ភាគទី33:កុំប្រឆាំងនឹងខ្ញុំអោយសោះ

1.1K 102 0
                                    


ភាគទី33:កុំប្រឆាំងនឹងខ្ញុំអោយសោះ

«អ្នកប្រុសគិតទៅមើល អ្នកប្រុសចាប់ស្រីអ្នកប្រុសណាស់គាត់មិនបានស្អប់អ្នកប្រុសទេវាគ្រាន់តែជាអារម្មណ៍ខឹងមួយឆាវប៉ុណ្ណោះ ចឹងហើយទោះបីជាអ្នកប្រុសចាន់ដេញអ្នកប្រុសនិយាយថាស្អប់អ្នកប្រុសយ៉ាងណាក៏ដោយក៏កុំរាថយអ្នកប្រុសត្រូវកែខៃលុបលាងកំហុសពីមុនអោយបាន និយាយពីរម៉ាត់ឲ្យខ្លី មុខក្រាស យល់ទេ»វិចបង្វិចដើររកទៅគ្មានកូនចៅណាល្អដូចសៀឡុវទេបង្ហាត់ចៅហ្វាយឲ្យចេះមុខក្រាស សុំសរសើអុីបូពូកែរកកូនចៅល្អគ្មានពីរលើលោក

«មុខក្រាស? យើងមិនចេះទេ គ្រាន់តែចាន់មិននិយាយជាមួយយើង ក្នុងទ្រូងយើងនេះវាទឹងរកពាក្យនិយាយមិនចេញទៅហើយទម្រាំមុខក្រាសនៅឈរប្រឈមមុខគេទៀតដាច់ខ្យល់មុនចាន់លើកទោសអោយផងមិនដឹង ក្បាលទើបតែបែកទេឯងឃើញអត់»លឺសម្តីអុីបូហើយសែនអាណិតខ្លោចចិត្តសុទ្ធតែដាច់ខ្យល់ស្លាប់មុនចាន់លើកទោសអោយ បែកក្បាលតិចតួចសោះធ្វើឯងអីណា

«បែកក្បាលប៉ុន្នឹងនៅស្ទើណាស់មិនស្មើនឹងទង្វើរបស់អ្នកប្រុសធំធ្វើដាក់អ្នកប្រុសចាន់កន្លងមកផង បើខ្ញុំជាអ្នកប្រុសចាន់វិញណាមិននិយាយច្រើនទេហៅឡើងតុលាកាផ្តិតមេដៃលេងលះយកម៉ង»សៀឡុងពិតជាមានគំនិតល្អលើសពីការស្មានគំនិតអីក៏ចេញមកដែរលោកព្រះ

«ឌឹប~ឯងមកជួយប្រឹក្សាឬមកជួយដៀមដាមយើងហ្ហា៎?»ខ្នាញ់ពេកអុីបូដាក់សៀឡុងមួយជើង នៅមិននៅរឿងដាក់ខ្លួនមែន

«បើមែនហ្ហ៎ ខ្ញុំនិយាយការពិតសោះធាក់ខ្ញុំដែរ សមហើយដែលអ្នកប្រុសចាន់ស្អប់មិននិយាយជាមួយ ឆឹស»មួយយើងហើយនៅមិនរាងឆ្លៀតឌឺដងទៀត សៀឡុងពិតជាកូនចៅដែលគ្មានអ្នកណាប្រៀបបានមែន

«ឯង.....»អុីបូបានត្រឹមគាំងអស់វាចានឹងកូនចៅមហារលោតផ្លោះរបស់គេ តើគេគិតខុសឬត្រូវទៅដែលយកសៀឡុងធ្វើជាជំនិត

+ជាន់ខាងក្រោម

...ងឺត....

  សម្លេងហ្រាំ្វងឡានបើកមកឈប់ចតនៅខាងមុខភូមិគ្រឹះផ្អើលអស់អ្នកបម្រើររត់ឆ្លេឆ្លាមកមើល

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now