ភាគទី១៥: សត្រូវបេះដូងបង្ហាញខ្លួន

2.5K 141 6
                                    

រាងតូចក្នុងឈុតអាវយឺតរលុងៗពណ៌ខ្មៅដៃខ្លីគូរជាមួយខោខាវប៊យពណ៌ដូចគ្នា រហែកត្រង់ជង្គង់មើលទៅសាមញ្ញប៉ុន្តែទាន់សម័យស្រស់ស្អាត។

មួយសន្ទុះក្រោយមកថេយ៉ុង ចុះមកដល់ជាន់ខាងក្រោម បន្ទាប់ពីសម្ងំនៅក្នុងបន្ទប់មួយថ្ងៃពេញកាលពីម្សិលមិញ កែវភ្នែកតូចៗក្រឡេកប៉ះវត្តមានរបស់ឧត្តមស្វាមីអង្គុយនៅលើសាឡុងដោយរឹកពារថ្លៃថ្នូរគួរអោយគោរព។

រាងក្រាស់ជុងគុកស្ថិតនៅក្នុងឈុតនៅផ្ទះ ខោសាច់ក្រណាត់ពណ៌ទឹកប៊ិកជាមួយនឹងអាវយឺតពណ៌សរស្រស់សង្ហាមួយបែប ធ្វើម៉េចមនុស្សគេសង្ហាស្រាប់ស្លៀកពាក់អ្វីក៏ឃើញសង្ហាដែរ ជុងគុកអង្គុយផ្នែកខ្នងនឹងបង្អែកសាឡុងជើងមាំទាំង២លើកមកសណ្ដូកដាក់គងគ្នានៅលើតុយ៉ាងសុភាពរាបសារដូចក្មេងបាតផ្សារ ក្នុងដៃមានកាន់នូវកាសែតអានយ៉ាងរំភើយគ្មានខ្វល់ពីក្បាលអ្នកណា ។

< អ្នកប្រុសតូច វ៉ាលីសរៀបចំរួចរាល់ហើយចាស >

រំពេចនោះស្រាប់តែមានអ្នកបម្រើស្រីម្នាក់ដើរចូលមករកថេយ៉ុងដោយមានវ៉ាលីសដាក់សម្លៀកបំពាក់ពណ៌សូកូឡា១មកជាមួយផងដែរ ប៉ុន្តែសម្លេងរបស់អ្នកបម្រើស្រីនោះហាក់ដាស់អារម្មណ៍រាងក្រាស់អោយងាកមើលមក ជុងគុកជ្រួញចិញ្ចើមចូលគ្នាបន្តិចពេលសម្លឹងចំវ៉ាលីសនោះ។

< ចង់ទៅណា? ប្តីរំលោភតែ២ដងសោះចង់វិចបង្វេចរត់ចោលប្តីហើយរឺ? >

ព្រះអើយ! ស្តាប់របស់លោកប្តីរបស់គេចុះ គ្មានភាពខ្មាសអៀនខ្លះទេរឺ? នេះមិនមែននៅតែ២នាក់ទេណា អ្នកបម្រើនៅពេញហ្នឹងម្នាក់ៗឈរអោយជ្រងោៗកោតហាមាត់ទៅរួច ២ដងមែនប៉ុន្តែលើកណាក៏គេសន្លប់ស្អាតដែរ។

< ខ្ញុំមានការងារត្រូវចុះទៅខេត្ត២សប្តាហ៍ >

< យើងទៅដែរ >

កាលពីសុំគេចាក់ខ្ចៅនិយាយសុទ្ធតែបងដល់ពេលចាក់ហើយមកនិយាយយើងវិញ លួងស៊ីច្បាស់ណាស់។

< មិនបានទេ! បើលោកទៅម្នាក់ទៀតចុះអ្នកណានៅមើលការខុសត្រូវនៅក្នុងក្រុមហ៊ុន? ខ្ញុំមិនមែនទៅដើរលេងទេណា >

🔥នរកប្រទានស្នេហ៍🔥( ចប់ )Wo Geschichten leben. Entdecke jetzt