ភាគទី១៩: ជុងហ្គី ដេធើសៀ គឺជាអ្នកណា?

2.2K 137 4
                                    

បន្ទាប់ពីងូតទឹកដុសក្អែលអង្អែលខ្នងសម្អាតគ្រប់កន្លៀតកៀនកោះអោយភរិយាវ័យក្មេងរបស់គេរួចមក ជុងគុកក៏បានធ្វើតាមសន្យាថានឹងអោយរង្វាន់ដល់រាងតូចនោះគេក៏អោយពិតមែន ប៉ុន្តែមិនមែនអោយតែមួយទេ មនុស្សដូចជុងគុកម៉ាហាតូ នេះត្រឹមមួយតឹកម៉េចនឹងស្កៀបធ្មេញរបស់គេទៅ យ៉ាងហោចណាស់ក៏បាន៥ទឹកអីដែរទើបគេអាចដេកលក់ស្រួល។

______

ប៉ុន្មានថ្ងៃក្រោយមក ធ្មេចបើកៗក៏ដល់ពេលថេយ៉ុង នឹងជុងគុក ត្រឡប់ទៅទីក្រុងសេអ៊ូលវិញហើយ រាងតូច ថេយ៉ុងឈរនិយាយផ្តែផ្តាំរឿងការងារជាមួយនឹងមេការហ្វាងដោយមាន រាងក្រាស់ជាស្វាមីឈរនៅក្បែរខ្លួន និយាយកិច្ចការរួចរាងតូចបែរមករកអាច្រមក់ មីនជី ដែលត្រូវបងស្រីស៊ូពរជាប់ក្នុងដៃ។

< បងត្រូវទៅហើយណា មីនជី ត្រូវធ្វើជាក្មេងល្អឈប់ខូចណាឮទេ? ចាំបងនឹងឧស្សាហ៍មកលេង >

រាងតូចលើកដៃអង្អែលក្បាលអាច្រមក់ថ្នមៗទាំងញញឹមស្រស់រួចអោនថើបថ្ពាល់ប៉ោងៗនោះមួយខ្សឺតផងដែរ។

< បាទ / ពូៗ >

អាល្អិតងក់ក្បាលផ្នត់ៗយល់ព្រម រួចស្រែកហៅរាងក្រាស់ដែលឈរជិតរាងតូចធ្វើអោយនាយជ្រួញចិញ្ចើមចូលគ្នាបន្តិច មកហៅរកស្អី? បានប្រពន្ធរបស់គេថើបហើយនៅចង់ឌឺគេទៀតមែនទេ?។

< ហឹុម! >

ជុងគុកគ្រហឹមឆ្លើយដើមករតិចៗព្រោះមិនចង់និយាយជាមួយនិងអាក្មេងកំហូចនេះប៉ុន្មានទេ។

< ម៉េចពូៗអត់ថើបមីនជីដូចបងថេយ៍ចឹង? >

អាច្រមក់ធ្វើភ្នែកមក់ៗព្រោះចង់អោយជុងគុកថើបថ្ពាល់របស់គេដែរ។

< ខ្ជិល! ថ្ពាល់ស្អុយដូចអាចម៍ឆ្កែថើបធ្វើអី? >

មាត់និយាយបែបហ្នឹងមែន តែក៏ព្រមអោនគេថើបថ្ពាល់របស់អាក្មេងកំហូចមួយខ្សឺតធំធ្វើអោយអាច្រមក់សើចកក្អឹក ឯរាងតូចក៏លួចញញឹមតិចៗគេចង់ឃើញជុងគុកក្លាយជាមនុស្សប្រុសកក់ក្តៅបែបនេះដូចកាលពីមុន ( កក់ក្តៅមិនមែនឈាមក្តៅទេ ) បន្ទាប់ពីនិយាយផ្តាំផ្ញើលាគ្នារួចហើយ
ជុងគុកនិងថេយ៉ុងក៏ដើរបណ្តើរគ្នាទៅរកឡានដែលចតនៅក្បែរនោះមុននឹងបើកចាកចេញទៅ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now