ភាគទី27:កូនខ្ញុំគេលែងនៅចឹងហ្ហេ៎

1.2K 108 1
                                    


ភាគទី27:កូនខ្ញុំគេលែងនៅចឹងហ្ហេ៎

ក្រោយពីអង្គុយគិតស្រងូតស្រងាត់អស់រយៈពេលជិតមួយម៉ោងហើយ ទើបចាន់គេសម្រេចចិត្តថាដើរត្រឡប់ទៅភូមិគ្រឹះវិញ។ ចំងាយពីសួននេះទៅភូមិគ្រឹះមិនឆ្ងាយប៉ុន្មានទេទើបចាន់គេដើរត្រឡប់ទៅវិញណាមួយគេក៏ចង់ដើរឲ្យល្ហើយខួរក្បាលកុំអោយស្មុកស្មាញផង។បហរហែលជាមួយម៉ោងក្រោយមកទើបចាន់បានមកដល់ភូមិគ្រឹះ

‹ឯងទើបតែហាច់មកពីណាស្មើនេះហើយទើបចូលផ្ទះ›ទៀតហើយ ហេតុអីលឺសម្លេងមួយនេះទៀតហើយ ចាប់ដើរចូលមកដល់ក្នុងមិនដល់មួយជំហ៊ានផងស្រាប់តែបានលឺពាក្យដ៏គួរឲ្យស្អប់ចេញពីមាត់ប្តីរបស់ខ្លួន

‹បងអាចនិយាយអ្វីផ្សេងក្រៅពីពាក្យទាំងនេះបានទេ?»បបូមាត់តូចល្អិតហារស្តីសឹងមិនរួច គេចង់សុំទិញពាក្យស្មោគគ្រោកដែលមាននៅក្នុងខួរក្បាលអុីបូណាស់តើគេលក់ដែលទេ

«ប្រុសអត់កេរ្តិ៍ខ្មាស់ដើរទាកប្រុសកណ្តាលអាធ្រាទដូចជាឯងនេះ សមហើយដែលយើងនិយាយពាក្យទាំងនេះដាក់ឯង»សម្តីមួយម៉ាត់ៗរបស់គេវាមិនខុសអីអាវុធដែលទុកសម្លាប់អ្នកជាប្រពន្ធឲ្យស្លាប់នោះទេ

«ផាច់~បងនឹងហើយជាប្រុសអត់កេរ្តិ៍ខ្មាស់យកស្រីមកដេកជាមួយដល់ផ្ទះមិនឆ្អែតចេញទៅសុីស្រីដល់ក្រុមហ៊ុនទៀត បងធ្វើបែបនេះបងមានដែលយល់ពីចិត្តខ្ញុំទេឬបងគិតថាបងជាប្តីលេងស្រីជារឿងធម្មតារបស់មនុស្សប្រុសបងសាកនិយាយមកថារាល់ថ្ងៃនេះបងមានដែលមើលក្បាលខ្ញុំជាប្រពន្ធបងទេ បងសែលទិកសំខាន់ក្នុងភ្នែកបងខ្លះទេ វ៉ាងអុីបូអូ៊សាកាក់»ទ្រាំនឹងស្តាប់ពាក្យមើលងាយតទៀតលេងបាន ចាន់បានស្ទុះទាំងកម្រោលចូលទៅទះអុីបូមួយកំផ្លៀងទាំងទឹកភ្នែកហូរមកច្រោកៗ ការអត់ធ្មត់សុទ្ធតែមានកំណត់បើគេទ្រាំលែងបានហើយអ្វីក៏គេហ៊ានធ្វើដែរគ្មានអ្នកណាម្នាក់មកទ្រាំឈរឲ្យគេមើលងាយបានតាមចិត្តរហូតនោះទេ

«ចាន់ ឯង»អុីបូគាំងអស់ពាក្យនិយាយតាំងពីរៀបការមកចាន់មិនដែលហ៊ានសូម្បីតមាត់ជាមួយគេមួយម៉ាត់តែថ្ងៃនេះគេមិនត្រឹមតែតមាត់ទេថែមទាំងទះនាយទៀតផង

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now