ភាគទី៣៧: លោកឈឺមិនស្មើខ្ញុំទេ

1.7K 78 0
                                    

ដូចអ្វីដែលថេយ៉ុងបាននិយាយគេនឹងធ្វើអោយជុងគុកទទួលនូវអារម្មណ៍ឈឺចាប់ដែលគេធ្លាប់ជួបប្រទះកន្លងមក វាមិនមែនជាការសងសឹកប៉ុន្តែវាជាការផ្ដល់មេរៀនអោយគ្នាទៅវិញទៅមក តាំងពីថេយ៉ុងត្រឡប់មកផ្ទះវិញជុងគុកប្រៀបដូចជាមនុស្សអរូបដែលត្រូវរាងតូចបោះបង់ចោលយ៉ាងអញ្ចឹង គ្រប់ពេលវេលាគេតែងតែមើលរំលងនាយ បិតមាត់បើកមាត់គេសួររកតែហូស៊ុកម្នាក់គត់ ។

< ចៅហ្វាយមកធ្វើអីនៅត្រង់នេះហ្នឹងទាន!?? >

ខូជិចូលមកកេះស្មារបស់ចៅហ្វាយពីក្រោយបន្ទាប់ពីឃើញនាយនៅឈររ៉េរ៉ៗក្រោមដើមឈើ ប៉ុន្តែចម្ងល់ទាំងប៉ុន្មានត្រូវបានរសាយក្រោយពីគេក្រឡេកទៅឃើញរាងតូចថេយ៉ុងកំពុងធ្វើលំហាត់ប្រាណជើងជាមួយលោកដុកទ័រហូស៊ុកនៅក្បែរមាត់អាងទឹក មិនចម្លែកទេដែលជុងគុកធ្វើខ្លួនដូចចោរលួចមាន់បែបនេះ។

< ឯងប្រឹងជំទាលអីសម្បើមម៉្លេះ? >

ជុងគុកងាកមកស្ដីអោយនាយជំនិតតិចៗទាំងគ្រឺតក្នាញ់ ប្រឹងជំទាលម្ល៉ឹងៗបើឮដល់រាងតូចគិតយ៉ាងមិច? អាដុកទ័រឈូករ័ត្ននោះមិនសើចចំអកគេស្លាប់ទៅហើយទេហ្អេស!? អត់ទេ! គេទទួលយកអត់បានទេ។

< ចៅហ្វាយចង់ជួយអ្នកប្រុសតូចធ្វើលំហាត់ប្រាណដែរមែនទេទាន!? >

< អ៊ឺ! >

ថាមិនចង់យ៉ាងមិច? បើអាចគេចង់តែស្ទុះចូលទៅចាប់គ្រវាត់អាដុកទ័រសម្អុយចេញពីប្រពន្ធរបស់គេទេ មិនដឹងជាតិមុនគេជាប់កម្មពៀរស្អីជាមួយអាប៉ិកហ្នឹងទេបានជាជាតិនេះមកប្រទាក់ប្រទិនជាមួយគេមិនឈប់សោះ ក្ដៅឈាមណាស់មែនតើ!។

< នេះជាតួនាទីរបស់លោកគ្រូពេទ្យទេ ដៃភ្លើងជើងមាន់ដូចជាចៅហ្វាយនេះណា មានតែទៅជួយបំបាក់ឆ្អឹងរបស់អ្នកប្រុសតូចបន្ថែម >

ខូជិនៅតែជាខូជិ ទោះ១០ឆ្នាំកន្លងផុតទៅក៏នៅអាចដៀលចៅហ្វាយរបស់ខ្លួនបានដដែល។

< អាមាត់ឆ្កែ! >

មាត់ឆ្កែបែបនេះបាញ់ទម្លុះចោលល្អទេ? មនុស្សកំពុងតែឈឺចិត្តស្អិតទ្រូងផងចេះមកនិយាយបំបាក់ទឹកចិត្តបន្ថែមទៅកើត។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now