បំបាក់ស្នេហ៍លោកប្តីព្រាននារី

1K 81 0
                                    


ភាគី14:ចាំខ្ញុំនៅមើលថែគេ
   ក្រោយមានរឿងជាមួយជុងហ្គុករួចថេយុងក៏បានឡើងមកបន្ទប់របស់ខ្លួនហើយចូលទៅក្នុងបន្ទប់ទឹកបើកទឹកដាក់អាងពេញរួចចូលទៅសំងំត្រាំនៅក្នុងទឹកទាំងអារម្មណ៍ខឹងក្តៅគគុកមិនបាត់

....អាយ....ប្រាវៗ...អាយ.....

   ថេយុងស្រែកសឹងបែកបន្ទប់គេបានក្រវែងរបស់របរដែលនៅជិតដៃបែកខ្ទិចខ្ទីអស់គ្មានសល់ដើម្បីបញ្ចេញកំហឹងនៅក្នុងខ្លួន

«ចន ជុងហ្គុកលោកហ៊ានទះខ្ញុំនៅចំពោះមុខសហរីផ្សេងលោកប្រហែលជាលេងចង់រស់ហើយ»កែវភ្នែកពោពេញទៅដោយកំហឹងអារម្មណ៍ឆាបឆួលដូចជាចំហាយភ្នំភ្លើងថេយុងពេលនេះមិនដូចជាថេយុងពីមុនឡើយ

«ថេយុង...ឯងយ៉ាងមិចនឹង?»ដោយសារតែសម្លេងស្រែកនុងសម្លេងធ្លាក់របស់មុននេះទើបធ្វើឲ្យជុងហ្គុកប្រញាប់រត់ឡើងមកមើលថេយុងយ៉ាងលឿន តែពេលមកដល់អារម្មណ៍ដែលភ័យក៏ប្រែមកជាសឡាំងកាំងនិយាយលេងចេញម្តងទៀត

«ចេញទៅ....ផាំង....ចេញទៅរកស្រីរបស់លោកទៅហើយមកឲ្យខ្ញុំឃើញមុខលោកទៀតឲ្យសោះ...ចេញទៅ ចេញឲ្យផុតទៅ»ដបផ្កាហោះលឿនដូចរន្ទះសន្តៅទៅរកក្បាលជុងហ្គុកអបជាមួយពាក្យដេញ

«ឯងកើតឆ្កួតស្អីនឹង?នេះឯងជាមនុស្សឬជាបិសាចទៅបានជាខេងអាក្រក់យ៉ាងនេះ?»ជុងហ្គុកមានសំណាងដែលគេចពីដបផ្កានោះបានកុំអីសន្លប់ស្អាត់បាត់ តែគេក៏នៅតែមិនយល់ដែរហេតុអីថ្ងៃនេះថេយុងកាចជាងរាល់ដងទៅទៀត

«ហ្ហឹក....ចេញទៅអាប្រុសចង្រៃ...ឯងលើកដៃទះប្រពន្ធខ្លួនឯងនៅមុខស្រីស្នេហ៍របស់ឯង ឯងជាមនុស្សចិត្តកំរកអាក្រក់បំផុត..យើងស្អប់ឯងចេញទៅ...ហ្ហឹកៗ..ចេញទៅ...»ថេយុងស្រែកប្រណាំងជាមួយទឹកភ្នែកដែលស្រក់មកតក់ៗធ្វើឲ្យអ្នកដែលឈរមើលនោះគិតអ្វីលេងចេញហើយមិនដឹងថាគួរខឹងឬក៏ចូលទៅលួងទេ

(ខ្ញុំគួរតែចេញទៅសិនទើបបានមិនចឹងទេងាប់មុនអាយុហើយបើកាចជាឆ្កែឆ្កួតបែបនេះ)ជុងហ្គិកបានជ្រើសរើសចេញទៅមុនពេលដែលថេយុងហក់មកខាំគេសុីសាច់ព្រោះកែវភ្នែកអ្នកនៅក្នុងអាងទឹកសម្លឹងមកពោពេញទៅដោយកំហឹងបើនៅទៀតអាចនឹងមានសង្រ្គាមជាមិនខានទេ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now