11:លក្ខខណ្ឌរបស់អនាគតភរិយា

3.4K 228 0
                                    

<<ប្រដៅនាងចេញម្ដង>>
<<ឆ្គួតទេហ្អេស ឯងមិនទាន់ត្រូវជាអ្វីនឹងគ្នាទេ អង្គុយចុះវិញមោ>>
ថេយ៉ុងមុខក្រម៉ូវ ដាក់គូទអង្គុយនៅកៅអីវិញមួយទំហឹង ព្រោះកំពុងមួម៉ៅ ជីមីនក៏មើលឃើញតាមរយះទឹកមុខនិងការដកដង្ហើមធំៗញាប់ៗ។
<<ធ្វើរឹកពាដូចកំពុងប្រចណ្ឌគេ>>
<<មានអីត្រូវប្រច័ណ្ឌ គ្រាន់តែចង់ដាស់តឿន ពេលដល់ថ្ងៃរៀបការ នៅតែបណ្ដើរស្រី មិនអ៊ីចឹងមុខជាបាន យើងទះវៀចថ្គាមមិនខានទេ>>
<<ខ្លាជាគ្នាមែនហើយឯងនេះ គួរអាណិតជុងហ្គុកឬអត់ទេ ដែលត្រូវក្លាយជាប្ដីរបស់ឯង>>
<<មិនដល់ថ្នាក់នឹងទេ ឯងកុំនិយាយដូចយើងជាមនុស្សឃូឃៅមើស>>
ជីមីនសើចហឺសៗនៅដើមបំពង់ក សើចញឹមៗ ក្នុងចិត្តលួចភ័យជំនះសជុងហ្គុកបន្ដិចដែល ព្រោះថេយ៉ុងឆ្នាសដូចខ្លា ប៉ុន្តែត្រូវលាក់នៅក្រោមកាំបាំងមុខស្រស់ស្អាត កាយវិការទន់ភ្លន់ នេះប្រាប់ក្នុងបំណងល្អទៅចុះ កាលនៅវិទ្យាល័យធ្លាប់ណាត់គ្នាវៃក្រៅសាលាទៀតហើយ ធាតុពិតរបស់ គីម ថេយ៉ុង ។

ថេយ៉ុងនៅដើរសបភីងជាមួយជីមីន ទោះចាយលុយលឿនដូចព្យុះ ខ្ទង់លានក្នុងមួយពព្រិចភ្នែក ក៏គ្មានអារម្មណ៍ថាស្ដាយ ព្រោះចំនួនលុយ បានមកពីញើសឈាម ការខិតខំធ្វើការរបស់ខ្លួន។ ថេយ៉ុងទិញប្រេនណែនជាច្រើន កាន់ហៀដៃ ឈ្លៀតចូលទិញ គ្រឿងលំហរខ្លួនបន្ថែម ទើបព្រមបញ្ចប់ត្រឹមនឹង បំបែកជើងគ្នា ជីមីនទៅផ្ទះ ចំណែកខ្លួន មានការត្រូវទៅនិយាយជាមួយ ជុងហ្គុក។

ថេយ៉ុងបើកមកក្រុមហ៊ុនរបស់គេ ដោយមិនពិបាករក ព្រោះត្រកូលចនជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកូរ៉េខាងត្បូង។ ពេលមកដល់ ក៏ដើរចូលទៅខាងក្នុង ដើរសម្ដៅទៅបុគ្គលិក។
<<សួរស្តី ខ្ញុំមកសុំជួប ចន ជុងហ្គុក>>
<<អូ ចាស សុំចាំបន្ដិច>>
បុគ្គលិកនារីស្លៀកពាក់ស្អាតតាំងពីក្បាលដល់ចុងជើង និយាយឡើង ហើយរហ័សលើកទូរស័ព្ទលើតុ មកផ្អឹបនឹងត្រចៀក ដោយកែវភ្នែកក្រឡឹងក្រឡាប់ ខ្លួនប្រាណសឹងតែគ្មានចំហរ បេះដូងលោតញាប់ស្អេក ព្រោះកំពុងរំភើបខ្លាំងៗ ដែលតារាបង្ហាញម៉ូតដល់ល្បីមកឈរនិយាយនៅចំពោះមុខ។
អាយដលតូចនៅខាងក្រៅស្អាតជាងក្នុងទូរទស្សន៍រាប់ពាន់ដង!!
<<សូមអធ្យាស្រ័យ តើលោកមានបានណាត់មុនឬអត់ចាស>>
នាងដាក់ទូរស័ព្ទឆ្ងាយពីត្រចៀកបន្ដិច ងាកមកសួរថេយ៉ុង។
<<អត់ទេ>>ថេយ៉ុងឆ្លើយតបភ្លាម ដោយសម្លេងស្រទន់។
<<លោកប្រធានកំពុងរវល់ បើលោកមិនប្រញាប់ឬមានការសំខាន់ត្រូវនិយាយជាមួយ សូមរងចាំលោកប្រធាន>>
<<ប្រាប់ថា គីម ថេយ៉ុង សុំជួប>>
<<ប៉ុន្តែ...>>
<<ឬនាងចង់អត់ការងារធ្វើ>>
<<ចាសៗ>>
នាងរហ័សទាក់ទងនិយាយម្ដងទៀត ងក់ក្បាលជាច្រើន មិនដឹងជានិយាយអ្វីខ្លះ បើតាមមើលទឹកមុខនាងពេលនេះស្លេកខ្លាំងណាស់ ប្រហែលត្រូវឲ្យឬអត់ក៏មិនដឹង។
<<សុំអញ្ចើញខាងនេះចាស>>
ពេលនិយាយចប់ នាងក៏ដើរមករកថេយ៉ុង ដោយរក្សាគម្លាតពីគ្នាគ្រាន់បើ នាំដើរទៅពណ្ដើរយន្ដប្រអប់ ចូលទៅខាងក្នុង ចុចជាន់លេខ11។ ថេយ៉ុងត្រូវជូនរហូតដល់មុខបន្ទប់ មានស្លាកថា CEO ទើបនារីម្នាក់នោះអោនគោរពលា ដើរត្រឡប់ទៅវិញ។ កែវភ្នែកថ្លាយង់សម្លឹងមើលទ្វា ឈរដកដង្ហើមធំមួយសន្ទុះ ទើបសម្រេចចិត្តគោះទ្វាបន្ទប់។
<<ចូលមក>>
ពេលបានការអនុញ្ញាត ម្រាមដៃតូចៗក៏ចាប់បើកគន្លិះទ្វាចូលទៅខាងក្នុង សម្លឹងមើលផ្ទៃបន្ទប់ធំល្វឹងល្វើយ មើលមិនឃើញភាពស្អាតត្រង់ណា ព្រោះបន្ទប់រាយដោយឯកសារ នៅពាសពេញឥតការ៉ូ។ ថេយ៉ុងសម្លឹងមើលម្ចាស់បន្ទប់ រួចដៀងក្រសែភ្នែកកាច សម្លឹងមើលទៅនារីដែលអង្គុយអោបដៃ គងអន្ទាក់ខ្លានៅលើសាឡុង ធ្វើរឹកដូចព្រះនាង គ្រាន់តែមើលស្ថានការណ៍ក៏ដឹងថា ទើបបញ្ចប់សង្គ្រាមស្នេហ៍ហើយថ្មីៗ។
<<មកធ្វើស្អី?>>
ជុងហ្គុកសួរដោយសម្លេងសោះកក្រោះ ទឹកមុខធុញទ្រាំ ព្រោះមិញកំពុងតែឆ្លងក្ដីសុខឋានសួគ៌លើដី តែត្រូវរំខានដោយវត្តមានរបស់ថេយ៉ុង។
<<ស្រីរបស់លោក?>>
ថេយ៉ុងងាកទៅសម្លក់នាងចំៗ ពេបមាត់ដាក់បន្ដិច បែបវាយតម្លៃ។
<<គ្មានស្អាតស្អីបន្ដិច>>
<<នែ...>>
នារីម្នាក់នោះស្ទុះងើបពេលសាឡុង ខាំបបូរមាត់ក្រហម ក្ដាប់ដៃណែន ព្រោះតែខឹងនឹងពាក្យសម្ដីរបស់ថេយ៉ុង។
<<នាងទៅវិញទៅ បើគ្មានការហៅ កុំមោឲ្យយើងឃើញមុខទៀត>>
ជុងហ្គុកសុខចិត្តដេញស្រីកំណាន់របស់ខ្លួនចេញសិន ព្រោះដឹងថាបើគ្មានរឿងអ្វី មនុស្សខ្ពង់ខ្ពស់ដូចថេយ៉ុង ប្រាកដជាមិនមករកគេដល់កន្លែងបែបនេះទេ។
ដារាបង្ហាញម៉ូតវ័យក្មេង ដើរចេញទៅវិញ ទាំងខឹងដាច់ក្បាលដាច់កន្ទុយ ប៉ុន្តែជុងហ្គុកគ្មានពេលយកចិត្តទុកដាក់ទៅលើរឿងគ្មានបែបការបែបនោះ នាងគ្រាន់តែជាស្រីកំដរកាមគុណដែលត្រូវជួលមកដើម្បីមើលថែគេ គ្មានអ្វីពិសេសលើសពីនេះសូម្បីតែបន្ដិច។
<<និយាយបានហើយឬនៅ>>
<<ស្រីលោកមានប៉ុន្មាននាក់?>>
ថេយ៉ុងងាកមកសម្លក់មុខសង្ហា ចោទសួរភ្នែក ធ្វើឲ្យជុងហ្គុកភាំងបន្ដិច ពេលឮសំណួរ ដែលមិនគួរឆ្លើយបាន ព្រោះស្រីគេដោះដូរាល់ថ្ងៃ មិនចាំមុខអីបន្ដិច។
<<សួរធ្វើអី?>>
<<ឆ្លើយ...>>
<<រាប់តែសង្សារ?>>
<<ទាំងអស់>>
ជុងហ្គុកមិនឆ្លើយភ្លាមៗ សម្លឹងមើលពិដានខាងលើ ហាក់ដូចកំពុងគិត ហើយខណះនោះក៏ឆ្ងល់ខ្លួនឯង ហេតុអ្វីត្រូវឆ្លើយសំណួរឆ្គួតៗរបស់ក្មេងគួរឲ្យខ្ពើមនោះធ្វើស្អី។
<<យើងចង់មានប៉ុន្មានក៏បានស្រេចតែចិត្ត ឬមួយចង់ធ្វើជាកំណាន់ចិត្តរបស់យើងដែល>>
គេជ្រឹមភ្នែកសួរ ទោះដឹងថាថេយ៉ុងមិនលក់មុខដាក់សំណើរចំពោះគេបែបនោះក៏ដោយ។
<<គ្រាន់តែមកប្រាប់ ខ្ញុំព្រមរៀបការជាមួយលោក ដូច្នេះក្នុងនាមដែលជាភរិយាអនាគត>>
<<យ៉ាងមិច?>>
<<បើលោកចាប់ទុកខ្ញុំជាភរិយាពិតប្រាកដមិនមែនត្រឹមតែសំបុត្រអាពាហ៍ពិពាហ៍ ខ្ញុំប្រគល់ឲ្យលោកគ្រប់យ៉ាង មិនថារាងកាយ នឹងបេះដូង ប៉ុន្តែបើលោក មិនចាប់ទុកខ្ញុំជាប្រពន្ធ គ្រប់ពេលការប៉ះពាល់ខ្លួនប្រាណខ្ញុំចាប់ទុកជាការល្មើសច្បាប់ ខ្ញុំត្រូវការផាកលុយជាវិន័យ ដើម្បីជាការដាស់តឿន ចាប់ដៃ បីពាន់ដុល្លា ចាប់ដោះ ប្រាំពាន់ដុល្លា រំលោភបំពានរាងកាយខ្ញុំម្ដង 1មុឺនដុល្លា>>
ថេយ៉ុងនិយាយយ៉ាងមុតមាំចំពោះលាក់ខណ្ខ ខណះដែលគេមិនបានបំពេញតួនាទីជាប្ដី ខ្លួនក៏គ្មានអ្វីទៅតវ៉ា ព្រោះការរៀបការដោយការបង្ខិតបង្ខំ ប៉ុន្តែបើគេព្យាយាមលូកលាន់ ចាប់ទុកថាជាការខុសច្បាស់ ព្រោះបង្ការពេលលែងលះនឹងគ្មានអ្វីត្រូវសោកស្ដាយ តែបើគេចាប់ទុកខ្លួនប្រពន្ធ គ្រប់យ៉ាងខ្លួននឹងប្រគល់ឲ្យ ទាំងក្ដីស្រឡាញ់ ទាំងបេះដូងកម្លាំងកាយចិត្ត ប៉ុន្ដែក្នុងចំណោមរឿងនោះ ស្រីរបស់គេត្រូវចាប់ការកម្ចាយដោយស្នាដៃ គីម ថេយ៉ុង តែម្នាក់គត់។
ជុងហ្គុកសើចហុឺសៗ ពេលឮបែបនោះ ទើបបោះជំហានទៅរកមួយៗ ដោយការដាក់សម្ពាធបំផុត ស្នាមញញឹមលាក់កំនួចនៅគែមបបូរមាត់ ធ្វើឲ្យថេយ៉ុងព្រឺសម្បុរ។
<<នែ លោកដើរជិតរកស្អី!!>>
<<សុំចាប់ដោះបន្ដិច ចាំឲ្យលុយ ប្រាំពាន់ដុល្លាមិនអ៊ីចឹង បើចាប់ទាំងសងខាងតម្លៃវាបញ្ចុះបានខ្លះឬអត់?>>

អៅ...បើគេចាប់កុំខឹងណាកូន ព្រោះគេមានលុយ🤏😂

ល្បែងស្នេហា(ចប់)Where stories live. Discover now