៤៤:ប្រពន្ធបងគេងយូម្ល៉េះ

3.6K 210 1
                                    

ងាកមកខាងជុងហ្គុកឯនេះវិញ បន្ទាប់ពីចេញពីបុស្ដិ៍ប៉ូលីស ក៏ត្រឡប់មកមន្ទីពេទ្យវិញ ដោយមកដល់ ឃើញថាអ្នកម៉ាក់កំពុងអង្គុយសម្លឹងមុខថេយ៉ុង ក៏សើចញញឹមតិចៗដាក់។
<<ថេយ៉ុងយ៉ាងម៉េចហើយម៉ាក់>>
<<នៅមិនទាន់ដឹងខ្លួនទេ ហើយទៅលឿនមកវិញម្ល៉េះ ប៉ូលិសគេថាយ៉ាងម៉េចខ្លះ>>
<<អ្នកបើកបុកឡានថេយ៉ុងគ្រាន់តែស្រវឹង មិនបានគុំគួនអីទេ ទើបគ្មានអីត្រូវដោះស្រាយច្រើន ត្រឹមផាក វិន័យជាប្រាក់>>
<<គេជាអ្នកខាងណា>>
<<ជនជាតិយើងនេះឯង វ័យចំណាស់គ្រាន់បើ>>
<<ហើយកូនមានបានញាំអីឬនៅ?>>
<<នៅទេ>>
<<អ៊ីចឹងម៉ាក់ចេញទៅទិញអីមកឲ្យញាំ បង្អត់បាយខ្លួនឯងបែបនេះ ប្រយ័ត្នឈឺ>>
អ្នកស្រីក្រោកឈរ បន្ទាប់មកក៏ចេញពីបន្ទប់ ដើម្បីទៅទិញអ្វីឲ្យជុងហ្គុកញាំ។ ជុងហ្គុកទាញកៅអី មកក្បែរគ្រែ ដាក់បង្គុយចុះ សម្លឹងមើលមុខថេយ៉ុងមិនព្រិច រួចដកដង្ហើមធំ ចាប់បាតដៃទន់ល្មើយ មកថើបថ្មមៗរួចផ្អឹបនឹងថ្ពាល់របស់គេ។
<<ឆាប់ដឹងខ្លួនមក កុំដេកយូរពេក ក្មេងរំអួយ>>
បើពេលធម្មតា គេបន់ឲ្យតែថេយ៉ុងបានដេកសម្រាកនៅលើគ្រែ ប៉ុន្តែពេលនេះ គេចង់ឲ្យថេយ៉ុងបើកភ្នែក មកជេគេឆាប់ៗ ព្រោះការដេកលក់យូយ៉ាងនេះ ធ្វើឲ្យគេភ័យហើយក៏ឈឺបេះដូងដូចគ្នា។ គេមិនដឹងថា ថេយ៉ុងទៅមានរឿងជាមួយអ្នកណាខ្លះ ដោយសារមួយរយះនេះហេតុការណ៍កើតឡើង ផ្ទួនៗពេក ប៉ុន្មានថ្ងៃមុន មានគេយកឈាមមកចាក់លើឡាន ហើយថ្ងៃនេះ ថេយ៉ុងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ គិតមើលទៅវាមិនសមទំនង ជាហេតុចៃដន្យនោះទេ។ គិតត្រឹមនេះ ខួរក្បាលរបស់គេ នឹកឃើញឈ្មោះ រីកាតាមុនគេ ប៉ុន្តែក៏ឆាប់គ្រលាស់ចេញភ្លាម ព្រោះនាងមិនសមទំនង ឃោរឃៅអីដល់ថ្នាក់នេះ ម្យ៉ាងទៀតជាមនុស្សស្រី ធ្វើរឿងអ៊ីចឹងបានយ៉ាងម៉េចទៅ? គេគិតសាចុះសាឡើង ព្យាយាមរកដំណោះស្រាយ កាន់តែគិតកាន់តែស្មុកស្មាញ ប្រហែលត៎ទៅ គេត្រូវមានមនុស្សដើរតាមថេយ៉ុងហើយមើលទៅ ដើម្បីការពារសុវត្ថិភាព។ អង្គុយកំដរមួយសន្ទុះ ម៉ាក់ក៏ត្រឡប់មកវិញ ជាមួយម្ហូបអាហារ ផ្លែឈើ ភេសជ្ជៈផ្សេងៗ ទើបដកខ្លួនពីថេយ៉ុង ទៅអង្គុយញាំបាយ ពេលញាំរួចរាល់ ក៏ឆ្លៀតត្រឡប់ទៅផ្ទះវិញ ងូតទឹកស្លៀកពាក់ ហើយត្រឡប់មកមន្ទីរពេទ្យវិញ ឲ្យម៉ាក់បានទៅផ្ទះ។
យប់ជ្រៅ អាកាសធាតុកាន់តែត្រជាក់ ការដែលដេកនៅលើសាឡុងតូចវាមិនបានស្រួលខ្លួនអីបន្ដិច ធ្វើឱ្យគេដេកមិនលក់ បម្រាស់ខ្លួនប្រូសប្រាស់ចុះឡើង ទ្រាំមិនបាន ក៏ឡើងទៅដេកនៅលើគ្រែអ្នកជម្ងឺជាមួយថេយ៉ុងដែល សសុលខ្លួនចូលក្នុងភួយ អោបរាងកាយតូចថ្នមៗ បន្ទាប់មកក៏បិទភ្នែកដេក លុងលក់ដល់ព្រឹក។
 
ជុងហ្គុកភ្ញាក់ពីព្រលឹម ដោយសារគ្រូពេទ្យ ចូលមកពិនិត្យតាមដានអាការៈថេយ៉ុង បន្ទាប់ពីពិនិត្យរួចហើយ ក៏គ្មានអ្វីត្រូវព្រួយបារម្ភបន្ថែម គ្រាន់តែរងចាំអ្នកជម្ងឺភ្ញាក់ដឹងខ្លួនពីសន្លប់សិន បើសិនឈឺរាងកាយចុកចាប់កន្លែងណា អាចសុំថ្នាំបំបាត់ការឈឺចាប់លេបបាន។ គេចេញទៅខាងក្រៅ និយាយទូរស័ព្ទជាមួយ លេខា ឲ្យចាប់ចែងរឿងការងារជំនួស រួចក៏ឆ្លៀតទៅទិញអ្វីញាំផង នឹងពេលត្រឡប់មកវិញ សម្លេងថ្ងួចថ្ងូរពីភាពឈឺចាប់ក៏ឮចូលត្រចៀកភ្លាម។
<<ថេយ៉ុង...>>
គេស្ទុះចូលទៅខាងក្នុង ទុកប្រអប់អាហារនៅលើតុ ជួយទប់ឲ្យងើបអង្គុយឲ្យស្រួលបួល នេះសំណាងហើយដែលគេមកទាន់។
<<ភ្ញាក់តាំងពីស្មើរណា មួយឈឺកន្លែងណាឬអត់?>>
គេសួរ ដោយទឹកមុខព្រួយបារម្ភ ថេយ៉ុងក៏សម្លឹងមើលមុខគេព្រឺសៗ។
<<ជុង ខ្ញុំខ្លាច>>
<<អូ...លែងអីហើយ ថេលែងកើតអីហើយ>>
គេទាញថេយ៉ុងមកអោប ថើបថ្ងាស់ថ្នមៗ ដៃអង្អែលខ្នង ជាការលួងលោម ពេលឃើញអាការៈភ័យខ្លាចរបស់ថេយ៉ុង ធ្វើឲ្យគេរំជួលចិត្តជាខ្លាំង នឹកអត់បន្ទោសខ្លួនឯងមិនបាន ដែលមើលថែប្រពន្ធមិនបានល្អ រវល់គិតតែពីរឿងការងារ។
គេទាញថេយ៉ុងចេញពីខ្លួនបន្ដិច ប្រើមេដៃជូតទឹកភ្នែកដែលហូរចេញមកពីភ្នែកមូលក្រឡង់ឲ្យស្អាត។
<<មានឈឺត្រង់ណាឬអត់ហុឹម..>>
<<ឈឺខ្លួន ឈឺជើងដែល>>
<<ចាំបងទៅហៅពេទ្យមកពិនិត្យតាមដានសាថ្មី នៅម្នាក់ឯងបានឬអត់?>>
<<កុំទៅអី ខ្លាច>>
<<បាន..បានមិនទៅក៏បាន ប៉ុន្តែបងទៅត្រង់នោះខលហៅពេទ្យសិន>>
គេចង្អុលទៅទូរស័ព្ទនៅលើតុ ទើបថេយ៉ុងងក់ក្បាលយល់ព្រម គេក្រោកដើរទៅរកទូរស័ព្ទលើតុ ចុចខលទៅទំនាក់ទំនង ឲ្យពេទ្យមកមើលថេយ៉ុង ក្រោយពេលនិយាយរួច ក៏មកអង្គុយនៅលើគ្រែជាមួយវិញ រងចាំមួយសន្ទុះ ទើបពេទ្យមកដល់។
<<ពេលថ្មីៗអាចនៅឈឺចាប់បែបនេះហើយ ប៉ុន្តែយើងអាចលេបឬចាក់ថ្នាំបំបាត់ការឈឺចាប់បានតាមការកំណត់>>
<<ពេលនេះ អាចចាក់បានឬអត់?គេឈឺមិនបាត់>>ជុងហ្គុកនិយាយឡើង អង្អែលដៃថេយ៉ុងថ្នមៗ។
<<ចាក់បាន អ៊ីចឹងសូមចាំបន្ដិច ខ្ញុំនឹងរៀបចំជូន>>
គិលានុបដ្ឋាយិកា ដើរចេញទៅវិញ ដើម្បីទៅយកថ្នាំបំបាត់ការឈឺចាប់មកចាក់ឲ្យ ដោយថេយ៉ុងបន្ទាប់ពីចាក់ហើយ ក៏ទន់ខ្លួនល្អោក ទន់ភ្នែក ហាក់ដូចត្រូវគេសន្ដុំ ដេកលក់នៅលើគ្រែសាជាថ្មី ទាំងដែលភ្ញាក់មកមិនទាន់បានប៉ុន្មានផង។
រីង!!រីង!!
សម្លេងទូរស័ព្ទរោទិ៍ឡើង ទើបជុងហ្គុកដកចេញមកមើល ឃើញថាជាលេខរបស់ រីកាតា ក៏ចុចទទួល លើកមកផ្អឹបនឹងត្រចៀក។
(អាឡូជុង បងនៅទីណា?)
<<នៅមន្ទីរពេទ្យ យ៉ាងម៉េចមែនទេ?>
(គឺ អូនឈឺ ក្ដៅខ្លួនខ្លាំងណាស់ ហើយពេលនេះនៅអាផាតមែនយ៍ម្នាក់ឯង បងជួយទិញថ្នាំបញ្ចុះកម្ដៅមកឲ្យបន្ដិចបានទេ?)
<<នាង អាចហៅអ្នកណាផ្សេងទេ ចៃដន្យខ្ញុំរវល់>>
(បងក៏ដឹងថាអូនទើបមកនៅសេអ៊ួលនេះជាលើកដំបូង ឲ្យទៅស្គាល់អ្នកណាបានទៅ បើមិនក្រៅពីបង ដែលអាចពឹងពាក់បាន)
<<ប៉ុន្តែ...នៅមន្ទីរពេទ្យ គ្មានអ្នកណានៅកំដរថេយ៉ុងទេ>>
(បើអ៊ីចឹង ទុកឲ្យអូនដេកឈឺដល់ស្លាប់ទៅ បងកុំបាច់មករវល់អី)
និយាយហើយ ក៏ចុចផ្ដាច់ភ្លាម ធ្វើឲ្យជុងហ្គុកត្រូវដកដង្ហើមធំ ងាកទៅមើលថេយ៉ុង។ គេមិនចង់ទៅ ព្រោះខ្លាចថា ពេលថេយ៉ុងភ្ញាក់ដឹងខ្លួនឡើង គ្មានអ្នកនៅក្បែរ ប៉ុន្តែបើមិនទៅ នាងនឹងរឹតតែឈឺជាងនេះ ហើយនៅទីបំផុត គេក៏សម្រេចចិត្ត ដើរចេញពីបន្ទប់ ទិញថ្នាំលេបទៅជាមួយផងដែល ព្រោះគ្រាន់តែទិញទៅឲ្យ ហើយឆាប់មកវិញ បារម្ភពីថេយ៉ុងនៅម្នាក់ឯង។
  ពេលមកដល់កន្លែងរស់នៅរបស់នាងហើយ ក៏ចុចកណ្ដឹងហៅពីរបីរដង ទើបទ្វាបើក ដោយរីកាតា មានមុខស្លេកស្លាំង ហាក់ដូចមនុស្សឈឺយូណាស់អ៊ីចឹង។
<<ខ្ញុំទិញថ្នាំមកឲ្យ>>
<<អរគុណ ចូលខាងក្នុងសិនទេ>>
<<មិនអីទេ ខ្ញុំប្រញាប់ទៅមន្ទីពេទ្យវិញ ថេយ៉ុងកំពុងតែនៅម្នាក់ឯង>>
<<អរគុណម្ដងទៀត>>
ជុងហ្គុកងក់ក្បាល រួចប្រញាប់បែរខ្នងដើរចេញទៅ ត្រឹមប៉ុណ្ណឹងស្នាមញញឹមកំណាចនៅលើផ្ទៃមុខស្លេកស្លាំងក៏មានឡើងភ្លាម។ នាងទាញទ្វាបន្ទប់បិទ រួចចុចខលទៅមនុស្សម្នាក់ ដែលត្រូវការជួលឲ្យធ្វើការងារជាបន្ទាន់។
<<សម្លាប់វា>>

សម្លាប់អ្នកណាហាសអូនស្រី🥺

ល្បែងស្នេហា(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ