ភាគទី29:កូនខ្ញុំនៅឯណា?

1.2K 95 1
                                    

ភាគទី29:កូនខ្ញុំនៅឯណា?

ពេលទៅដល់ភូមិគ្រឹះភ្លាមជីមីនក៏ប្រញាប់ឡើងទៅបន្ទប់ដោយមិននិយាយរកអ្នកណាទាំងអស់សូម្បីតែថេយុងដែលជាប្អូនរបស់គេក៏គេមិនយកភ្នែកមើលដែរ

«បងថ្លៃ បងមីនកើតអី?»ឃើញអការៈបងចម្លែងនាយតូចថេយុងក៏រហ័សស្ទាក់ផ្លូវយុងហ្គីសួរ

«ប្រហែលជាអារម្មណ៍មិនល្អហើយ ឯងជួយយករបស់នេះទៅទុកនៅផ្ទះបាយបន្តិចទៅបងឡើងទៅមើលបងប្រុសឯងសិន»

«អ៎! អោយមកនេះមោចឹង»

«នេះ....!!»ក្រោយពីហុចអីវ៉ាន់ឲ្យទៅថេយុងរួចយុងហ្គីក៏ប្រញាប់រត់ទៅតាមជីមីននៅឯបន្ទប់

+ក្នុងបន្ទប់

«មីន....!!អូននិយាយជាមួយបងមួយម៉ាត់មកកុំប្រងើយបែបនេះអី»នាយអង្គុយជិតជីមីននឹងទាញគេមកអោប

«លែងខ្ញុំទៅ !»សម្តីកម្រោះកម្រោយដែលជីមីនមិនធ្លាប់និយាយស្រាប់តែធ្លោយមកភ្លាមៗ

«លែងហ្ហេ៎? ក្រែងថ្ងៃមុនអូនចង់ឲ្យបងអោបអូនបែបនេះមិនចឹងឬ?»នៅតែបន្តអោប

«ថ្ងៃមុនផ្សេងថ្ងៃនេះផ្សេងកុំយកថ្ងៃនេះនឹងថ្ងៃមុនមកប្រៀបធៀបគ្នា» បបូមាត់តូចល្អិតនិយាយផ្សេងតែក្នុងចិត្តវិញកំពុងតែលួចរំភើបឡើងចង់រីកថ្លើមហើយពេលបានប្តីតាមលួងចឹងនោះ

«សឺតៗ~មោនជឿទេថាអូនចង់ឲ្យបងលែងដៃនោះ »អត់ទេ នេះគេពិតជាឌឺណាស់មិនលែងហើយនៅមកក្រសោមមុខតូចទាំងថើបខ្សឺតៗទាំងសងខាងទៀត

«មីនយុងហ្គី....!»ភ្នែកកាចៗមូលក្រឡង់កំពុងតែដៀងសម្លក់អ្នកជាប្តីមិនដាក់សោះ គេសែនគ្រឺតខ្នាញ់នឹងចរឹកនាយណាស់ពេលខ្វល់ខ្វាយតាមតោងដូចឆ្លើងតែពេលមិនខ្វល់វិញទុកគេចោលដូចសត្វចិញ្ចឹម

«ឈប់សម្លក់ប្តីទៅ ប្តីដឹងខុសហើយ!!»គេសម្លឹងមុខជីមីនម៉ក់ៗពេបមាត់រកយំតិចអីតិចនេះហើយជាក្បួនលួងប្រពន្ធរបស់ពូស្លេក

«លត់ជង្គង់សំពះបាទជើងអូនទៅ បើបងហ៊ានធ្វើអូននឹងអត់ទោសឲ្យ»ជីមីននិយាយយដោយទឹកមុខកាចៗមិនលែងសើច គេលាជើងទាំងសងខាងសំយុងចុះក្រោមបង្គាប់ឲ្យយុងហ្គីលត់ជង្គង់សំពះបាទជើងរបស់គេ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now