41:វៃប្ដី!!!

3.4K 214 0
                                    

<ក្រេមប្រលាក់ថ្ពាល់របស់លោក?វាមិនសូវដិត តែអាចមើលឃើញ លោកកំពុងព្យាយាមលាក់បាំងខ្ញុំឬក៏អត់?ស្រីនោះជាអ្នកណា រីកាតា ឬអ្នកផ្សេង?>>
ថេយ៉ុងសួរសំណួរញាប់មាត់ស្អេក ធ្វើឲ្យជុងហ្គុក ត្រូវគាំងស្ញេញ នឹកដល់ពេលដែលរីកាតា ថើបថ្ពាល់គេ កាលពីនៅហាង។ គេភ្លេចឲ្យឈឹង ម្យ៉ាងទៀតមិននឹកស្មានថា មានស្នាមជាប់ដូចគ្នា ព្រោះគ្រាន់តែថើបម៉ាភ្លែតសោះ។
<<យ៉ាងមិច?មិនឆ្លើយ?លោកគ្មានអ្វីចង់និយាយខ្លះទេឬយ៉ាងម៉េច ជុងហ្គុក>>
ថេយ៉ុងនៅតែបន្ដនិយាយ ចំណែកជុងហ្គុកបែរជាភាំងៗ ធ្វើមុខមាំ ទាំងដែលក្នុងអារម្មណ៍កំពុងខ្វល់ខ្វាយ។ តើគេគួរប្រាប់យ៉ាងម៉េចឲ្យចម្លើយ
ចេញមកវាល្អ បើប្រាប់ថា រីកាជាអ្នកថើប ថេយ៉ុងច្បាស់ជាតូចចិត្តនឹងគេពុំខាន ដោយសារតែគិតថាគេនៅតែបន្ដទាក់ទងនាង ក្បត់ចិត្តប្រពន្ធ ប៉ុន្តែបើប្រាប់ថាស្រីផ្សេងថើប ហាក់ដូចគេទៅលេងស្រី វារឹតតែលើសដើម សរុបមកគេរកចម្លើយឲ្យសាកសមមិនកើត។
<<ជុងហ្គុក លោកកំពុងគិតអី?ឮខ្ញុំសួរឬអត់>>
កាពិតឮ ហើយក៏បានឮសំណួរច្បាស់ដូចគ្នា តែមិនដឹងឆ្លើយយ៉ាងណា។
<<អត់មានអីទេ>>
<<ខ្ញុំសួររឿងក្រេម ស្នាមក្រេមជារបស់អ្នកណា?>>
<<គ្មានទេ>>
<<គ្មានទេ ឆ្គួតហើយឬ នេះវាឃើញច្បាស់ណាស់ បើមិនចង់ប្រាប់ក៏ហី ខ្ញុំមិនសួរដេញដោលទៀតទេ លោកចង់ណាត់ជួបអ្នកណា លេងជាមួយអ្នកណា ក៏ស្រេចតែចិត្ត ប៉ុន្តែកុំមោដេកជាខ្ញុំទៀត អ៎ហើយលុយដែលប៉ះពាល់ខ្ញុំកាលមុនៗនោះ សរុបឲ្យមោ គិតការប្រាក់ផង>>
ឆ្គួត!!ពេលខឹងប្ដីរឿងមានស្រី មោទាមទារការប្រាក់ លុយដែល បានដាក់លក្ខខណ្ឌដេកជាមួយគ្នា ហើយឲ្យគេចាំយ៉ាងម្ដេច បើវាញយដល់ថ្នាក់ហ្នឹងនោះ?
<<មិនដឹងទេ>>
<<ចន ជុងហ្គុក នេះជារឿងរបស់លោកមិនអ៊ីចឹង>>
អ៎ សារនេះ ហៅគេទាំងត្រកូលបានទៀត គិតទៅចរឹកថេយ៉ុង អាចប្រែប្រួលលឿនណាស់ លឿនជាងខ្យល់ព្យុះទៅទៀត ម្ដងជាត្រជាក់ ម្ដងក្ដៅ ម្ដងក៏ដូចជាខ្យល់បក់ខ្លាំងៗ មើលតែពេលនេះទៅ មុខកាចដាក់គេដូចខ្លា និយាយសម្លេងខ្លាំងៗ គំហកដាក់ប្ដីចំៗ មិនខ្លាចរអាអីបន្ដិច។
<<លោកចាប់រំលោភខ្ញុំ បន្ទាប់មកក៏ទៅលេងស្រី តែខ្ញុំមិននិយាយតាប៉ែច្រើន សុំតែលុយសិនមោ លោកចង់ទៅលេងស្រីនៅឯណាស្រេចចិត្ត ហើយយប់នេះដេកបែកបន្ទប់គ្នា>>
<<កាតក្នុងទូ>>
<<ល្អ ខ្ញុំទៅដកយកទាំងអស់ បើលោកមិនដឹង>>
<<យើងមិនបានអោបថើប ស្អីនាងទេ>>
ពេលដល់ដំណាក់កាលនេះហើយ មានតែនិយាយ បើថេយ៉ុងហក់មកដាល់កញ្ចប់មាត់ ចាំគិតតាមក្រោយ។
<<នាង?នាងជាអ្នកណា?>>
ថេយ៉ុងងាកខ្លួន មើលមុខគេសាជាថ្មី ព្រមទាំងធ្វើមុខកាចដាក់។
<<រីកាតា>>
<<អ៎កាពិតសង្សារចាស់ សប្បាយដល់ហើយហ្ន៎ បានជួបគ្នា>>
<<នាងគ្រាន់តែ មកជួបធម្មតា>>
<<បើមោជួបធម្មតា ម៉េចមានស្នាមគ្រែម ហាស>>ដឹប!! ថេយ៉ុងដើរមកជិត វៃស្មាគេមួយទំហឹង ទើបលើកដៃស្ទាបកន្លែងវៃតិចៗ សម្លឹងមើលមុខថេយ៉ុងម៉ក់ៗ។
<<ម៉េចក៏មាន?>>
<<នាងបានថើបដែល>>
<<បានថើប ហេតុអីនិយាយថា មោជួបធម្មតាហាស មិញនេះ>>
<<អូយ!!!>>
គេញោចខ្លួនបន្ដិច ពេលថេយ៉ុងចាប់មួលត្រចៀក ប៉ុន្តែគេមិនបានរើបម្រាស់ គ្រាន់តែចាប់ក៎ដៃតូចពីលើប៉ុណ្ណោះ។ ថេយ៉ុងខាំធ្មេញក្រតៗ មួលទាំងតែ ឡើងក្រហមងាំង ទើបព្រមលែង។
<<ទៅងូតទៅឲ្យឆាប់>>
<<បាទ>>
គេឆ្លើយបាទតែមាត់ តែខ្លួននៅអង្គុយដដែល គិតទៅពេលនេះ គេក្លាយជាមនុស្សខ្លាចប្រពន្ធឬយ៉ាងម៉េចវិញ?មិញថេយ៉ុងទាំងវៃទាំងមួល សូម្បីតែតបត៎ដៃបន្ដិចក៏គ្មានដែល ថេយ៉ុងនិយាយឆ្វេងក៏ឆ្វេង ស្ដាំក៏ស្ដាំ តាមតែទាំងអស់។
<<នៅដល់ណា ឆាប់ទៅ>>
<<បាទ>>
គេក្រោកឈរ ពេលថេយ៉ុងសម្លក់មុខថ្លែ ក៏អោនមុខចុះ ដើរចូលបន្ទប់ទឹកតាមបញ្ជា។ ថេយ៉ុងដាក់ខ្លួនអង្គុយនៅលើគ្រែ កែវភ្នែកសម្លឹងមើលទៅទ្វាបន្ទប់ទឹក ដែលបានបិទ ទាំងខឹងសម្បារនិងអួលណែនក្នុងទ្រូង។ អឺ...បើមិនឈឺយ៉ាងម៉េច ប្ដីមានស្រីទាំងមូល ថាមិនចង់ហួងហែងប្រចណ្ឌទេ តែទ្រាំមិនបាន អារម្មណ៍វាដូចជា កញ្ច្រោលចូលតែម្ដង។ គិតមើលទៅមើស កាលពីថ្ងៃ រំលោភប្រពន្ធសន្លប់ចង់ងាប់ចង់រស់ មិនសូម្បីតែខ្វល់ ហ៎... ប្រពន្ធអញឈឺឬអត់ ប្រពន្ធពេលក្រោកមោយ៉ាងមិចយ៉ាងម៉ា បើថាត្រឹមខលសួរក៏អស់ចិត្ត តែនេះអត់សោះ នៅទៅជួបនាងសង្សារចាស់ទៀត ងាប់ហើយ ខឹងងាប់អីឡូវហើយ។
ក្រាក!!
ទ្វាបន្ទប់ទឹកបានបើកវិញ ដោយជុងហ្គុកដើរចេញមក ត្រឹមរុំកន្សែងប្របេះៗនឹងចង្កេះ ចំណែកល្វែងលើ ចំហរចោលឲ្យរំភើយ។
<<ទៅស្លៀកខោអាវ>>
<<តែស្អុះ>>
ពេលគេប្រកែក ថេយ៉ុងក៏សម្លក់ តែមិនបាននិយាយ ដោយសារ ទម្លាប់គេពេលយប់ ដេកស្រាតពិតមែន បើមិនអ៊ីចឹង ត្រឹមពាក់តែខោខ្លីតែប៉ុណ្ណោះ។
<<ញាំបាយឬនៅ?>>
<<នៅ>>
<<ចង់ញាំអីទេ ចាំយកមកឲ្យ>>
គេកំពុងយកចិត្តឬយ៉ាងណា?រាល់ដងមិនឃើញអ៊ីចឹង?តែ...មិនបាច់ មិនចង់ឲ្យលួង ចង់ខឹងបន្ដ!!!!កុំទន់ចិត្តឲ្យសោះ គីម ថេយ៉ុង!!!
<<មិនឃ្លាន>>
<<ប្រយ័ត្នខូចក្រពះ ញាំឲ្យគ្រប់គ្រាន់ ទើបមានសុភាពល្អ>>
<<ខ្ញុំបង្អត់បាយពេលល្ងាចខ្លួនឯងតាំងពីក្មេងម្ល៉េះ មិនឃើញកើតស្អីទេ>>
ព្រោះតែជាតារា រឿងសម្រស់ រូបរាង វាជាផ្នែកដល់សំខាន់បំផុត ទើបត្រូវតមអាហារ តមនេះតមនោះមករហូត។
<<កាលនោះមិនបាច់រាប់ពេលនេះទេ>>
<<មិនបាច់មកខ្វល់ទេ ខ្ញុំឃ្លានខ្ញុំរកញាំខ្លួនឯង>>
<<គ្រាន់តែបារម្ភ>>
<<....>>
ដឹបដាក់!!ដឹបដាក់!!
ឆុយ!!បេះដូងលោតញាប់ម្ល៉េះ គេគ្រាន់តែនិយាយធម្មតាៗសោះ ហេតុអ្វីឯងញាប់ញ័រថ្នាក់នេះ? មិនបាន ទន់ចិត្តមិនបានទេ ឯងទន់ចិត្តជាមួយគេមិនបានទេ គីម ថេយ៉ុង!!
<<មុខក្រហម កំពុងគិតអី?>>
<<មិន..មិនបានគិត>>
មែន?មុខឡើងក្រហមមែនក៏អី?មិនគួរឲ្យជឿ គ្រាន់តែពាក្យសម្ដីធម្មតាមួយឃ្លាសោះ អាចទាញចិត្ត ឲ្យអៀន ទាំងកំពុងមានអារម្មណ៍ខឹងផងឬ?
<<តែខ្ញុំគិត>>
<<លោកគិតអី?>>
ថេយ៉ុងសួរបកវិញ ប៉ុន្តែពេលគេ សម្លឹងមើលមុខ ក៏រហ័សងាកមុខចេញ គេចក្រសែភ្នែក សម្លឹងអីផ្សេង ព្រោះខ្លាចញាប់ញ័រអារម្មណ៍ជាងនេះ។
<<គិតថាឯងកំពុងតែអៀន>>
<<មិនបានអៀន រឿងអីដែលខ្ញុំត្រូវអៀន>>
ថេយ៉ុងពើងទ្រូងដាក់ រួចខាំមាត់ ភ្នែកក៏ប្រឹងបើក ដើម្បីឲ្យកាន់តែឆ្នាសឆ្នើម ជាកាយវិការគួរឲ្យស្រឡាញ់ ក្នក់ក្នាញ់បំផុត ក្នុងក្រសែភ្នែកជុងហ្គុក។
ព្រោះតែបែបនេះហើយ ទើបគេចូលចិត្តតាមទ្រ!!
ពេលគេសម្លឹងមិនព្រិច ក្នុងកែវភ្នែកមានពន្លឺផ្លេកៗ ទៅជាធ្វើខ្លួនមិនត្រូវ ទើបសម្ដែងធ្វើជាមិនខ្វល់ ដើរបែរខ្នងដាក់ ឡើងលើគ្រែ ទាញភួយដណ្ដប់ ដោយជុងហ្គុកឃើញបែបនេះ ក៏ឡើងមកដេកលើគ្រែដែល ប៉ុន្តែស្រាប់តែ ថេយ៉ុងដេកបែរខ្នងដាក់ភ្លាម។
<<យើងមានឈ្លោះគ្នា ឬអត់ថេ?>>
គេសម្លឹងមើលខ្នងថេយ៉ុងព្រិចៗ បើមិនបានឈ្លោះគ្នា ហេតុអ្វីដេកបែរខ្នងដាក់គេ?
<<....>>
ចប់ !!ចប់ហើយ!! ពេលនេះមានតែពាក្យទន្ទេញថា (អញខុសក៏អញលួង អញមិនខុសក៏អញលួង) បើមិនអ៊ីចឹងច្បាស់ជាបានដេកបែរខ្នងដាក់មួយយប់ទល់ព្រឹក ងរមិនបាត់មិនខាន។

លួងទៅប្រូ ក្រែងល៎គេឲ្យដេកអោប🤣👽






ល្បែងស្នេហា(ចប់)Tempat cerita menjadi hidup. Temukan sekarang