34:នូរ៉ាអាល់ហ្វាសាន់!

1.2K 84 1
                                    


34:នូរ៉ាអាល់ហ្វាសាន់!

«អូន..ក៏បានវានៅទីនេះក៏នៅទៅតែកុំមករញេរញៃជាមួយអូនទៅបានហើយ»ប្រកែកមិនឈ្នអមានតែតាមចិត្តចាន់មួយគ្រាសិនហើយស៊ូមុខក្រាសតាមសម្តីជំនិតសិនប្រសើជាងខ្លាំងរាងខ្លួន

«បើបែបនេះតាំងពីដំបូងវាចប់រឿងបាត់ហើយ»ជីនញាក់ចិញ្ចើមឌឺ

«ម៉ែដោះជួយរៀបចំបន្ទប់អោយបងជីនមួយផង»ចាន់បែរមកប្រាប់ម៉ែដោះ

«ចា៎ អ្នកប្រុសតូច»គាត់ចូលទៅយកអីវ៉ាន់រួចក៏ឡើងទៅរៀបចំបន្ទប់ឲ្យជីន

«ខ្ញុំឡើងទៅខាងលើមុនហើយ បងមានអ្វីបងអាចប្រាប់អ្នកក្នុងផ្ទះនេះបាន»ចប់ប្រយោគចាន់ទាញអីវ៉ាន់ឡើងទៅខាងលើសម្តៅទៅបន្ទប់បាត់ដោយមិនបានខ្វល់ពីអុីបូដែលខំតាមសម្លឹងមើលគេមិនដាក់ភ្នែក

+កាត់មកដល់ពេលយប់នៅក្នុងក្លឹបវិញម្តង ក្រោយពីនិយាយជាមួយចាន់មិនត្រូវគ្នាមកអ៊ីបូក៏រត់រកជំនួយពីពួកតែម្តងហើយលើកនេះសូម្បីតែថេយុងនឹងជីមីនពួកគេក៏មកជាមួយដែលមិនមែនមកតាមមើលប្តីតែតាមមកជួយគិត

«ឯងគិតយ៉ាងមិចបន្តទៀត? មើលទៅចាន់គេដូចជាខឹងនឹងឯងណាស់មិនមែនលួងងាយៗបាត់នោះទេ!»

«មិនដឹងទេ យើងស្មុកណាស់បានជាមករកពួកឯងអោយជួយ យើងមិនដឹងថាត្រូវរកវិធីណាដើម្បីនិយាយជាមួយគេអោយគេបាត់ខឹងននោះទេ»

«ខ្ញុំគិតថាអោយគេស្ងប់ចិត្តរឿងកូនសិនទៅ ចាំទៅនិយាយជាមួយគេពេលនេះគេកំពុងតែគិតរឿងកូនទោះលោកខំនិយាយមិចក៏គេនៅតែស្តាប់ហើយកាន់តែខឹងថែមទៀតក៏ថាបាន»

  គ្រប់គ្នាគិតមិនចេញមិនដឹងថាគួរតែរកវិធីណាដើម្បីជួយអុីបូទេមានតែជួយអោយគំនិតដល់គេដើម្បីដោះស្រាយបញ្ហាមួយគ្រាៗសិនប៉ុណ្ណោះ

«បងចាន់គាត់ឆ្លងកាត់រឿងនឹងស្មានមិនដល់ច្រើនបែបនេះហើយការលើកលែងទោសខ្ញុំគុតសង្ឃឹមតិចណាស់»លឺថេយុងនិយាយភ្លាមធ្វើឲ្យអុីបូចាប់ផ្តើមគិតពីរឿងរ៉ាវកន្លងដែលគេធ្លាប់ធ្វើដាក់ចាន់ ត្រូវហើយវាធ្ងន់ធ្ងរណាស់ធ្ងន់រហូតដល់ថ្នាក់គិតថាចំណងប្តីប្រពន្ធពួកគេសឹងតែគ្មាននៅសល់សោះហើយពេលនេះក៏មានអ្នកមកជ្រៀតជ្រែកទៀតវាជាកាលំបាកមួយទៀតសម្រាប់អុីបូ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now