ភាគទី28:ចង់ថាគេមិនមែនជាកូនបងក៏បាន

1.2K 89 0
                                    


ភាគទី28:ចង់ថាគេមិនមែនជាកូនបងក៏បាន

«កូនរបស់ខ្ញុំ កូនខ្ញុំគេលែងនៅជាមួយពួកខ្ញុំចឹងហ្ហេ៎?»សំណួរមួយនេះគេសួរមកខ្លួនឯងទាំងគ្មានកម្លាំងនឹងទប់ជំហរខ្លួនឯង មុននេះឈឺចិត្តស្ទើឆ្កួតព្រោះរឿងខុសឆ្គងពីមុនចំពោះប្រពន្ធពេលនេះបាត់បង់កូនទៅម្នាក់ទៀតអារម្មណ៍អុីបូលែងនៅជាប់ខ្លួនហើយ

«សុំទោសផងពួកយើងប្រឹងអស់ពីសមត្ថថភាពហើយ»លោកគ្រូពេទ្យពោលចប់ក៏ដើរចេញទៅបាត់ទុកឲ្យអុីបូនិងម៉ែដោះបានចូលទៅមើលចាន់នៅខាងក្នុង

«អាបូ!!»រៀបនឹងដើរចូលទៅហើយពេលនោះយុងហ្គីជុងហ្គុកនឹងរាងតូចទាំងពីរនឡក៏មកដល់ល្មម

«បងចាន់យ៉ាងមិចហើយ?»ថេយ៉ុងដើរចូលមកសួរទៅអុីបូដោយទឹកមុខកំណាច

«......»ស្ងាត់គ្មានសម្លេងឆ្លើយតប

«កុំទាន់សួរអី បើចង់ដឹងចូលទៅមើលទងអស់គ្នាទៅ»យុងហ្គី

«ឆាប់ចូលទៅ»មិនចាំយូជុងហ្គុកក៏រុញទ្វាទៅខាងក្នុង

«ហ្ហឹក~ចាន់!!»ពេលបានឃើញសភាពចាន់នៅពេលនេះធ្វើឲ្យចិត្តរបស់អុីបូកាន់តែរន្ធត់នឹងស្លុតចិត្តលើសដើម រាងកាយបំពាក់ទៅដោយខ្សែរអុកសុីសែនសេរ៉ូមពាសពេញសឹងតែគ្មានចន្លោះសោះ

«ធ្ងន់ធ្ងរដល់ម្លឹងឬ? អាបូឯងធ្វើស្អីគេបានជាដល់ថ្នាក់នេះ?»កុំថាឡើយអុីបូសូម្បីតែយុងហ្គីជុងហ្គុកក៏ស្លុតចិត្តដែរ យុងហ្គីបានងាកទៅសួរអុីបូតែគេមិបានទទួលការឆ្លើយតបមកវិញទេមានតែភាពស្ងាត់ស្ងៀមទៅវិញ

«អូនគិតថាកុំសួរអីពេលនេះមិនមែនជាពេលឆ្លើយសំនួរទេ »ជីមីនខ្សឹបដាក់ត្រចៀកយុងហ្គី

«អ៊ុំគិតថាពួកយើងចេញទៅក្រៅសិនទៅ»ម៉ែដោះយល់ការ យល់ពីអារម្មណ៍អុីបូពេលនេះទើបងាកមកកេះអ្នកផ្សេងទៀតឲ្យចេញទៅខាងក្រៅសិន

«ហ្ហឹម»យល់គ្រប់យ៉ាងពីអ្វីដែលមែដោះចង់បានពួកគេក៏នាំគ្នាចេញមកខាងក្រៅទុកឲ្យអុីបូនៅក្នុងបន្ទប់ឈរមើលចាន់តែម្នាក់ឯង

«បងល្ងង់ណាស់ បងមិនសមន៨ងឲ្យអូនអត់ទោសឲ្យបងឡើយ បងធ្វើបាបអូនបងធ្វើកូនស្លាប់បង..បងអាក្រក់ពេកហើយ..ហ្ហឹកៗ ចាន់អូនឆាប់ដឹងខ្លួនណាអូនកុំគេងស្ងៀមបែបនេះអីក្រោកឡើងមកស្តាប់បងនិយាយពាក្យថាសុំទោស ក្រោកមកនិយាយជាមួយបងមកជេស្តីបងមក»នាយយំអោបដៃប្រពន្ធយ៉ាងណែន បើគេល្អដាក់ចាន់តែបន្តិចតាំងពីដំបូងម្លោះហើយរឿងក៏វាមិនបែបនេះដែរតែពេលនេះបាត់បង់កូនហើយទើបនឹងដឹងខ្លួនថាខុសស្តាយក្រោយណាស់មែនទេ?

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now