ភាគទី20:លោកលេបថ្នាំខុសមែនទេ?

1.1K 94 0
                                    


ភាគទី20:លោកលេបថ្នាំខុសមែនទេ?

«ម៉ែដោះ ខ្ញុំបានរកវាឃើញនៅក្នុងបន្ទប់ជីមីនតើវាមានន័យយ៉ាងមិចទៅ....?»យុងហ្គីអូសដៃម៉ែដោះមកក្រោមដើមឈើនិងទីកន្លែងស្ងាត់មួយហើយក៏ទាញរបស់ម្យា៉ងមកឲ្យអោយមែ៉ដោះមើក

«ចៅហ្វាយធំ ស្លាប់ហើយនេះ....!!»មែ៉ដោះទាញប្រដាប់ពិនិត្យទឹកនោមនោះមកមើលទាំងភ្ញាក់ផ្អើល

«ស្លាប់យ៉ាងមិចម៉ែដោះ ហើយអ្នកណាស្លាប់?»នាយលើកដៃអេសក្បាលទាំងមិនយល់គ្រាន់តែឲ្យជួយមើលប៉ុន្នឹងសោះគិតថាស្លាប់ដែរ

«គ្មានអ្នកណាស្លាប់ទេ តែចៅហ្វាយច្បាស់ហើយមែនទេដែលថារកឃើញនៅក្នុងបន្ទប់ចៅហ្វាយតូចនោះ»

«បាទ! ព្រោះមុននេះខ្ញុំចូលទៅក្នុងបន្ទប់របស់គេហើយក៏បានឃើញវានៅក្រោមតុសំអាងរបស់គេទើបយកមកសួរម៉ែដោះថាវាជាស្អី?»

«ហ្ហឹស~ចៅហ្វាយនេះពិតជាឆោតមែនហើយគ្រាន់តែប្រដាប់ពិនិត្យទឹកនោមដែលមនុស្សស្រីប្រើសម្រាប់មើលថាមានផ្ទៃពោះឬក៏អត់សោះក៏មិនស្គាល់ដែរ»ម៉ែដោះសើចហួសចិត្តដែលចៅហ្វារបស់គាត់ពិតជាឆោតមែនហើយ

«តែអានេះគឺសម្រាប់មនុស្សស្រីគេពនិត្យតើហើយជីមីនគេទិញមកធ្វើស្អី?»ចម្ងល់ចាប់ផ្តើមមានតែមិនមានចម្លើយយសម្រាប់ចម្ងល់មួយនេះទេ

«ចៅហ្វាយឃើញគំនូសពណ៍ក្រហមពីរនេះទេ?»មែ៉ដោះលើកមកចង្អុលបង្ហាញ

«ឃើញ ហើយវាមានន័យថាមិចខ្ញុំឆ្ងល់តាំងពីព្រឹកម្លេះ?»យុងហ្គី

«គឺមានន័យថាអ្នកប្រុសជីមីនកំពុងតែមានកូននឹងហើយនេះចៅហ្វាយពិតជាមិនយល់មែនឬក៏ធ្វើនឹង?»ម៉ែដោះ

«មានកូន? មិនអាចទេគេជាមនុស្សប្រុសមិចនឹងអាចមានកូនបានទៅ»គេមិនជឿទេថាជីមីនមានកូននោះព្រោះជីមីនជាមនុស្សប្រុសឲ្យមានកូនបានយ៉ាងមិច

«បើមិនជឿចៅហ្បាយនាំអ្នកប្រុសទៅពនិត្យមើលទៅនឹងដឹងហើយមានអីទៅពិបាក»មែ៉ដោះនិយាយចប់ក៏ដើរត្រឡប់មកភូមិគ្រឹះវិញ តាមពិតម៉ែដោះអាចមើលដឹងពីអាការៈរបស់ជីមីនតាំងពីថ្ងៃដែលគេចាប់ផ្តើមក្អួតចង្អោម្លេះគាត់គិតថាជីមីនមានកូនតាំងពីពេលនោះមកហើយឥឡូវនវការគិតរបស់គាត់ក្លាយជាការពិតហើយ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Tahanan ng mga kuwento. Tumuklas ngayon