៤៣:ប្រពន្ធលោកជួបគ្រោះថ្នាក់

3.5K 218 4
                                    

ឡានទំនើបរបស់ថេយ៉ុង ជ្រុលទៅបុកនឹងបង្គោលភ្លើង ដោយសារកម្លាំងឡានបុកមកពីខាងក្រោយ ចំណែកមនុស្សបោកក្បាលនឹងចង្អូតឡាន ឈាមហូរហាម ប៉ុន្តែមិនបានសន្លប់។ ថេយ៉ុងប្រឹងបើកភ្នែក ងើបមុខឡើង ក្រវីក្បាលខួជាច្រើនដង ឡើងវង្វេងវង្វាន់អស់ ដៃជើងក៏ញ័រអស់រលីង រួមទាំងឈឺខ្លាំងទៀតផង។ ថេយ៉ុងប្រឹងងាកទៅក្រោយ សម្លឹងមើលទៅគ្រប់យ៉ាង សម្លឹងមើលឃើញឡាន ដែលនៅទទឹងកណ្ដាលផ្លូវទាំងព្រិល វិនាទីបន្ទាប់ គ្រប់យ៉ាងក៏ងងឹតឈឹង មិនដឹងអ្វីជាអ្វីបន្ដទៀត។

______
ជុងហ្គុកដើរចុះដើរឡើងនៅមុខបញ្ចប់អ្នកជម្ងឺ ដោយថេយ៉ុងកំពុងនៅខាងក្នុង ដើម្បីព្យាបាល។ គេខ្វល់ខ្វាយ ទោះពេទ្យប្រាប់ថា គ្មានអ្វីធ្ងន់ធ្ងរ ត្រឹមបែកក្បាល នឹងប៉ះពាល់ដល់រាងកាយតិចតួចក៏ដោយ នេះជិតមួយម៉ោងហើយ នៅមិនទាន់ឃើញចេញមកវិញទៀត។
<<ជុងហ្គុក...>>
សម្លេងញ័រ បន្លឺឡើង ជុងហ្គុកក៏ងាកទៅមើល ឃើញថាជាអ្នកម៉ាក់ ទើបឈប់ដើរ។
<<ថេយ៉ុងកូនម៉ាក់យ៉ាងហើយ ម៉ាក់ភ័យណាស់>>
<<មិនកើតអ្វីធ្ងន់ធ្ងរទេ ពេលនេះកំពុងព្យាបាល  >>
<<ពុទ្ធោកូនម៉ាក់...>>
ជុងហ្គុកក៏ភ័យមិនចាញ់អ្នកម៉ាក់ដូចគ្នា។ ពេលប៉ូលិសតេរមកប្រាប់ថា ថេយ៉ុងជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ គេសឹងតែគ្មានកម្លាំងឈរ ញ័រអស់មួយតួខ្លួន ដៃជើងទន់អស់រលីង ឈានជំហានមិនចង់កើត ប៉ុន្តែមិនទាន់បានចេញផុតពីអគារផង ប៉ូលិសក៏តេរមកសាជាថ្មី ផ្ដល់ដំណឹង រឿងបញ្ជូនថេយ៉ុងទៅមន្ទីពេទ្យមុន ទើបគេមិនបានទៅកន្លែងកើតហេតុ ឆ្ពោះមកមន្ទីរពេទ្យយ៉ាងរហ័ស សំណាងល្អ ដែលថេយ៉ុងមិនបានកើតអ្វីខ្លាំងណាស់ណា។
រងចាំមួយសន្ទុះ ពេទ្យក៏បានចេញមកវិញ។
<<លោកគ្រូពេទ្យ ប្រពន្ធខ្ញុំយ៉ាងម៉េចហើយ>>
<<ពេលនេះកំពុងសម្រាក រាងកាយមានកន្លែងជាំគ្រាំឈាម ព្រោះដោយសារតែការប៉ះទន្គិច ចំណែកក្បាល គ្រាន់តែបែក មិនបានប៉ះពាល់ដល់ប្រព័ន្ធខួក្បាលទេ កុំបារម្ភអី យប់នេះអាចនឹងដឹងខ្លួនវិញហើយ>>
<<អរគុណច្រើន ពេលនេះអាចចូលទៅមើលបានទេ>>
<<បាទ អាចចូលបាន>>
<<អរគុណម្ដងទៀត>>
លោកគ្រូពេទ្យវ័យកណ្ដាលញញឹម រួចដើរចេញ ទៅមើលអ្នកជម្ងឺបន្ដ ចំណែកជុងហ្គុក បើកទ្វាចូលទៅខាងក្នុង។
កែវភ្នែកខ្មៅក្រិប សម្លឹងមើលទៅប្រពន្ធដែលកំពុងដេកនៅលើគ្រែអ្នកជម្ងឺ ទាំងក្ដុកក្ដួល។ មុខមាត់ស្រស់ស្អាត ពេលនេះមានស្នាមជាំហើមក្រម៉ៅ ក្បាលមានរុំបង់ក្រាស់ឃ្មឹក រីឯដៃ បំពាក់ព្យួរសារ៉ូម គួរឲ្យអាណិត នេះគ្រាន់តែចំណែកខាងក្រៅ ចុះខាងក្នុង ពេទ្យថាគ្រាំឈាម មិនដឹងជាឈឺយ៉ាងណាទេ ប្រពន្ធបងអើយ...។
<<មើលចុះ កូនម៉ាក់គួរឲ្យអាណិតណាស់ មិនគួរជួបរឿងបែបនេះសោះ>>
អ្នកស្រីនិយាយខ្សាវៗ ដើរទៅម្ខាងគ្រែ ចាប់អង្អែលដៃថេយ៉ុងថ្នមៗ។ គាត់មិនបានបន្ទោសជុងហ្គុក ព្រោះស្មានដឹងថាកូនប្រុសក៏មិនចង់ឲ្យកើតហេតុ បែបនេះដូចគ្នា។
<<ម៉ាក់នៅកំដរថេយ៉ុងសិនបានឬអត់ ខ្ញុំទៅដោះស្រាយកន្លែងកើតហេតុ>>
<<ទៅចុះ យ៉ាងមិចយ៉ាងម៉ា ខលប្រាប់ម៉ាក់វិញផង>>
<<បាទ>>
គេងក់ក្បាល រួចអោនថើប ផ្អឹបបូរមាត់នឹងថ្ងាសប្រពន្ធបន្ដិច ទើបឈរត្រង់ខ្លួន ដើរចេញក្រៅបន្ទប់ ដើម្បីទៅដោះស្រាយរឿងកើតហេតុ។

ល្បែងស្នេហា(ចប់)Where stories live. Discover now