ភាគទី១០: ជុងគុក ម៉ាហាតូ អាចធ្វើបានគ្រប់យ៉ាង

3.1K 202 6
                                    


ព្រះ! ស្ដាប់សម្តីរបស់ជុងគុកហើយគេចង់តែលោតពីលើជណ្ដើរនេះអោយបាក់ធ្មេញស្លាប់ទេ អីក៏ម្ល៉ឹងៗលោក ឯណាទៅភាពខ្មាសអៀនរបស់គេនោះយកទៅលាក់ទុកនៅក្រហែងមេឃណាហើយ? ។

< លោកជាមនុស្សដែលឆ្កួតបំផុតតាមដែលខ្ញុំធ្លាប់ជួប >

មាត់ស្ដីអោយស្វាមីក៏ពិតមែន ប៉ុន្តែភ្នែកក៏លួចដៀងមើលឆេលនឹងខូជិដែលឈរធ្វើស្លឺហាក់មិនទាន់បាត់ភ្ញាក់ផ្អើលនឹងសម្តីរបស់ជុងគុក ខ្មាសកូនចៅណាស់លោកអើយ។

< ត្រូវហើយយើងជាម៉ាហ្វៀ យើងម៉េចនឹងល្អគ្រប់ដប់ដូចលោកគ្រូពេទ្យរបស់ឯងទៅ >

ឆឹស! អ្នកណាទៅល្អដូចគ្រូពេទ្យសំណព្វចិត្តរបស់អាច្រមក់នេះទៅ គ្រាន់តែនឹកឃើញភ្លាមគេចង់តែបោករបស់យ៉ាងម៉េចទេ វាចេះតែរមាស់ដៃ។

ថេយ៉ុងក្តាប់មាត់សម្លក់មុខរបស់ជុងគុកសឹងជ្រុះកែវភ្នែក គិតទៅប្រុសម្នាក់នេះឌឺដងគេមិនឈប់តែម្តងហើយ។

ទឺត....ទឺត..!!

សម្លេងទូរស័ព្ទបន្លឺឡើងកាត់ផ្តាច់ភាពតានតឹងនាពេលនេះ ជុងគុក លូកយកទូរស័ព្ទតម្លៃថ្លៃចេញពីក្នុងហោប៉ៅខោ មុនហ្នឹងសម្លឹងមើលលេខដែលខល ចូលនោះ ទើបដឹងថាជាលេខរបស់ យូសា ទើបជុងគុកក៏ប្រញាប់ដើរចេញមកខាងក្រៅ ក្រោមការតាមសម្លឹងរបស់រាងតូចជាប្រពន្ធ មិនបាច់ទាយក៏ថេយ៉ុងអាចដឹងថាអ្នកណាដែលទូរស័ព្ទមកជុងគុកដែរ។
________

ខាងក្រៅ:

{ អាឡូ! ..ជុងគុក.បងនៅឯណានេះអូនមកដល់ជប៉ុនហើយណាបងចេញមកជួបអូនបន្តិចបានទេ? }

គ្រាន់តែចុចទទួលភ្លាម សម្លេងស្រួយរបស់ យូសា ក៏បន្លឺភ្លែត មិនមែននាងមិនស្គាល់ភូមិគ្រឹះម៉ាហាតូនោះទេ ប៉ុន្តែនាងមិនហ៊ានទៅរកជុងគុកដល់ទីនោះព្រោះខ្លាចអំណាចរបស់លោកម៉ាកូ ត្បិតគាត់ធ្លាប់បញ្ជានាងមិនអោយចូលទៅពាក់ព័ន្ធជាមួយជុងគុកទៀតជាដាច់ខាត។

< អូនទៅជប៉ុនធ្វើអី? >

ជុងគុក ជ្រួញចិញ្ចើមចូលគ្នាបន្តិចនឹកឆ្ងល់នឹងសម្តីរបស់នាង អោយគេទៅជួបនាងបានយ៉ាងម៉េច? បើពេលនេះ គេនៅកូរ៉េសោះហ្នឹង ហើយនាងទៅ ជប៉ុនវិញធ្វើអី? ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Wo Geschichten leben. Entdecke jetzt