១៦:បើកភ្នែកឡើងមិនទាន់មករកប្រពន្ធយើងដល់ផ្ទះ?

2.2K 122 1
                                    

រាងតូចច្រឡឹងក្នុងឈុតគេងយប់ពណ៌ប្រផេះ អង្គុយនៅលើកៅអីក្បែរបង្អួច ដៃតូចៗបើកឯកសារពិនិត្យម្តងមួយសន្លឹកៗទាំងទឹកមុខតានតឹង មូលហេតុដែលគេប្រញាប់មកទីនេះ ដោយសារតែគេទទួលដំណឹងថាឃ្លាំងដែលស្តុកទុកផ្លែទំពាំងបាយជូរដែលវិចខ្ចប់យ៉ាងស្អាតបាតត្រៀមបញ្ជូនទៅខាងរោងចក្រផលិតស្រាក្នុងក្រុមហ៊ុនរបស់គេនោះ ត្រូវបានគេលួចដុតបំផ្លាញធ្វើអោយផ្លែ ទំពាំងបាយជូ ទាំងនោះខូចខាតស្ទើរតែទាំងស្រុងទៅហើយ។

< ល្មមដេកបានហើយ! >

សម្លេងមាំបន្លឺចេញពីលោកស្វាមីរបស់គេដែលកំពុងដេកទំជែងជើងនៅលើគ្រែដែលនៅលើខ្លួនរបស់រាងក្រាស់មានត្រឹមតែខោដំណេកសាច់ក្រណាត់ពណ៌ទឹកប៊ិចមួយប៉ុណ្ណោះ ( ដេកដោះអាវបង្អួតភ្នែកប្រពន្ធ ) ដៃមាំលើកឡើងបក់ហៅរាងតូចល្វើយៗ ព្រមទាំងញញឹមរាយមន្តស្នេហ៍ដូចជាប្រុសរកស៊ីបក់ដៃហៅម៉ូយ។

< បើងងុយម៉េចមិនគេងមុនទៅ ហៅខ្ញុំធ្វើអី? >

កំពុងតែស្មុគស្មាញរឿងការងារផង មកទាក់ទាញអីគេមិនដោយជាមួយទេ លេងម្តងៗគេចង់អស់ខ្យល់ដកដង្ហើមសឹងមិនដល់គ្នា។

< អត់ប្រពន្ធដេកអោយច្របាច់លេង យើងដេកអត់លក់ >

ជុងគុក និយាយយ៉ាងច្រលើមព្រមជាមួយស្នាមញញឹមខិល ដៃមាំលើកឡើងធ្វើកាយវិការដូចជាច្របាច់នំប៉ាវធ្វើអោយមុខរបស់រាងតូចប្រែជាក្រហមឡើងភ្លាមៗ មិនដឹងថាដោយសារអៀនឬក៏ខឹងអោយប្រាកដនោះទេ តែក៏មិនអាចធ្វើអីគេបានត្រឹមតែស្រែកហៅឈ្មោះគេដោយការគ្រឺតក្នាញ់។

< ជុងគុក!! >

< យើងលលេងទេ! មានកំលាំងឯណាមកប្រយុទ្ធនោះ បើអង្គុយបើកឡានមួយព្រឹកទល់ល្ងាចហើយទម្រាំមកដល់ទីនេះ ដូចមានអារម្មណ៍ថាចុកគូទដល់ហើយ មកម៉ាស្សាគូទអោយយើងបន្តិចមក! >

នាយលូកដៃច្របាច់គូទខ្លួនឯងតិចៗហាក់ដូចជាចុករោយខ្លាំងណាស់ចឹង ថេយ៉ុងក្តាប់មាត់សម្លក់ស្វាមីរបស់ខ្លួនដែលពូកែរកនឹកណាស់អាខាងឡប់ៗហ្នឹង។

< ម៉ាស្សាក្បាលលោក! >

រឿងម៉ាស្សាប្រពន្ធម្នាក់នេះមិនចេះទេ តែបើអោយសម្លាប់មនុស្សមាត់ប្រហុកអាហ្នឹងត្រូវជំនាញគេម៉ាច់តែម្តង។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now