បំបាក់ស្នេហ៍លោកប្តីព្រាននារី

1K 80 0
                                    


ភាគទី11:អ្នកប្រុសនៅមិនដឹងកំហុសខ្លួនឯងទៀតមែនទេ?

បីខែក្រោយមក បីខែហើយដែលអុីបូបានចាកចេញពីភូមិគ្រឹះទោះបីជាលោកវ៉ាងព្យាយាមរកវិធីឲ្យគេត្រឡប់មកវិញក៏ដោយក៏អុីបូគេមិនត្រឡប់មកវិញដែរ បែបនេះលោកក៏មានតែវិធីមួយប៉ុណ្ណោះដើម្បីឲ្យអុីបូត្រឡប់មកវិញនោះគឺកាត់ផ្តាច់លុយមិនថាកាតខ្មៅឬក៏ក្នុងកុងឡើយលោកវ៉ាងបានផ្តាច់ចេញទាំងអស់លោកចង់ដឹងណាស់ថាមនុស្សដូចជាអុីបូធ្លាប់តែរស់នៅសុីវីល័យហុឺហារចុះពេលដែលគ្មានលុយក្នុងខ្លួនបែបនេះតើគេអាចនិងរស់នៅបានទេ

   ថ្ងៃនេះអុីបូបានដើរទិញរបស់នៅផ្សារទំនើបមួយកន្លែងគេទិញរបស់ជាច្រើនមានខោអាវរបស់ញាំនិងរបស់ប្រើប្រាស់ផ្សេងៗទៀតពេលនេះក៏កំពុងតែយកអីវ៉ានទៅគិតលុយ

«លោកសុំទោសផងក្នុងកាតមិនមានលុយនោះទេ!»អ្នកលក់បានយកកាតដែលអុីបូហុចឲ្យទៅឆូតដើម្បីទទាត់ប្រាក់តែក្នុងកាតនោះគឺគ្មានលុយសូម្បីតែមួយរៀល

«នាងនិយាយថាមិច?គ្មានលុយនាងឆូតម្តងទៀតទៅមើលលុយរបស់ខ្ញុំរាប់លាននៅក្នុងនឹងមិចក៏នាងនិយាយថាមិនមានទៅវិញ»អុីបូកំហកដាក់នាង

«សុំទោសខ្ញុំព្យាយាមឆូតច្រើនដងហើយតែនៅតែគ្មានលុយដដែល»អ្នកគិតលុយ

«មិនអាចទេឬក៏.....!!»អុីបូក៏ទាញកាតខ្មៅរបស់ខ្លួនមកមើលវិញរួចក៏នឹកឃើញដល់លោកប៉ារបស់គេ

«ចង្រៃយ៍...»គេបានដឹងយ៉ាងច្បាស់ថាប៉ារបស់គេជាអ្នកផ្តាច់លុយក្នុងកុងនិងកាតខ្មៅរបស់ខ្លួនធ្វើឲ្យគេពិតជាខឹងយ៉ាងខ្លាំង

«អីវ៉ាន់ទាំងនេះយកទៅទុកវិញទោខ្ញុំមិនទិញទេ»និយាយចប់ភ្លាមអុីបូក៏ស្ទុះចេញពីហាងយ៉ាងលឿនទាំងកំហឹងគេបើកឡានលឿនស្លេងសម្តៅមកកាន់ភូមិគ្រឹះ

«មកដល់ហើយមែនទេលោកកំពូលកូន?»អុីបូចូលមកដល់ក្នុងផ្ទះទាន់បានប៉ុន្មានជំហ៊ានោងក៏ទទួលពាក្យស្វាគមន៍ពីលោកប៉ាខ្លួនបាត់ទៅហើយ

«លោកប៉ាមែនទេដែលជាអ្នកកាត់ផ្តាច់លុយនៅក្នុងកាតរបស់ខ្ញុំ?»មិនរង់ចាំយូអុីបូក៏សួរទៅលោកវ៉ាងម៉ាំងៗតែម្តង

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)On viuen les histories. Descobreix ara