ភាគទី30:ស្អប់បងណាស់មែនទេ?

1.2K 113 7
                                    


ភាគទី30:ស្អប់បងណាស់មែនទេ?

«បងនិយាយស្អីអុីបូ ទៅហើយ? អត់ទេកូនគេនៅទីនេះគេមិនបានទៅចោលខ្ញុំទេបងកុហកខ្ញុំព្រោះបងស្អាប់ខ្ញុំបងកុហក មិនពិតទេកូនប៉ា ..ហិហិ..កូនប្រាប់ប៉ាមកថាកូនមិនបានទៅណាចោលប៉ានោះទេកូនឆ្លើយមក»ចាន់មិនខុសពីមនុស្សបាត់សតិ ទឹកភ្នែកហូរមកលាយឡំជាមួយការសើចបន្លប់ភាពឈឺចាប់ គេនិយាយជាមួយកូនដែលគិតថាកូនគឺនៅក្នុងពោះនៅឡើយ

«ចាន់ អូនស្តាប់បងណាកូនគេទៅចោលពួកយើងហើយគេលែងនៅជាមួយយើងទៀតហើយ»អុីបូទាញចាន់មកអោបដោយអារម្មណ៍អាណិតពន់ពេក អារម្មណ៍ដែលបាត់បង់កូនវាពិតជាឈឺជាងគេយកកាំបិតមកចាក់ទៅទៀត

«អត់ទេ...ហ្ហឹកៗ..កូនខ្ញុំ កូនខ្ញុំគេមិនទៅណាចោលខ្ញុំទេ អុីបូបងនិយាយមុននេះគឺជាពាក្យកុហកទេត្រូវអត់ បងឆ្លើយមកថាបងកុហកខ្ញុំទេ កូនគេមិនទៅណាចោលពួកយើងទេ»

«សុំទោស សុំទោសកំហុសទាំងអស់មកពីបងតែម្នាក់គត់...ហ្ហឹកៗ.ចាន់បងសុំទោស»អុីបូយំលឺៗលេងខ្មាស់អ្នកណាគេពិតជាខឹងខ្លួនឯងដែលធ្វើឲ្យចាន់ទៅជាបែបនេះ

«ហ្ហឹកៗ~ហេតុអីក៏ទេវតាលេងសើចនឹងខ្ញុំម្លេះហេតុអីក៏ដាច់ចិត្តយកគេចេញពីខ្ញុំគេទើបតែមកនៅជាមួយខ្ញុំនោះទេ ហេតុអីទៅហេតុអី...ហ្ហឹកៗ..សងកូនខ្ញុំមកវិញមក....អោយកូនខ្ញុំមកវិញ»ចាន់យំគក់ទ្រូងឌឹបៗគេឈឺគេអួលណែនពិបាកក្នុងចិត្តកូនដែលគេស្រលាញ់សង្ឃឹមថានឹងបានឃើញមុខរបស់គេឆាប់ៗតែផ្ទុយស្រឡះពេលនេះវារលាយអស់ហើយគេបានចេញទៅឆ្ងាយចេញទៅរហូតហើយ

«ហ្ហឹកៗ...ចាន់ឈប់ទៅ..បានហើយឈប់វាយខ្លួនឯងទៅ»ដៃក្រាសស្រវេស្រវាចាប់ក្តោបដៃដែលកំពុងវាយវាត់ទៅលើខ្លួនឯងនោះទាំងទឹកភ្នែក

«កូនចាន់....!!»ស្របពេលនោះលោកវ៉ាងនឹងអ្នកស្រីរួមទាំងយុងហ្គីនិងជុងហ្គុកក៏មកដល់ល្មម

«ម៉ាក់...ហ្ហឹកៗ...កូនខ្ញុំ..កូនខ្ញុំគេលែងនៅជាមួយខ្ញុំហើយម៉ាក់»ចាន់យំឡើងទន់ខ្លួនល្អូកគ្មានសូម្បីតែកម្លាំងអង្គុយឲ្យនឹងខ្លួនទឹកភ្នែកហូរដូចបាក់ទំនប់ចំណែកអុីបូបានត្រឹមតែអង្គុយអោបក្រសោបរាងកាយប្រពន្ធកុំឲ្យធ្វើបាបខ្លួនឯង ក្នុងចិត្តគេវិញក៏ឈឺមិនចាញ់ចាន់ប៉ុន្មានដែលពេលឃើញសភាពចាន់ទៅជាបែបនេះ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now