ភាគទី២០: ស្រលាញ់បងម្តងទៀតណា

1.9K 115 1
                                    

ប្រទេសកូរ៉េ:

ប្រើពេលមិនយូរប៉ុន្មានជុងគុកនិងថេយ៉ុងក៏ត្រឡប់មកដល់ផ្ទះវិញ រាងតូចឈរនៅក្នុងបន្ទប់គេងរបស់ខ្លួនដៃក៏មមាញឹករៀបចំសម្លៀកបំពាក់ដាក់ចូលក្នុងទូរ ពេលរៀបចំរបស់ខ្លួនរួចរាល់ហើយកាយតូចក៏បង្វែរមករៀបចំសម្លៀកបំពាក់អោយរាងក្រាស់ជាស្វាមីវិញម្តង ដៃតូចៗស្រវាទាញសម្លៀកបំពាក់ដែលរាយរប៉ាត់រប៉ាយនៅក្នុងទូរយ៉ាងគ្មានសណ្តាប់ធ្នាប់នោះមកព្យួរនិងស្មាខោអាវទើបព្យួរក្នុងទូរម្តងមួយៗ ថេយ៉ុងក្រវីក្បាលតិចៗនឹកហួសចិត្តនិងស្វាមីរបស់ខ្លួនដែលពូកែកកាយខោអាវឡើងវល់ពេញហ្នឹងបែបនេះ ចិញ្ចើមតូចជ្រួញចូលគ្នាបន្តិចពេលកែវភ្នែកក្រឡេកចំប្រអប់អ្វីម្យ៉ាងដែលកប់នៅក្រោមខោអាវរញ៉េរញ៉ៃនោះ ដោយចិត្តចង់ដឹង ថេយ៉ុងចាប់បើកប្រអប់នោះមើលថ្នមៗ។

< កន្សែងនេះ? ក្រែងគេបានបោះចោលវាកាលពី៧ឆ្នាំមុនហើយតើ!ហេតុអីក៏វាមកនៅទីនេះទៅវិញ? >

ត្រូវហើយថ្ងៃនោះគេចាំច្បាស់ថា ជុងគុកបានបោះចោលកន្សែងនេះដោយផ្ទាល់ដៃរបស់គេ ប៉ុន្តែនេះតើមានរឿងអ្វីកើតឡើងអោយប្រាកដទៅ? មិនទាន់អស់ចម្ងល់រឿងកន្សែងផងកែវភ្នែកក៏ប្រទះឃើញកូនសៀវភៅពណ៌ខ្មៅមួយក្បាលទៀតកាន់តែធ្វើអោយរាងតូចកើតចិត្តឆ្ងល់លើសដើម ព្រោះនៅលើក្របសៀវភៅនោះមានអក្សរសរសេរដោយដៃជាភាសាជប៉ុន ( កំណត់ហេតុ ជុងគុក ម៉ាហាតូ ) ។

ដោយចិត្តចង់ដឹងថាស្វាមីរបស់ខ្លួនសរសេរអ្វីខ្លះនៅក្នុងនោះជំរុញអោយថេយ៉ុងចាប់កាន់សៀវភៅនោះយកមើលឃើញថាវាមានកម្រាស់ក្រាស់គួរសមដែរ មិនចាំយូររាងតូចក៏ដើរទៅអង្គុយលើគ្រែដើម្បីងាយស្រួលក្នុងការអាន នៅក្នុងសៀវភៅនេះបានសរសេររៀបរាប់ពីជីវិតរបស់ជុងគុកតាំងពីវិទ្យាល័យ។

( ថ្ងៃនេះលោកប៉ាបាននាំក្មេងប្រុសម្នាក់ចូលមកក្នុងផ្ទះ ក្មេងនេះមានឈ្មោះថាថេយ៉ុង ជាកូនប្រុសមិត្តរបស់គាត់ ខ្ញុំមិនសូវជាចូលចិត្តអាល្អិតនេះប៉ុន្មានទេ ព្រោះគេមានមុខមាត់ស្អាតខ្លាំងពេកហើយថែមទាំងពូកែយកចិត្តធ្វើអោយមនុស្សនៅក្នុងផ្ទះស្រលាញ់គេគ្រប់ៗគ្នាសូម្បីតែលោកប៉ាក៏ស្រលាញ់ចូលចិត្តគេជាងខ្ញុំដែលជាកូនរបស់គាត់ទៅទៀត )

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now