ភាគទី27:កុំជ្រៀតជ្រែក

3.1K 212 0
                                    

ថ្ងៃថ្មី!!
ថេយ៉ុងភ្ញាក់តាំងពីព្រលឹម ដោយសារជុងហ្គុកដាស់ឲ្យក្រោក ដើម្បីត្រៀមរៀបចំខ្លួន ឡើងភ្នំ ទាន់ចំណតរថភ្លើង ព្រោះដឹងថាថេយ៉ុងស្រឡាញ់ខ្លួនស្រឡាញ់ស្អាត ភាពស្អាតត្រូវតែជាប់តាមខ្លួនជានិច ត្រូវប្រើពេលយូរសម្រាប់ពេលតែងខ្លួន។
<<ចាំបន្ដិច>>
ថេយ៉ុងស្ងៀកឡើង បន្ទាប់ពីពាក់ស្រោមជើង បន្ដដោយស្បែកជើងពណ៍ខ្មៅក៎វែង ស្រោបដល់ស្មងជិត ចំណែកខោអាខោកាប៊យសាច់យឺត ពណ៍ខៀវស្លេក អាវចាក់ពណ៍ខ្លាញ់ក្ដាម និងពាក់អាវរងាខាងក្រៅ បង់កន្សែងនឹងក-បន្ថែមទៀត វាអាចជួយកាត់បន្ថយរងាបានខ្លះ។
<<ពាក់មួកផង>>
ជុងហ្គុកឈរចាំនៅខាងមខាង ប៉ុន្តែពេលថេយ៉ុងរត់មករក ដោយភ្លេចពាក់មួក គេក៏ជួយដាស់តឿន ព្រោះអាកាសធាតុខាងក្រៅត្រជាក់ស្ទើរកក អាចនឹងឈឺបាន។
បន្ទាប់ពីរួចរាល់អស់ហើយ ក៏នាំគ្នាទៅចំណតរថភ្លើង ទិញសំបុត្រឡើងជិះ ដោយនៅតាមផ្លូវ ថេយ៉ុងរអ៊ូថាស្អាតមិនឈប់ ទាល់តែដល់ភ្នំដែលជាគោលដៅមកដើរលេង។
<<មនុស្សច្រើនពិតមែន>>
<<ភាគច្រើនជាភ្ញៀវទេសចរណ៍>>
<<ពួកគេពូនទឹកកកជារូប ខ្ញុំចង់ពូនដែល យើងពូនជាមួយគ្នាទៅ>>
<<មិនកើតទេ ត្រជាក់>>
ជុងហ្គុកក្រវីក្បាល ពេលត្រូវបបួលលេងដូចកូនក្មេង គឺគេអាយុច្រើនហើយហ្នឹងណា ឲ្យទៅលេងពូនទឹកកកជារូប ដូចកូនក្មេងម៉េចនឹងកើតទៅ។
<<ខ្ញុំពាក់ស្រោមដៃដែល ប៉ុន្នឹងមិនអីទេ>>
ថេយ៉ុងនៅមិនឈប់រឹងទទឹង ចង់លេងដដែល ទើបជុងហ្គុកអត់ក្នាញ់មិនបាន បើនៅផ្ទះនឹងចាប់វៃគូទឲ្យហើមតែម្ដងហើយ។
<<អេ...ជុងហ្គុក>>
កំពុងតែសម្លក់សម្លឹងគ្នាសុខៗ សម្លេងស្រទន់ក៏បន្លឺឡើង ទើបអ្នកដែលត្រូវហៅ ងាកទៅមើល ញញឹមដាក់បន្ដិច លែងចាប់អារម្មណ៍ពីវត្តមានរបស់ថេយ៉ុង។
<<មើលបានយ៉ាងម៉េចនឹង>>
រីកាញញឹម ទាញមួកចេញពីផ្ទៃមុខបន្ដិច នឹងលួចដៀងភ្នែកមើលថេយ៉ុងដែលឈរអោបដៃក្រោយខ្នងជុងហ្គុកផងដែល។
<<នឹកឃើញថាចង់លេងទើបមកតែម្នាក់ឯង ចៃដន្យដល់ហើយ>>
<<បាទ...>>
<<នៅត្រង់នោះគេមានបើកហាងថ្មី ទៅជាមួយគ្នាទេ>>
<<អឺ...>>
ពេលបានការបបួល ជុងហ្គុកក៏ក្រលេកទៅមើលថេយ៉ុងបន្ដិច មុននឹងញញឹមមិនសូវសមដាក់រីកាតា។
<<បើលោកចង់ទៅ លោកក៏ទៅៗ ខ្ញុំលេងម្នាក់ឯងបាន>>
ថេយ៉ុងបន្លឺសម្លេងឡើងស្រាលៗ ព្រមទាំងអោនមុខចុះ ទើបជុងហ្គុកមិនសូវខ្វល់ប៉ុន្មាន ព្រោះមនុស្សដូចថេយ៉ុងរឹងមាំ អាចមើលថែខ្លួនឯងបាន ដោយមិនចាំបាច់មានគេនៅក្បែរ។
<<ចង់ទៅផ្ទះពេលណាដែលហៅ ដឹងទេ យើងទៅហាងក្បែរៗនេះ>>
<<ហុឹម..>>
<<តោះ ជុង>>
រីកាតាស្ទុះចូលទៅអោបដៃជុងហ្គុក ញញឹមស្រស់ដាក់ថេយ៉ុង គ្មានក្រែងរអាចិត្តអ្វីបន្ដិច បន្ទាប់មកក៏បណ្ដើរគ្នាដើរចេញ ទៅដើរលេងកន្លែងផ្សេង ទុកឲ្យក្មេងតូចនៅម្នាក់ឯងលើវាលទឹកកកសែនត្រជាក់។

ល្បែងស្នេហា(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin