បំបាក់ស្នេហ៍លោកប្តីព្រាននារី

1K 83 0
                                    

ភាគទី17:នៅពេលទប់លេងជាប់បងយកកូនជាចំណងចងរឹតយុងហ្គី.....

+ភូមិគ្រឹះមីន
  ងាកទៅមើលពីរនាក់បងប្អូននេះវិញមិនជាអង្គុយនិយាយគ្នាពីអីខ្លះទេនិយាយតាំងពីថ្ងៃរសៀលរហូតដល់មេឃងងឹតហើយនៅមិនទាន់អស់ពាក្យនិយាយទៀត

«បងប្រាប់រឿងកូនឲ្យបងថ្លៃដឹងដែលទេ?»ថេយុងបានសួរពីរឿងកូនតើជីមីនគេអាចនិងប្រាប់រឿងកូនដល់យុងហ្គីដែលទេ

«រឿងនេះបងនៅមិនទាន់ហ៊ាននិយាយទេ បងមិនដឹងថាគួរប្រាប់គេឬក៏អត់ទេ?ព្រោះបងនៅមិនទាន់ទុកចិត្តគេនៅឡើយពេលនេះក៏មានស្រីកញ្រ្ជោងនោះលេចមុខមកទៀតវាកាន់តែពិបាកហើយ»ជីមីនគេកាន់តែគិតកាន់តែពិបាកលើកមុនត្រឹមយុងហ្គីម្នាក់គេអាចនឹងទប់ទល់ឈ្នះតែពេលនលេចមុខស្រីបិសាចនោះមកទៀតវាកាន់តែពិបាកមួយកម្រិតទៀតហើយ

«តែខ្ញុំគិតថាបងគួរតែប្រាប់រឿងកូនឲ្យបងថ្លៃបានដឹងព្រោះបើបងលាក់បងថ្លៃអាចនិងធ្វើបាបបងបានណា»ថេយុងបានគិតឃើញរួចក៏និយាយឡើងគេគិតថាបើជីមីនលាក់រឿងនេះវាអាចនឹងគ្រោះថ្នាក់ច្រើនជាងមានសុវត្ថិភាព

«ទេបងលាក់រឿងនេះសិន...នៅពេលណាដែលបងទប់ទល់លែងជាប់បងប្រើកូននេះជាចំណងរឹតយុងហ្គីហើយប្រើយុងហ្គីជារនាំង»ជីមីនល្បិចខ្ពស់គ្រាន់បើគេនិងលេងល្បែងជាមួយយុងហ្គីនិងស្រីស្នេហ៍គេនោះសិននៅពេលណាដែលគេទប់លែងជាប់យុងហ្គីនេះហើយដែលជារនាំងការពារគេនិងកូននោះ

«បែបនឹងក៏ល្អដែរ តែប់បងទប់មិនជាប់អាចហៅខ្ញុំមកកំដរបងលេងបានណា»ថេយុងគេពូកែណាស់អាខាងវាយបោចធាក់អីនឹងទុកចិត្តលើគេចុះសូម្បីតែជុងហ្គុកទប់គេមិនជាប់ផងទម្រាំស្រីម៉ារៀលៗចឹងគេសុីផុយហើយ

«ហ្ហឹម~គិតតែឯងទៅជុងហ្គុកគេមានធ្វើស្អីឯងដែលទេ?»ជីមីន

«គេមិនហ៊ានធ្វើស្អីខ្ញុំទេ សូម្បីតែស្រីរបស់គេក៏ខ្ញុំវាយរាបដូចកន្ទេលដែរ បងកុំបារម្ភអី»ថេយុងញាក់ចិញ្ចើមឌឺ

«ហ្ហឹម ...ល្អណាស់ដែលចេះការពារខ្លួនបែបនេះ»ជីមីន

«ខ្ញុំគុតថាពួកយើងទៅវិញទៅយប់ណាស់ហើយណា ណាមួយបងក៏មានក្មួយរបស់ខ្ញុំដែល ខ្ញុំខ្លាចក្មួយរបស់ខ្ញុំសុខភាពមិនល្អ»ថេយុងនិយាយដោយយកដៃអង្អែលពោះជីមីន

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now