅជាមួយថេយ៉ុងវិញឡើង។

ងាកមកខាងថេយ៉ុងវិញ បន្ទាប់ពីដើរលេងឆ្អែតហើយ ម៉េតក៏ត្រឡប់ទៅវិញ ចំណែកខ្លួនឯង ចូលមកអង្គុយនៅកន្លែងច្រកផ្លូវចេញចូល ដែលមានអ្នកចម្រៀង ច្រៀងកំដរអារម្មណ៍។ ថេយ៉ុងកម្ម៉ង់ស្រាផឹក ដើម្បីកុំឲ្យអក្សុកមាត់ ទាំងដែលខ្លួនឯងមិនដែលធ្លាប់ផឹកពីមុនមក ពេលជាតិអាល់កុលបានជ្រៀបចូលតែបន្ដិច រាងកាយក៏ទៅជាទន់ល្អោក កាគិតលែងសូវដឹងអី។
ម្រាមដៃតូចៗ យកទូរស័ព្ទចេញពីកាប៉ៅអាវមកមើល ក្រែងល៎មានសាជុងហ្គុក ប៉ុន្តែគ្មានសូម្បីតែមួយ សារខលចូល ប្រអប់សារ ប្រអប់អ៊ីម៉ែលសុតតែស្ងាត់ នេះគេមិនខ្វល់ពីយើងសូម្បីតែបន្ដិចឬយ៉ាងម៉េច។
<<សួរនាំក៏មិនសួរ នៅទុកខ្ញុំចោលទៀត>>
ថេយ៉ុងយំរអ៊ូរងូវៗ ក្រាបមុខនឹងតុយំ ព្រោះអន់ចិត្តដែលត្រូវទុកចោល គ្មានអ្នកណាមកចាប់អារម្មណ៍អើពើជាមួយ ប្រហែលពេលនេះ គេកំពុងសោយសុខជាមួយ សង្សារគេទេដឹង។
<<ខ្ញុំអន់ដល់ថ្នាក់នេះឬ?>>
សំណួររបូតចេញពីបបូរមាត់តូចក្រពុំ សួរខ្លួនឯងម្ដងហើយម្ដងទៀត ត្រង់ចំណុចណាដែលខ្វះខាតមិនអាចបំពេញសម្រាប់គេ ត្រង់ចំណុចណាដែលគេមិនចូលចិត្ត ពេលនេះចង់កែប្រែវាទាំងអស់។
រីង!!
អង្គុយយំសុខៗ សម្លេងទូរស័ព្ទក៏រោទ៍ឡើង ទើបអ្នកដែលស្រវឹង ខំប្រឹងបើកភ្នែកពព្រឹម ចុចលើកទូរស័ព្ទមកផ្អឹបនឹងត្រចៀក។
<<អាឡូ ប្ដីសម្លាញ់>>
(នៅទីណា ថ្មើរហើយនៅមិនទាន់ចូលផ្ទះ ឬចង់ទៅហិចហើរនៅកន្លែងណាទៀត)
សម្លេងខ្សែរម្ខាង ស្ដាប់ទៅក៏ដឹងថាមួម៉ៅ ទើបថេយ៉ុងអត់នឹងអន់ចិត្តមិនបាន រហ័សចុចបិទមិនឆ្លើយតបនឹងគេ។
ទុកគេចោលហើយ នៅថ្លើមសម្ដីធំដាក់ទៀត!!

ល្បែងស្នេហា(ចប់)Where stories live. Discover now