ភាគទី៣៤: លែងលះ

1.8K 87 0
                                    

រាងកាយតូចល្អិតគេងនៅគ្រែអ្នកជំងឺក្នុងបន្ទប់នៅមន្ទីរពេទ្យល្បីឈ្មោះនៅទីក្រុងសេអ៊ូលនេះ សភាពរាងកាយស្លេកស្លាំងដោយមានបិតបង់សរនៅលើភ្នែកខាងឆ្វេងរបស់គេ ស្នាមរបួសដែលមុតនឹងកញ្ចក់ឡានផ្តើមជាសះស្បើយជាបណ្តើរហើយ វាកន្លងទៅ១សប្តាហ៍ទៅហើយរាងតូចនៅតែមិនទាន់ដឹងខ្លួននៅឡើយជាហេតុធ្វើអោយជុងគុកកាន់តែបារម្ភ ក្រែងថាផុតគ្រោះថ្នាក់ហើយមិនអញ្ចឹង? ហេតុអីពេលនេះហើយនៅមិនទាន់ដឹងខ្លួនទៀត?

< ឆាប់ដឹងខ្លួនវិញណាប្រពន្ធសម្លាញ់បងនឹកសម្លេងរបស់អូនខ្លាំងណាស់! ជុប៎! >

ជុងគុកអោនផ្តិតបបូរមាត់លើថ្ងាសតូចមួយខ្សឺតធំមុនហ្នឹងដកបបូរមាត់ចេញវិញ រួចលូកដៃអង្អែលសរសៃសក់ទន់ល្មើយរបស់រាងតូចថើរៗ។

ក្រាក!!!

សម្លេងបើកទ្វារបន្លឺឡើងបង្ហាញអោយឃើញរាងកាយស្រស់សង្ហារបស់ហូស៊ុកដើរចូលមកក្នុងឯកសណ្ឋានជាគ្រូពេទ្យ ហូស៊ុកសម្លក់មុខរបស់ជុងគុកបន្តិចមុននឹងដើរមកពិនិត្យអាការៈរបស់រាងតូច
ឯជុងគុកក៏មិននិយាយអីដែរព្រោះគេដឹងថាហូស៊ុកមិនសូវជាចូលចិត្តគេប៉ុន្មានដែរ អូ!មិនមែនមិនចូលចិត្តទេគឺស្អប់យកតែម្តងថែមទាំងស្អប់ខ្លាំងទៀតផង ចៃដន្យអីទូរស័ព្ទរបស់ជុងគុករោទ៍ក៏ឡើងល្មមទើបគេដើរចេញទៅនិយាយនៅខាងក្រៅ ។

គ្រាន់តែជុងគុកចេញផុតមិនបានប៉ុន្មាននាទីផងរាងតូចដែលដេកសន្លប់ស្តូកស្ដឹងអស់រយៈពេល១សប្តាហ៍ហើយនោះក៏ផ្តើមកម្រើកម្រាមដៃតិចៗ មុននឹងត្របកភ្នែកម្ខាងបង្ហើបបើកឡើងយឺតៗ កែវភ្នែកតូចសម្លឹងមើលពិដានបន្ទប់ភ្លឺសៗដោយលើកដៃម្ខាងមកស្ទាបលើភ្នែកខាងឆ្វេងដែលមានបិតបង់សរនោះតិចៗ។

< ថេយ៍! នេះអូនដឹងខ្លួនហើយឬ? មានឈឺត្រង់កន្លែងណាទៀតឬអត់? >

នាយកំលោះហូស៊ុកដែលអោនកត់ឯកសារនៅក្បែរនោះក៏គ្រវាសភ្នែកឃើញរាងតូចដឹងខ្លួន ក៏ប្រញាប់ចូលមកសួរនាំដោយក្តីព្រួយបារម្ភ រាងតូចក្រវីក្បាលតិចៗបញ្ជាក់ថាខ្លួនមិនអីទេ តែមិនមែនមានន័យថាមិនឈឺសោះនោះទេ គ្រាន់តែគេពូកែទ្រាំមិនបានមាយា។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now