បំបាក់ស្នេហ៍លោកប្តីព្រាននារី

1.4K 113 0
                                    


ភាគ2:អាក្មេងសំរាម

ភូមិគ្រឹះត្រកូលគីមហុីរ៉ូតុ

«មនុស្សតែពីរនាក់សោះឯងបែជាបណ្តោយឲ្យបាត់ចេញពីផ្ទះទៅទាំងមិនដឹងខ្លួនបែបនេះ ចិញ្ចឹមពួកឯងខាតតែបាយទេរាល់ថ្ងៃនេះ»លោកគីមមួម៉ៅស្រែកស្តីបន្តោសកូនចៅដែលហ៊ានបណ្តោយឲ្យជីមីននិងថេយុងលួចរត់ចេញពីផ្ទះបាន

«លោកម្ចាស់គឺអ្នកប្រុសតូចទាំងពីរបានគម្រាមពួកខ្ញុំបើខ្ញុំមិនឲ្យគាត់ចេញទៅគាត់ច្បាស់ជាសម្លាប់ពួកខ្ញុំ»កូនចៅ

«វាគ្រាន់តែជាលេសពួកឯង តាមកម្លាំងពួកគេទាំងពីរមិចនឹងអាចសម្លាប់ពួកឯងបានទៅមកពីពួកឯងវាល្ងង់ឲ្យកូនយើងបោកបាននឹងហើយ»លោកគីម

«បងកុំទានខឹងអី តែបន្តិចទៀតកូនៗគេមកវិញហើយ»អ្នកស្រីគីមចូលមកនិយាយសម្រួលព្រោះមិនចង់ឃើញអ្នកជាប្តីខឹងខ្លាំងជាងនេះ

«ចាំមើលពេលមកដល់វិញត្រូវតែដាក់ទផសឲ្យរាងម្តងកុំឲ្យពួកគេប្រហើនពេក»លោកនិយាយរួចក៏ឡើងទៅបន្ទប់វិញទាំងខឹងសម្បាជាខ្លាំង

«អាឡុង អាហ្វូ ពួកឯងទៅតាមរកអ្នកប្រុសតូចមកវិញមុនពេលលោកម្ចាស់ឯងខឹងជាងនេះទៀត»

«អ្នកស្រី ឲ្យទៅរកឯណាទៅបើអ្នកប្រុសទាំងពីរសុទ្ធតែកំពុលមនុស្សហើយនឹង ចាប់ឆ្វេងគេចស្តាប់ ចាប់ស្តាំគេចឆ្វេង បើកន្លែងដើរលេងគឺគ្រប់កន្លែងពួកខ្ញុំនេះឡើងវិលមុខហើយ»អាឡុងដែលជាអង្គរក្សរបស់ជីមីននិយាយឡើង

អាចថាជាមេដោះក៏បានព្រោះជមីននៅជាមួយនិងអាឡុងតាំងពីគេអាយុ8ខែម្លេះ ថេយុងក៏ដូចគ្នាគេត្រូវស្ថិតនៅក្រោមការមើលថែពីអាហ្វូតាំងពីតូចៗមិនខុសពីជីមីនទេ

«ហ្ហឺយ...»អ្នកស្រីគីមបានត្រឹមតែដកដង្ហើមធំព្រោះពិបាកចិត្តរឿងកូនប្រុសទាំងពីររបស់ខ្លួន

    +ភូមិគ្រឹះមីនស្ទេរ៉ា

...ព្រូស....

«អួយ..អាឆ្កួតឯងដាក់យើងថ្នមៗវាងាប់ហីចាំបាច់បោះ»ជីមីនស្រែកចាចបន្ទាប់ពីត្រូវយុងហ្គីបោះគេទៅលើគ្រែ

«ចង់ដឹងណាស់អាមាត់ពូកែជេរបស់ឯងនឹងវាផ្អែមកម្រិតណាទៅ»យុងហ្គីវាឡើងទ្រិមពីលើជីមីនយឺតៗ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now