ភាគទី24:តាមព្រោះស្រលាញ់

1K 83 0
                                    

ភាគទី24:តាមព្រោះស្រលាញ់

« វាពិបាកណាស់មែនទេដែលគ្រាន់តែទទួលយកអូនដាក់ក្នុងចិត្តផងនោះ មិនបាច់ជាមនុស្សសំខាន់ក៏បានតែសុំត្រឹមមានចំណែកអូនផងចុះ»ចាន់យំសសឹកអស់កម្លាំងពីខ្លួនតើគេអាចទ្រាំបានប៉ុន្មានទៅនូវទង្វើរដែលអុីបូធ្វើមកលើគេនោះ

កាត់មកថេយុងនិងជីមីនវិញ

«ពោះរបស់បងចាប់ផ្តើមមើលឃើញហើយបងប្រុស តើបងសង្ឃឹមនុងលាក់បងថ្លៃជិតដែលមែនទេ»នាលូកដៃទៅអង្អែលពោះជីមីនថើៗដោយចិត្តខ្វាយខ្វល់ពីរឿងកូនរបស់បងប្រុសខ្លួន

«បងក៏ចង់ប្រាប់គេដែរ តែឯងសាកគិតទៅមើលគេមិនដែលបារម្ភពីបងគេមិនដែរគិតពីបងដូចមុននោះឡើយបងក៏មិនចង់លាក់រឿងនេះទៀតដែរតែវាពិបាកទទួលយកនូវទង្វើរបស់គេខ្លាំងណាស់»ជីមីនក្រវីក្បាលសស្រាក់ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមកដោយគ្មានការព្រៀងទុកនោះឡើយ

«មិនអីទេៗ បងប្រុសបងកុំយំអីបងយំបែបនេះលែងស្អាតហើយវាក៏អាចប៉ះពាល់ដល់កូនរបស់បងដែរ»ថេយុងទាញបងប្រុសតែម្នាក់មកអោបនឹងជូតទឹកភ្នែកឲ្យគេ នាយយល់អារម្មណ៍មួយច្បាស់ព្រោះគេបានជួបវាឆ្អែតឆ្អន់អស់ហើយទម្រាំតែជុងហ្គុកយល់ពីគេនឹងចេះស្រលាញ់ថ្នាក់ថ្នមគេនោះវាយូណាស់ដែលគេរស់នៅជាមួយនិងភាពប្រងើយកន្ទើយដូចជាជីមីនចឹង

«បងពិបាកណាស់ថេយុងបងពិតជាស្អប់ខ្លួនឯងដែកបណ្តិយឲ្យចិត្តមួយនេះទៅស្រលាញ់គេឡើយបងមិនគួរនោះទេថេយុង»

«បងប្រុសបងអត់បានខុសទេរឿងនេះគ្មានអ្នកណាម្នាក់អាចហាមចិត្តខ្លួនឯងមិនឲ្យស្រឡាញ់នរណាបានឡើយ បងកុំបន្ទោសខ្លួនឯងអី»

«ហ្ហឹក~ថេយ៍បងមិនល្អមែនទេបានជាមិនស្រលាញ់បងឬក៏បងអាក្រក់ដាក់គេពេកកន្លងមកឬក៏មកពី..ហ្ហឹក..មកពីបង...ហុឺៗ»គេគាំងអស់ពាក្យនិងនិយាយគេមិនដឹងថាគេពីមុនយ៉ាងមិចនោះទេតែពេលនេះគេដឹងត្រឹមថាគេឈឺចិត្តចង់ឆ្កួតទៅហើយ

«បងប្រុស បងល្អគ្រប់យ៉ាងបងមិនមែនអាក្រក់ទេតែមកពីបងថ្លៃមើលមិនទាន់ឃើញពីក្តីស្រលាញ់របស់បងបន្តិចទៀតគាត់អានិងស្រលាញ់បងវិញក៏ថាបានដែរ បងធ្វើចិត្តឲ្យសប្បាយៗដូចដែលបងជួបគាត់កាលពីដំបូងទៅ»គេព្យាយាមលួងជីមីនណាស់គេមិនចង់ឃើញបងប្រុសដែលធ្លាប់តែរឹងមាំរបស់គេមកយំទួញសោកព្រឡរឿងទាំងនេះទេ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now