ភាគទី៣៥: ឯងមិនអាចស្លាប់ពេលនេះបានទេ

1.7K 84 0
                                    

ផាំង!!!....

មួយគ្រាប់បញ្ឆិតពោះខាងស្តាំរបស់រាងក្រាស់ជុងគុកធ្វើអោយនាយភាំងនិយាយអ្វីមិនចេញ មិននឹកស្មានថារាងតូចហ៊ានលើកដៃបាញ់នាយពិតមែននោះឡើយ ឈាមពណ៌ក្រហមឆ្អិនឆ្អៅផ្ដើមច្រាលហូរចេញមកឥតដាច់ព្រោះតែកំលាំងទម្លុះដ៏ខ្លាំងខ្លានៃគ្រាប់កាំភ្លើង។

< ចៅហ្វាយ!? / ថេយ៍!? >

សម្លេងមាំរបស់មនុស្សប្រុស២នាក់បន្លឺឡើងព្រមគ្នាដោយភាពភ្ញាក់ផ្អើល ដោយសារតែមុននេះសម្លេងកាំភ្លើងបានចេញទៅដល់ខាងក្រៅ ទើបហូស៊ុកនិងខូជិនាយជំនិតរូបសង្ហាប្រញាប់រត់ចូលមកក្នុងបន្ទប់សម្រាករបស់រាងតូចយ៉ាងលឿន ប៉ុន្តែអ្វីដែលពួកគេឃើញនោះធ្វើពួកគេគាំងស្ញេញតែម្តង។

ជុងគុកឈរធ្វើភ្នែកស្លឺព្រោះមិនទាន់បាត់ភ្ញាក់ផ្អើលដែលប្រពន្ធសំណព្វចិត្តហ៊ានបាញ់មួយគ្រាប់ ដោយសារឈាមហូរច្រើនពេកធ្វើអោយជុងគុកខ្សោះខ្លួនផ្ដើមទន់ជង្គង់បម្រុងដួលទៅហើយតែបានហូស៊ុកនិងខូជិរហ័សរត់មកជួយទប់ទាន់ ទោះជាហូស៊ុកខឹងស្អប់នាយកំលោះឈាមក្តៅម្នាក់នេះយ៉ាងណាក៏ដោយប៉ុន្តែសញ្ជាតិញាណជាគ្រូពេទ្យមិចនិងអាចឃើញស្លាប់ហើយមិនជួយនោះ។

< មិចក៏អូនធ្វើបែបនេះ? >

ហូស៊ុកសម្លឹងមើលមុខរាងតូចទាំងមិនយល់ថាហេតុអ្វីសុខៗស្រាប់តែបាញ់ប្តីខ្លួនឯងបែបនេះ ហើយនៅអង្គុយធ្វើព្រងើយៗហាក់ដូចជាគ្មានរឿងអ្វីកើតឡើងបានយ៉ាងទំនង អត់សរសើរមិនបានពិតមែន។

< ជួយមិនបានទេ គេជាអ្នកអោយខ្ញុំបាញ់គេដោយខ្លួនឯង ខ្ញុំគ្រាន់តែជួយសម្រេចបំណងរបស់គេតើ! >

រាងល្អិតថេយ៉ុងបោះកាំភ្លើងទៅលើតុព្រូស! ព្រមទាំងនិយាយយករួចខ្លួនដោយមិនខ្វល់ពីសភាពរាងក្រាស់ជាស្វាមីសូម្បីតែបន្តិច អ្នកណាអោយនាយមកឌឺដងគេធ្វើអី? ជឿជាក់សម្បើមណាស់ មានទំនុកចិត្តខ្លាំងណាស់ គិតថាគេមិនហ៊ានបាញ់ឬ? សុំទោសផងយល់ច្រឡំធំហើយ គេគឺ គីមថេយ៉ុង ប្តីក៏បាញ់ដែរអោយចេញមកដំណើបៗខុសរឿង ដឹងទេ? ទម្រាំបានលិខិតលែងលះមួយនេះគេប្រើពេលមិនតិចនោះទេ ហើយនាយមកហែកចោលស្រួលៗបានយ៉ាងមិចសួរថាអ្នកណាមិនក្តៅក្រហាយ? ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now