ភាគទី4:អ្នកចាប់ការ

3.7K 251 0
                                    

ភាគទី4:អ្នកចាប់ការ

ថេយ៉ុងគ្រាកាំងឈុល រហូតមកដល់បន្ទប់ ទើបទម្លាក់រាងកាយមាឌធំដូចយក្សទៅលើពូក បន្ទាប់មកជួយដោះស្បែកជើង និងអាវធំឲ្យ ទាំងពិបាក ទម្រាំតែរៀបឲ្យបានដេកស្រួល ញើសហូរឡើងពេញខ្លួន។
<<មានលើកក្រោយ ខ្ញុំដេញបងចេញមិនខានទេ>>
ចប់សម្ដីរអ៊ូៗហើយ ថេយ៉ុងក៏ចេញពីបន្ទប់វិញ ដោយមិនភ្លេចទុកកាតបន្ទប់នៅលើតុផងដែល។ ពេលចុះមកដល់ជាន់ក្រោម ត្រូវបន្ដទៅយកឡាននៅចំណត ចៃដន្យពេលនោះ ជើងជុងហ្គុក កំពុងតែផ្ដេកផ្ដួលក្នុងឡានរបស់គេល្មម ទើបធ្វើជាមិនដឹងមិនឃើញ ដើរហួសទៅឡានរបស់ខ្លួន ដែលទុកឆ្ងាយពីគ្នាគួរសម។
<<អាងតែនៅលោកខាងលិច ចង់ធ្វើអីកណ្ដាលវាលក៏បានឬយ៉ាងមិច គួរឲ្យស្អប់ពិតមែន>>
គ្រាន់តែចូលមកដល់ក្នុងឡានភ្លាម ថេយ៉ុងរអ៊ូរទាំមិនឈប់ មុខឡើងក្រមូវ សម្លេងមួហ្មង។ ត្បិតថាមានឈាមជា កូរ៉េ អង់គ្លេស រស់នៅទីនេះតាំងពីតូចអាយុ10ឆ្នាំម្ល៉េះ ប៉ុន្តែនៅតែមិនទាន់ធ្លាប់ក្នុងការរស់នៅមួយផ្នែក គឺការអោបថើបបែបមិនប្រកាន់ច្រើននឹងឯង។ កាពិតរឿងអស់នេះ ដើរតាមផ្លូវក៏ខ្វះដែល សូម្បីតែមិត្តភក្តិនៅសាលា អោបថើបគ្នាតាមចិត្ត ប៉ុន្តែខ្លួនមិនបានបែបនោះ មិនដែលបណ្ដែតបណ្ដោយខ្លួនតាម យ៉ាងហោចណាស់ត្រឹមកាន់ដៃឬកៀកស្មាគ្នាលេងធម្មតា មិនឈានដល់ការថើបបែបប្រាកដប្រជាអីនោះទេ។ ថេយ៉ុងចេញឡានទៅក្រៅយ៉ាងរហ័ស បើកសម្ដៅទៅខនដូរបស់ខ្លួន ទាំងមិនដឹងសោះ ថាមានឡានមានគ្រឿងបើកតាម តាំងពីដើម។

<<មានគ្រាន់បើ>>
ជុងហ្គុកញញឹមចុងមាត់ សម្លឹងមើលខនដូដែលខ្ពស់សន្លឹម ស៊ីវីល័យ មានស្លាយបញ្ចាំងពីពាណិជ្ជកម្មផ្សេងៗ គ្រាន់តែមើលក៏ដឹងថា អ្នកដែលរស់នៅក្នុងនេះ មិនមែនអ្នកតូចតាចធម្មតា ដែលអាចចេះតែចូលទៅកើត។ គេនៅក្នុងឡានមួយសន្ទុះ លួចសម្លឹងមើលទៅខនដូជារឿយៗ ទាល់តែអស់ចិត្ត ទើបបើកឡានត្រឡប់ទៅផ្ទះវិញ ចំណែកស្រីស្នេហ៍ដែលចេញពីសណ្ឋាគារមិញនេះ ទម្លាក់ចោលនៅកន្លែងដើម ដោយឲ្យលុយនាងគ្រប់ចំនួន សង្ឃឹមថានាងមិនតាមរករឿងគេនៅពេលក្រោយទៅចុះ។

ថេយ៉ុងភ្ញាក់នឹងសម្លេងទូរស័ព្ទនៅម៉ោងជាង3ទៀងភ្លឺ មុនដំបូងគិតថាជាយល់សប្តិ ទើបមិនបានលើក ប៉ុន្តែសម្លេងវារំខាន់ត្រចៀកមិនឈប់សោះ ម្ដងហើយម្ដងទៀត ទើបភ្ញាក់ បើកភ្នែកឡើង ស្រវ៉ារកទូរស័ព្ទនៅលើតុ ចុចទទួលនិយាយ។
<<មានការអី>>
(ថេ បងនៅទីណា ម៉េចក៏នៅតែម្នាក់ឯង?)
<<យប់មិញបងស្រវឹងជោក ទៅផ្ទះមិនរួច ទើបខ្ញុំយកទៅសណ្ឋាគារ>>
(អ៎ ហើយពេលនេះថេនៅឯណា?)
<<ខ្ញុំនៅខនដូ មានអ្វីឬអត់?>>
(បងឈឺក្បាលចង់ផ្ទុះទៅហើយ បងដឹងបើថេចេញក្រៅទាំងយប់វាមិនសុវត្ថិភាព ប៉ុន្តែសុំអង្វរទិញថ្នាំ នឹងបបរកំប៉ុងឲ្យបងផងមក)
<<មិនដឹងទេ បើឃ្លានក៏ចេញមកទិញខ្លួនទៅ ម៉ាតនៅជិតទីនោះមានមួយកន្លែង បត់ស្ដាំ ដើរត្រង់ទៅឃើញហើយ កុំថាខ្ញុំចិត្តដាច់ឲ្យសោះ ព្រោះខ្ញុំមិនបានទៅបញ្ជាបងឲ្យផឹកស្រាទេ>>
(ថេ...)កាំងឈុលបង្អូសសម្លេងវែងគួរឲ្យអាណិត។
<<ប៉ុណ្ណឹងបានហើយ ស្អែកក្រោកពីព្រលឹមមកធ្វើការផង>>
និយាយត្រឹមប៉ុណ្ណឹងក៏ចុចបិទទូរស័ព្ទភ្លាម ព្រមទាំងបោះទៅពូក ទាញភួយដណ្ដប់បន្ដទៀត មិនខ្ចីគិតពីកាំងឈុលសូម្បីតែបន្ដិច ព្រោះចិត្តដាច់ដាក់បែបនេះវាល្អពេកហើយ កុំឲ្យលើកក្រោយគេចេះតែហ៊ានដាក់ទៀត។

ល្បែងស្នេហា(ចប់)Where stories live. Discover now