បំបាក់ស្នេហ៍លោកប្តីព្រាននារី

1.1K 83 0
                                    


ភាគទី7:ខ្ញុំមិនរៀបការដាច់ខាត

«ហ្ហឹស....យើងចង់បានអ្វីមែនទេ? ប្រាប់ឯងចុះអ្វីក៏យើងមិនចង់បានតែយើងគ្រាន់តែចង់ឃើញគ្រួសាររបា់ឯងគ្មានក្តីសុខប៉ុណ្ណោះ»

«គ្រួសារខ្ញុំទៅធ្វើស្អីលោកទៅបានជាតាមចងកាំចងពាសម្បើមម្លេះ? អ៎ឬក៏លោកខ្លាចថាគ្រួសាររបស់មានក្តីសុខជាងលោកមែនទេ?»

«និយាយត្រង់ចុះ យើងមិនដែលគិតថាគ្រួសាររបស់ឯងមានក្តីសុខតាំងពីដើមមកម្លេះ បានហើយឆាប់ដើរមកកុំនៅសាំញាំច្រើនជាមួយយើងពេក យើងគ្មានពេលទំនេរច្រើនជាមួយឯងទេ»

«.....»ជីមីនសម្លក់យុងហ្គីបន្តិចរួចក៏ដើរសម្តៅឡានរបស់យុងហ្គីដែលមានកូនចៅឈរហែហមរងចាំពួកគេ

«សូមអញ្ជើញចៅហ្វាយតូច»លូអឺបើកទ្វាឲ្យជីមីនដោយបានហៅគេថាចៅហ្វាយតូច(លូអឺជាជំនិតរបស់យុងហ្គី)

«ខ្ញុំមិនមែនចៅហ្វាយលោកចៀសផ្លូវ»ជីមីនសម្លក់លូអឺ

«ហួចកាចម្លេះលោកបើម៉ាកៗនេះអីចៅហ្វាយទប់ជាប់ដែលទេ? ហ្ហើយបែបនឹងក៏ល្អដែរ កុំឲ្យចៅហ្វាយសាវ៉ាពេកពេលបានប្រពន្ធកាចចឹងអាចនិងខ្លាចប្រពន្ធខ្លះ»លូអឺឈរនិយាយញញឹមញញែមម្នាក់ឯង ព្រោះគិតថាជីមីនអាចនិងបំបាក់ចរឹកព្រានរបស់ចៅហ្វាយខ្លួនបាន

«ឯងនៅឈរធ្វើស្អីមិនឆាប់ចេញឡានទៅ!»យុងហ្គុីឈរជ្រែងហោប៉ៅខោស្តីឲ្យទៅកូនចៅខ្លួន(ពួកគេជិះឡានផ្សេងគ្នាព្រោះយុងហ្គីមានធុរៈត្រូវចេញទៅខាងក្រៅបន្តទៀតទើបត្រៀមឡានមួយទៀតសម្រាប់ជីមីនទៅភូមិគ្រឹះមុន)

«បាទចៅហ្វាយ»មិនចាំយូលូអឺក៏ប្រញាប់រូររះបើកឡានជូនជីមីនទៅកាន់ភូមិគ្រឹះមីនមុន

«ចៅហ្វាយយើងទៅណាបន្ត?»កូនចៅម្នាក់ទៀតបានសួរទៅយុងហ្គីបន្ទាប់ពីគេបានឡើងឡានរួច

«ទៅឃ្លាំងទំនិញ»

«បាទចៅហ្វាយ»គ្រាន់តែទទួលបានបញ្ជាភ្លាមកូនចៅក៏ប្រញាប់អាយែឡានបើកចេញទៅកាន់ឃ្លាំងអីវ៉ាន់តាមបញ្ជាយ៉ាងលឿន

មុខ ភូមិគ្រឹះវ៉ាង

«អាល្អិតនេះមែនទេជាផ្ទះឯង?»ជីនងើយសម្លឹងមើលទៅកាន់ភូមិគ្រឹះធំល្ហរល្ហេងព្រាបបីដូចជារាជវាំងគេមិននឹកស្មានថាចាន់រស់នៅក្នុងភូមិគ្រឹះនេះទេព្រោះមើលទៅតាមការស្លៀកពាក់របស់គេវាមិនសមនិងមនុស្សក្នុងភូមិគ្រឹះឡើយ(ចាន់ស្លៀកពាក់ខោអាវធម្មតាៗដូចមនុស្សអ្នកមិនសូវមានទ្រព្យ)

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now