ភាគទី31:អ្នកណាប៉ះប្អូនរបស់យើងវាក៏មិនរស់ស្រួលដែរ

1.2K 90 4
                                    


ភាគទី31:អ្នកណាប៉ះប្អូនរបស់យើងវាក៏មិនរស់ស្រួលដែរ

«ត្រូវហើយខ្ញុំស្អប់លោក ស្អប់ៗៗៗ...លោកលឺទេថាខ្ញុំស្អប់លោក លោកសម្លាប់កូនខ្លួនឯងលោកគ្មានហេតុផលបើពេលនោះលោកស្តាប់ខ្ញុំតែបន្តិចរឿងក៏វាមិនកើតឡើងដែរ»ចាន់គេស្រែកខ្លាំងៗដាក់អុីបូដោយមិនបានគិតខ្វល់ពីអារម្មណ៍របស់នាយនៅពេលនេះឡើយ

«សុំទោស!!»ចុងក្រោយនៅតែជាពាក្យសុំទោសដដែល គេធ្លាប់ស្តីបន្ទោសចាន់ត្រង់ពាក្យនេះតែចុងបញ្ចប់គេក៏ក្លាយជាអ្នកនិយាយពាក្យនេះជំនួសចាន់ទៅវិញ

«សុំទោសហើយបានអីមកវិញ សុំទោសហើយកូនខ្ញុំរស់ឡើងវិញទេ ?»

«......»

«ចេញឲ្យពីមុខខ្ញុំទៅហើយកុំមកឲ្យខ្ញុំឃើញមុខលោកទៀត»

«អូន.../ចេញទៅទាន់ខ្ញុំនៅស្អប់លោកតិចៗកុំឲ្យការអត់ធ្មត់របស់ខ្ញុំហួសព្រំដែនឲ្យសោះ»អុីបូបម្រុងនឹងប្រកែក តែក៏ត្រូវទទួលប្រយោគមួយធ្វើឲ្យគឺនិយាយលែងចេញ ចែញតែទឹកភ្នែក នេះហ្ហ៎អារម្មណ៍ដែលចាន់ធ្លាប់បានពីនាយពេលនេះទើបគេដឹងថាវាឈឺចាប់ប៉ុណ្ណា

«បងនឹងចេញ តែសុំម្យ៉ាងកុំស្អប់បងអីអោយបងធ្វើអ្វីក៏បានដែលចាន់បងព្រមគ្រប់យ៉ាងតែកុំស្អប់បងអី»

«ខ្ញុំប្រាប់ថាឲ្យចេញទៅ..ផូស...»ចាន់ជ្រុលដៃខឹងឡើងបាត់សតិបានទាញក"វថ្មរគប់ទៅអុីបូមួយទំហឹងរហូតដល់ប"កហូរឈាមមកកក្លាក់

«សម្រាកទៅបងមិនរំខានទៀតទេ»មួយកែវមុននេះវាមិនឈឺទេ តែអ្វីដែលឈឺបំផុតនោះគឺនាយកំពុងតែទទួលបានអារម្មណ៍ថាកំពុងតែបាត់គ្រាប់ពេជ្រមួយគ្រាប់ដែលនាយតែងតែមើលរំលងនិងគិតថាជាដុំថ្មរមករហូតពេលនេះគេយល់ពីតម្លៃការស្រលាញ់ច្បាស់ហើយន នាយបែរខ្នងដើរចេញទៅទាំងទឹកភ្នែកជំហ៊ានជើងបោះវែងទាំងអារម្មណ៍មិននៅក្នុងខ្លួន

_មួយម៉ោងក្រោយមកទ្វាបន្ទាប់ចាន់ក៏បើកឡើងម្តងទៀតដោយដៃតូចស្រឡូនល្វកល្វន់ដែលមានកាន់កន្រ្តកផ្លែឈើនិងរបស់ជាច្រើនទៀតមកជាមួយផងដែរ

«សុខទុក្ខយ៉ាងមិចហើយអាល្អិត?»សម្លេងតូចបានសួរទៅអ្នកដែលកំពុងដេកយំអណ្តឺតអណ្តកមិនឈប់

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now