ភាគទី៣៣: មនុស្សពិការ??

2.5K 154 3
                                    

សម្លេងមាំបន្លឺឡើងញ័រទទ្រើតស្របនឹងរាងកាយសង្ហាទម្លុះទ្វារបន្ទប់សង្រ្គោះបន្ទាន់ចូលមកដោយដង្ហក់មិនឈប់ព្រោះរត់មកឆ្ងាយគួរសមដែរ។

< លោក..លោកចូលទៅមិនបានទេ!! >

គ្រូពេទ្យប្រុស២នាក់ព្យាយាមចូលមកចាប់រាងកាយក្រាស់របស់ជុងគុកសឹងមិនជាប់ នៅពេលដែលគេរើកញ្រ្ជោលខ្លាំងៗស្ទើរដួលផ្កាប់មុខទាំងអស់គ្នាទៅហើយ។

< លែងយើង យើងទៅរកប្រពន្ធរបស់យើង យើងទៅរកមនុស្សដែលយើងស្រលាញ់.. >

កែវភ្នែកក្រហមងាំងព្យាយាមមើលទៅរាងតូចម្ចាស់ចិត្តរបស់គេដែលដេកធ្មឹងនៅលើគ្រែ មុននឹងមានទឹកថ្លាមួយដំណក់ស្រក់ចុះពីកែវភ្នែកពណ៌ត្នោតខ្ចីដែលធ្លាប់តែកំណាចរបស់គេ ប៉ុន្តែកាយវិការហាក់ស្រណោះអាល័យរបស់ជុងគុកធ្វើអោយនាយកំលោះហូស៊ុកសែនជ្រេញជាខ្លាំង នាយក៏ប្រញាប់ដើរទៅរកជុងគុកយ៉ាងរហ័សមុននឹងចាប់ក្របួចករអាវរបស់ជុងគុកជាប់ រួចនិយាយនូវពាក្យចាក់ដោតអោយជុងគុកឈឺចាប់កាន់តែខ្លាំង។

< កុំប្រើពាក្យស្រលាញ់ ព្រោះយើងវាខ្ពើម!! មាត់ថាស្រលាញ់ថេយ៍ តែឯងបើជាទៅមើលថែថ្នាក់ថ្នមស្រីបិសាចនោះទៅវិញ មិនខឹងយើងទេឬ? យើងហៅស្រីកំណាន់របស់ឯងថាជាបិសាចណា? ម៉េចមិនវៃយើង? មិនច្រឡោតដាក់យើងដូចដែលឯងធ្លាប់ធ្វើដាក់ថេយ៍ទៅ!! ក្រែងពីមុនការពារណាស់មិនអញ្ចឹង? អ្នកណាប៉ះពាល់ស្រីបិសាចនោះមិនបានទេ!! >

ពាក្យសម្តីគ្រប់ម៉ាត់ប្រៀបដូចជាគេយកដំបងមកវាយចំកណ្តាលក្បាលជុងគុកអោយឈឺស្ពឹក នឹកឃើញហើយសែនខ្មាសខ្លួនឯង ហេតុអីក៏គេល្ងង់ខ្លាំងម៉្លេះ ជាម៉ាហ្វៀឆ្កួតយកស្អីអោយស្រីកញ្ជ្រោងម្នាក់ដឹកក្បាលលេងតាមចិត្តនោះ? ដោយឃើញជុងគុកមិនតបតអ្វីទើបហូស៊ុកព្រលែងដៃចេញពីករអាវរបស់ជុងគុក បណ្ដោយអោយជុងគុកទន់ជង្គង់អង្គុយលើឥដ្ឋទឺស!។

< ក្រែងឯងពូកែសុំទោសណាស់មិនចឹង? ម៉េចមិនសុំទោសទៀតទៅ..សុំទៅកុំឈប់..ក្រែងលោថេយ៍អាចងើបពីស្លាប់មកអត់ទោសអោយឯងបាន!! >

ហូស៊ុកនិយាយដោយកែវភ្នែកក្រហមថ្លែរកកលចង់យំ ពេលនឹកគិតដល់ភាពឈឺចាប់ដែលរាងតូចថេយ៉ុងធ្លាប់ជួបកន្លងមក ម្រាមដៃមាំចង្អុលទៅសាកសពរបស់រាងតូចដេញអោយជុងគុកទៅយំសុំទោស សុំឱកាស ដូចដែលគេធ្វើ ចាំមើលថារាងតូចអាចក្រោកមកអត់ទោសអោយគេបានទៀតឬអត់?  ឯរាងក្រាស់ជុងគុកក្រោកឈរយឺតៗ មុននឹងបោះជំហានដើរទៅរកមនុស្សជាទីស្រលាញ់ ដោយគ្មានការឃាត់ឃាំងពីនរណាទៀតដែរ ម្រាមដៃក្រាស់លូកអង្អែលក្បាលតូចថ្នមៗ កែវភ្នែកសម្លឹងមើលរបួសជាច្រើនកន្លែងនៅលើផ្ទៃមុខខាងឆ្វេងរបស់ថេយ៉ុង ទោះបីជាពេលនេះគ្រូពេទ្យវះកាត់យកអំបែងកញ្ចក់ចេញអស់ក៏ដោយ ក៏គេអាចមើលដឹងថាវាមុតជ្រៅកម្រិតណាដែរ តើប្រពន្ធគេឈឺយ៉ាងណាទៅ? មុនហ្នឹងមានមនុស្សមកជួយតើប្រពន្ធគេភ័យខ្លាំងប៉ុណ្ណាទៅ? ជុងគុកអោនផ្តិតបបូរមាត់លើស្នាមរបួសទាំងនោះដោយគ្មានការខ្ពើមរអើមសូម្បីតែបន្តិច មុននឹងយកថ្ងាសរបស់គេផ្អឹបជាប់ថ្ងាសរបស់រាងតូចសម្ងំយំឡើងញ័រខ្លួនទទ្រើត។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now