9

3.1K 225 0
                                    

ភាគទី9:មិនព្រមទទួល ហើយក៏មិនព្រមដេញ

<<ធ្វើបែបនឹងមិនបានទេយាយ>>
ជុងហ្គុកប្រកែកភ្លាម ព្រមទាំងប្រដេញភ្នែកទៅមើល ហ្វូឆឹង ដោយអារម្មណ៍មួម៉ៅ ពេលឃើញថាវាកំពុងសម្លឹងមើលថេយ៉ុងមិនព្រិច។
<<ចង់យ៉ាងមិច ខណៈដែលឯងមិនព្រមការ មានតែហ្វូឆឹងរៀបការជំនួស>>
<<យាយក៏ដឹងថាក្មេងម្នាក់នេះ មានចរឹកយ៉ាងមិចខ្លះ បើបង្ខំឲ្យរៀបការ គួរតែអាណិតចិត្តចៅៗខ្លះ អ្នកណាទៅចង់បានប្រពន្ធ ជាមនុស្សប្រុស ចរឹកសឺនសននោះ>>
<<ប៉ុន្តែខ្ញុំព្រម>>
ហ្វូឆឹងឆ្លើយឡើង ដោយគ្មានការស្ទាក់ស្ទើរ រួចងាកទៅសម្លឹងមើលជុងហ្គុក លើកចិញ្ចើមម្ខាងដាក់ របៀបថាចង់មានបញ្ហាអ្វីឬអត់។ ជុងហ្គុកដកដង្ហើមធំ មិនឆ្ងល់ថាហ្វូឆឹង ហេតុអ្វីព្រមរៀបការស្រួលៗបែបនេះ ទាំងដែលកាលដំបូងទោះបង្ខំយ៉ាងណាក៏ប្រកែក នោះមកពីថេយ៉ុងស្រស់ស្អាតនោះអី។ ថេយ៉ុងស្រស់ស្អាត មានរូបរាងគួរឲ្យស្រឡាញ់ គេក៏សម្លឹងឃើញថាស្អាត ភ្នែកមិនបានខ្វាក់ឯណា ប៉ុន្តែបើគ្រាន់តែមើលរូបសម្រស់ខាងក្រៅ គេទទួលយកមិនបាន ព្រោះចរឹកលាក់ពុតខាងក្នុងចិត្តរបស់ថេយ៉ុង ដល់ថ្នាក់គេជិនឆ្អន់ ស្អប់ដោយគ្មានមូលហេតុគ្រប់គ្រាន់។
<<ឯងព្រមរៀបការមិនបានទេ ហ្វូឆឹង>>
<<យ៉ាងមិច ពិធីរបស់យើង អនាគតរបស់យើង មិនឃើញថាវាពាក់ព័ន្ធអីត្រង់ណាជាមួយឯងទេ ម្យ៉ាងទៀត ឯងក៏បានបដិសេដសំណើរថេយ៉ុងជាប្រពន្ធរួចហើយដែរ>>
<<ខ្ញុំព្រម>>
ជុងហ្គុកឆ្លើយផូងភ្លាម គ្រាន់តែប្រយោគសាច់ញាតិនិយាយបញ្ចប់ ជាហេតុធ្វើឲ្យអ្នកគ្រប់គ្នាមិនយល់ ព្រោះមិញនេះនៅឃើគបដិសេដនៅឡើយ ប៉ុន្តែពេលឃើញថាបញ្ជូនទៅឲ្យរៀបការជាមួយហ្វូឆឹង ក៏ជំទាស់ព្រមទាំងលើកខ្លួនឯងព្រមជំនួសវិញ។
<<ឯងច្រណែនយើងឬក៏អត់?បើមិនពេញចិត្ត មិនបាច់រៀបការ>>
ហ្វូឆឹងនិយាយឡើង ដោយសារគិតថា ជុងហ្គុកប្រហែលជាមិនចង់ចែករំលែកអ្វីមួយមកដល់គេ ឬមួយសូម្បីតែរឿងរៀបការ។
<<មែនហើយ យើងមិនពេញចិត្ត ខណះដែលឯង ជាមនុស្សល្អ ត្រូវតែជួបជាមួយមនុស្សស្រីល្អៗ ចំណែកម្នាក់នេះ ចរឹកអាក្រក់ ប៉ះជាមួយយើងអាក្រក់ ទើបសមគ្នា>>
ថេយ៉ុងចំហរមាត់ធ្លុង ហួសចិត្តនិងពាក្យសម្ដីរបស់គេ ទើបក្រោកឈរឡើង ខាំបបូរមាត់ខាងក្រោម មុខក្រហមក្រម៉ូវ ព្រោះខឹងដែលត្រូវប្រមាថកិត្តិយសនៅចំពោះមុខមនុស្សជាច្រើន ហើយមនុស្សដូចជាគីម ថេយ៉ុង មិនព្រមអង្គុយឲ្យគេមើលងាយបានដែល ឋានះក៏ប៉ុណ្ណឹងដែល ទ្រព្យសម្បត្តិមិនចាញ់គ្នា ទៅខ្លាចធ្វើអី។
<<នែ លោកហួសហេតុពេកហើយ ខ្ញុំមិនមែនជាមនុស្សដែលសម្រាប់មកអង្គុយឲ្យវាយតម្លៃដូចវត្ថុគ្មានជីវីតបានទេ ជួយធ្វើរឹកមានសីលធម៌ក្នុងខ្លួនផងទៅ>>
<<ចង់យ៉ាងមិច ខណះដែលឯងវាបែបហ្នឹងពិតមែន>>
ថេយ៉ុងអាម៉ាសមុខ ភ្នែកមានអារម្មណ៍រំភាយក្ដៅ រលីងរលោង ទោះមិនបានធ្វើដូចដែលគេនិយាយពិតមែន ប៉ុន្តែវាអត់ខ្មាសមិនបាន។ ថេយ៉ុងញ័រខ្លួនទទ្រើក សម្លក់ជុងហ្គុកសឹងតែលៀនគ្រាប់ភ្នែក ចង់ទៅហក់ទៅខ្វាចមុខសង្ហាពាលរបស់គេឲ្យរយះ ប៉ុន្តែធ្វើបែបនោះមិនបាន បានត្រឹមគុំគួនក្នុងចិត្ត ហើយនៅពេលដែលទ្រាំមិនបាន ក៏ស្ទុះចាប់កាបូប ដើរចេញពីតុភ្លាម មិនទាំងមើលមុខត្រកូលចនអីបន្ដិច។

ជុងហ្គុកនៅពេលឃើញបែបនោះ ក៏រហ័សដើរទៅតាមពីក្រោយ ប៉ុន្តែថេយ៉ុងដើរលឿនដូចរត់ បោះជំហានវែងៗម៉ាត់ៗតាមបែបតារាដើរម៉ូត ទើបជុងហ្គុកត្រូវរត់ស្ទាក់ពីខាងមុខភ្លាម ហើយចាប់កន្រ្ដាក់កដៃតូចមួយជំហឹង ឲ្យរាងកាយតូចល្អិតចូលមកក្នុងរង្វង់ដៃគេ ផ្ទៃមុខស្រស់ស្អាតផ្អឹងនឹងដើមទ្រូងធំទូលាយ។
<<លែង..លែងខ្ញុំ មនុស្សចង្រៃ>>
ថេយ៉ុងរើបម្រាស់ យកងាប់យករស់ ស្រែកឡើងប៉ោងសរសៃក គក់ច្របាច់គេឮដឹបៗ តាមអ្វីដែលអាចធ្វើបាន ប៉ុន្តែជុងហ្គុកក្រៅពីមិនឈឺហើយ នៅទំនើង ចាប់ថេយ៉ុងខ្លាំងៗ ញិចដូចជាចៃទៅហើយ។
<<លែងខ្ញុំ..អានរក!>>
<<សម្ដីហំ ហ៊ានជេយើងផងណាស់ហេស>>
ជុងហ្គុកខាំធ្មេញក្រតៗ សឹងតែបាក់ធ្គាម ទាំងគ្រឺង ទាំងខ្នាញ់ថេយ៉ុងក្នុងពេលតែមួយ សម្ដីប៉ប៉ាច់ប៉បោច ឆ្នាសមើលតែមេមាន់ អ៊ីចឹងហើយបានជាគេថា ចរឹកយកជាការមិនបាន បើឲ្យធ្វើជាប្រពន្ធរបស់គេ សុខចិត្តស្លាប់ល្អជាង។
រាងកាយតូចល្អិត ត្រូវទាញទៅបៀតនឹងរាងកាយមាំ បន្ទាប់មកចង្កេះត្រូវក្រសោបជាប់ តាមដោយកញ្ចឹងក ត្រូវចាប់ជាប់តាមរយះបាតដៃក្រាស់គ្រើម មុខនឹងបបូរមាត់ក្រៀមក្ដៅគគុក ផ្ដិតលើបបូរមាត់ទន់ល្មើយ បឺតសាច់បបូរមាត់ខាងក្រោមខ្លាំងៗ ព្រោះថេយ៉ុងមិនព្រមបើកមាត់ឲ្យគេ។
ដឹប!!
ថេយ៉ុងគក់គេខ្លាំងៗ ព្យាយាមរើខ្លួន ទឹកភ្នែកក៏ត្រូវជ្រាបចេញពីភ្នែករឹមៗ រាងកាយញ័រទទ្រើក ដោយហ្វូឆឹងឃើញបែបនេះ ក៏ទ្រាំមិនបាន ស្ទុះដើរទៅរកភ្លាម ហើយប្រឹងប្រើកម្លាំងដៃ ចាប់ទាញថេយ៉ុងចេញពីជុងហ្គុកភ្លាម ហើយរុញឲ្យមកនៅក្រោមខ្នងគេ។
<<ដឹងខ្លួនធ្វើអីទេ ជុងហ្គុក>>
ហ្វូឆឹង គំហកដាក់ កែវភ្នែកបញ្ជាក់ថាមិនពេញចិត្តយ៉ាងខ្លាំង ពេលជុងហ្គុកបញ្ចេញចរឹកដាក់ថេយ៉ុងបែបនេះ។
<<កុំមកចេះដឹងរឿងយើង យើងចង់ធ្វើស្អីក៏បាន>>
<<តែឯងកំពុងរំលោភបំពានធ្វើបាប ថេយ៉ុង>>
<<ហើយយ៉ាងម៉េច ?ក្មេងនេះធ្លាប់ធ្វើអ្វីជាមួយយើងជាងនេះទៅទៀត គ្រាន់តែថើបមើលទៅវាមិនខូចខាតអីត្រង់ណាទេ>>
<<ឯងចង់បានន័យថាយ៉ាងមិច>>
<<ដូចដែលឯងគិត>>
គេញាក់ស្មារធ្វើហីៗ បន្ទាប់មកក៏បែរខ្លួនដើរចេញ ប៉ុន្តែត្រូវទប់ញ៉ក់ភ្លាម ពេលបានឮសម្ដីមួយឃ្លារបស់លោកយាយ
<<ពួកឯងដេកជាមួយគ្នាហើយមែនទេ?ជុងហ្គុកឆាប់បែរខ្នងមោវិញភ្លាម ឯងត្រូវតែទទួលខុសត្រូវរឿងនេះ កុំចង់គេចវេសឲ្យសោះ ចំណែកថេយ៉ុង ឯងក៏ដូចគ្នា គ្មានសិទ្ធិប្រកែកការរៀបការទេ ទោះយ៉ាងណានឹកដល់គុណបុណ្យ ដែលយាយធ្លាប់ជួយពេលគ្រួសារឯងធ្លាក់ខ្លួនផង>>

ល្បែងស្នេហា(ចប់)Where stories live. Discover now