ភាគទី18:បញ្ជា

3.8K 237 0
                                    

<<កុំមោសម្លក់>>
<<ចង់យ៉ាងមិច?>>
ថេយ៉ុងសួរត្បកទៅវិញ ដោយចិញ្ចើមក្រាស់ជ្រួញចូលគ្នា ភ្នែកនៅតែសម្លក់គេដដែល។
<<សួរដូចចង់រករឿង>>
<<គឺលោកអោបខ្ញុំហ្នឹងណា>>
<<ចង់គិតលុយឬយ៉ាងមិច>>ជុងហ្គុកជ្រួញចិញ្ចើមដាក់វិញ។
<<ដូចលក្ខខណ្ឌដែលបានប្រាប់ មិញ2ខ្សឺត ចឹង6ពាន់ដុល្លា បូករួមទាំងអោបទៀត 5ពាន់ សិច5ដង 5មុឺន កុំភ្លេចបាញ់ចូលកុងផង>>
<<បើចឹងដដែល ម៉េចក៏មិនកាត់ថ្លៃបណ្ដាការផង យើងយកប្រពន្ធមកដើម្បីរស់នៅជាមួយ មិនមែនយកមកធ្វើជាអ្នកតា ដែលដេកដើរឈរអង្គុយត្រង់ភ្លឹង កាន់លីសធម៍អាថ៍ទេ>>
<<លោកចាំបានទេ លោកបាននិយាយថា បើលោកហៅខ្ញុំថាប្រពន្ធ លោកជាឆ្កែ>>
ថេយ៉ុងនិយាយឡើង នាំឲ្យជុងហ្គុកស្ងាត់ ប៉ុន្តែក្រសែភ្នែកដែលកំពុងសម្លឹងមើល ប្រៀបដូចជាភ្លើងកំហឹងដោយទោសៈ ទឹកមុខក៏ប្រែទៅជារឹងកព្រឹសមួយរំភេច។
<<កុំសម្ដីហំដាក់យើងឲ្យសោះ គីម ថេយ៉ុង>>
<<តែវាជារឿងពិត>>
<<កុំឲ្យយើងប្រើហិង្សារដាក់>>
<<បើហ៊ានក៏សាកមើល ស្អែកឡើងតុលាការលែងលះគ្នា>>
ថេយ៉ុងមិនខ្លាច មានតែផ្គើនថែម ងាប់ហើយ មកគំរាមធ្វើដូចខ្លួនឯងអស្ចារ្យ សាកល្បងមើលទៅ បើហ៊ានតែលើកដៃវៃខ្លួនតែបន្ដិច ស្អែកច្បាស់ជាបានឡើងតុលាការទងព្រឹកហ្នឹងហើយ សម្បត្តិត្រឹមហ្នឹងដែល កិត្តិយសប៉ុណ្ណឹងដែល មិនទ្រាំនៅជាមួយទេវើយ គ្រាន់តែប្រាប់។
ជុងហ្គុកខាំធ្មេញក្រតៗ សឹងតែបាក់ថ្គាម ដៃក្ដាប់ណែន ហាក់ដូចចង់កាច់បំបាក់រាងកាយថេយ៉ុងជាចម្រៀកអ៊ីចឹង ប៉ុន្តែគេធ្វើបែបនោះមិនបាន ចុងក្រោយក៏បានតែ ប្រែខ្លួនដេកបែរខ្នងដាក់ ខ្ជិលឈ្លោះជាមួយបន្ដ រម្ងាប់អារម្មណ៍ឲ្យត្រជាក់ៗ ចំណែកថេយ៉ុងក៏ដូចគ្នា ពេលឃើញគេបែរខ្នងដាក់ ក៏បែរខ្នងដាក់វិញ។
សង្ឃឹមថាបីថ្ងៃក្រោយមិនលែងគ្នាទៅចុះ ថ្នាក់យប់ផ្សំដំណេកឈ្លោះគ្នាប៉ុណ្ណឹងទៅហើយ!!

ព្រឹកថ្ងៃថ្មី ជុងហ្គុកក្រោកងូតទឹក រៀបចំខ្លួនយ៉ាងមានរបៀបរៀបរយ សម្លៀកបំពាក់ប្រណិតតាំងពីក្បាលដល់ចុងជើង សក់ពណ៍ខ្មៅមានម៉ូតផ្លី សង្ហារឥតខ្ចោះ។ គេដើរចេញទៅក្រៅ ចុះទៅជាន់ក្រោម ឃើញថាថេយ៉ុងកំពុងតែលើកអាហារសម្រន់ពេលព្រឹកដាក់លើតុ ក៏ដើរចូលទៅអង្គុយ។
<<ម៉ាក់តេមកប្រាប់ ស្អែកទៅហាន់នីម៉ូន>>
ថេយ៉ុងនិយាយឡើង នឹងដាក់ខ្លួនអង្គុយក្បែរ ដោយជុងហ្គុកអង្គុយនៅក្បាលតុ។
<<បើចង់ទៅ ទៅតែម្នាក់ឯងទៅ>>
<<បើមិនចង់ទៅ ប្រាប់ម៉ាក់លោក មិនមែនប្រាប់ខ្ញុំ ព្រោះម៉ាក់លោកជាអ្នករៀបគម្រោង>>
ជុងហ្គុកដកដង្ហើមធំ គេមិនចង់ទៅ ព្រោះខាតតែពេលវេលាឥតប្រយោជន៍ ម្យ៉ាងទៀតមនុស្សមិនស្រឡាញ់គ្នា ចង់ទៅហាន់នីម៉ូនដល់ជើងមេឃក៏វាគ្មានអារម្មណ៍ផ្អែមអ្វីតែទាំងអស់ហ្នឹង។ គេលើកសាំងវិចមកញាំ រសជាតិមិនឆ្ងាញ់ តែក៏មិនអាក្រក់ដល់ថ្នាក់ទទួលយកមិនបាន វាធម្មតាៗដូចជាទូទៅ រូបរាងក៏មិនបានស្អាតណាស់ណា ដែលជាស្នាដៃរបស់ថេយ៉ុងផ្ទាល់។
<<ចេញក្រៅ ត្រូវចូលវិញមុនម៉ោង9យប់>>
<<កុំមោដើរតួនាទីជាប្រពន្ធ>>
<<ខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកជិតខាងគេមើលមកអាក្រក់>>
<<យើងធ្វើស្អី ចូលផ្ទះម៉ោងប៉ុន្មាន ចង់មានស្រី10-20ក៏ស្រេចតែចិត្ត កុំមកចេះប្រដៅក្បាលយើង ឋានៈត្រឹមជាអ្នកកំដរលើគ្រែទេ>>
សាំងវិចត្រូវទម្លាក់ចូលក្នុងចានវិញ តាមដោយសម្លេងសមនឹងស្លាបព្រា បង្កជាសម្លេងហឹងត្រចៀកៗ ប៉ុន្តែអ្នកដែលប្រព្រឹត្តគ្មានអារម្មណ៍ដឹងខុស ថែមទាំងក្រោកឈរឡើងពេញកម្ពស់ ពោលសម្ដីយ៉ាងចាក់ដោតដាក់បន្ដទៀត។
<<ហើយអាហារស្អីគេនេះ មិនបាច់ខំធ្វើទេ សុីមិនកើត បោះអោយឆ្កែសុីក៏វាមិនសុីផង>>
<<ក៏ល្អ ខ្ញុំនឹងមិនបាច់ហត់ ងើបធ្វើ មិនបាច់ប្រលាក់ដៃប្រលាក់ជើង បើមិនចង់ញាំទេ អញ្ចើញបាយហាងចុះ>>
នេះហើយ លោកយាយប្រាថ្នា សរសើរណាស់ថាថេយ៉ុងស្លូតបូត គួរឲ្យស្រលាញ់ ទាំងដែលកាពិត របោករមាំងដូចមនុស្សឆ្គួត ត៎មាត់មិនបាត់មួយម៉ាត់ នេះសំណាងហើយដែលមិនលោតហក់វៃគេ។
<<មិនទៅៗ ឈរធ្វើស្អីទៀត?>>
ថេយ៉ុងស្រែកប៉ោងសរសៃក ទើបជុងហ្គុកទ្រាំមិនបាន រហ័សដើរចេញភ្លាម។ អ្នកណាមិនក្ដៅក្រហាយ ខំងើបធ្វើតាំងពីព្រលឹម ឈឺជើងឈឺចង្កេះងើបមិនចង់រួច ក៏នៅតែខំតស៊ូ ស្នាដៃមិនសូវល្អ ប៉ុន្តែព្យាយាមធ្វើអស់ពីសមត្ថភាពហើយ ធ្វើម៉េចវាជាលើកដំបូងដែលចូលចង្រ្កាន ហើយបើមោឮគេនិយាយបែបនឹងអី មិនអន់ចិត្តទើបចម្លែក។

ជុងហ្គុកឡើងឡាន បើកចេញក្នុងល្បឿនមិនខ្លាចគ្រោះថ្នាក់ ព្រោះចង់កម្ចាយកំហឹងទៅលើការបើកបរ ដោយក្នុងទ្រូងគេក្ដៅគគុក មុខក្រហមច្រមុះខើចដោយសារតែខឹងខ្លាំងពេក។
<<គីម ថេយ៉ុង>>
គេខាំធ្មេញក្រតៗ នឹកដល់ម្ចាស់ឈ្មោះពេលណា កាន់តែទ្រាំមិនបាន ព្រោះត្បិតថាមិនធ្លាប់មានអ្នកណាគេមោហ៊ានផ្គើនគេបែបនេះ។ គេបើកសម្ដៅទៅក្រុមហ៊ុន ចូលធ្វើការទាំងមុខមិនអំណោយផល អារម្មណ៍នៅតែជ្រួលជ្រាល ធ្វើឲ្យបុគ្គលិកមិនហ៊ានទៅរំខាន ឬសូម្បីតែគោះទ្វាផង ព្រោះខ្លាចត្រូវ បោះចេញបង្អួច។
គេធ្វើការរហូតដល់យប់ជ្រៅ បន្ដទៅផឹកនៅក្លឹបជាមួយមិត្តភក្តិ អោបថើបស្រីដូចរាល់ដង។
<<មានប្រពន្ធស្អាតដល់ថ្នាក់ហ្នឹងហើយ នៅមោស្រីទៀតចោម្សៀតពិតមែន>>
មិត្តភក្តិម្នាក់ចំណោមក្រុមនិយាយឡើង ជុងហ្គុកក៏ងាកទៅសម្លក់ភ្លាម។
<<យើងគ្មានប្រពន្ធ>>
<<ទើបរៀបការពីម្សិលសោះអានេះវើយ កោតវាដែល ចេះធ្វើចឹងទៅកើត បើយើងមានប្រពន្ធស្អាតៗដូចជាថេយ៉ុងវិញណា ស្រីផ្សេងយើងឲ្យសូន្យ>>
<<ឈប់និយាយទៅ ថ្លង់>>
<<អ៊ា...អ៊ា ឈប់ក៏ឈប់ ប៉ុន្តែបើឯងមិនស្រឡាញ់ លែងគ្នាពេលណា ប្រាប់ផងវើយ យើងចូលស្ដីថេយ៉ុងវិញម្ដង កាចឆ្នាស់ឆ្នើមបែបហ្នឹង យើងចូលចិត្ត>>
ជុងហ្គុកលើកស្រាអកដាច់មួយដង្ហើម ព្រោះមួម៉ៅនឹងសម្ដីមិត្តភក្ដិ ដែលវាលួចចូលចិត្តថេយ៉ុង រួមទងផ្សំគំនិតឲ្យគេលែងលះទៀត អាងវាចូលដណ្ដឹងរៀបការម្ដង ងាប់ហើយ គេធ្វើបែបហ្នឹងបានដែលឬ?

ជុងហ្គុកចុះពីលើឡាន ពេលយកចតទុកក្នុងរោងរួចរាល់ បន្ទាប់មកក៏ដើរចូលទៅខាងក្នុងផ្ទះ ឡើងទៅជាន់ខាងលើ កាច់គន្លឹះទ្វាបើក ប៉ុន្តែបើកមិនបានសោះ ទើបខាំធ្មេញក្រតៗ ប្រើកម្លាំងទាត់ទ្វាមួយជើង។
<<គីម ថេយ៉ុងឆាប់បើកទ្វាឲ្យឆាប់>>
<<គីម ថេយ៉ុង..>>
<<ពេលយើងបើកទ្វាបានពេលណា ឯងទ្រោមខ្លួនមិនខានទេ>>
<<ខ្ញុំប្រាប់ឲ្យចូលផ្ទះមុនម៉ោង9 អីឡូវម៉ោង11ហើយ កុំឡូឡា ប្រយ័ត្នភ្ញាក់អ្នកបម្រើ អ៎ហើយសោទាំងអស់ ខ្ញុំយកមកទុកនៅក្នុងបន្ទប់ មិនបាច់រកមកចាក់ទេ យប់នេះដេកក្រៅបន្ទប់រងាកកខ្លួនទៅ>>
ថេយ៉ុងមិនបានដេកលក់ ពេលឮសម្លេងគស្រែកលាន់ជាច្រើនដង ក៏តបវិញ ទាំងខ្លួនកំពុងតែរុំភួយយ៉ាងកក់ក្ដៅនៅលើគ្រែ មិនខ្ចីងើបទៅបើកទ្វារឲ្យ អ្នកណាអោយដើរលេងយប់ជ្រៅធ្វើស្អី ដេកក្រៅបន្ទប់សមមុខហើយ។

អំណាចភរិយាដល់កាចឆ្នាស ប្រូឯងកុំចេះតែហ៊ាន






ល្បែងស្នេហា(ចប់)Where stories live. Discover now