ភាគទី២៨: បងទះកំផ្លៀងអូន??

1.8K 98 0
                                    

មិនបាច់អោយទាយក៏នាងដឹងច្បាស់ដែរថាអ្នកណាជាអ្នកផ្ញើសារនេះមកនាង ប្រាកដណាស់ថាជាអេឡិច ស្វាមីកំណាចរបស់នាង មានន័យថាគេដឹងកន្លែងស្នាក់នៅរបស់នាងហើយ បើគេចាប់នាងបាននោះគេប្រាកដជាសម្លាប់នាងចោលជាមិនខាន (មុនមកសម្ងំលាក់ខ្លួននៅកូរ៉េតើនាងធ្វើអ្វីទើបអេឡិចខឹងដល់ថ្នាក់ចង់តាមសម្លាប់នាងនោះ? ) មិនបានទេ នាងមិនអាចនៅព្រងើយៗទៀតបានឡើយ នាងត្រូវតែប្រញាប់រៀបចំផែនការធ្វើយ៉ាងណាអោយជុងគុកក្លាយជារបស់នាងមុនពេលដែលប្តីនាងមករកនាង នាងជឿជាក់ថាជុងគុកប្រាកដជាអាចការពារនាងនឹងកូនបាន។
_____

មួយសន្ទុះក្រោយមក ហូស៊ុកក៏ត្រឡប់មកទៅវិញ ឯរាងតូចក៏ដើរចូលមកក្នុងផ្ទះវិញដូចគ្នា ទឹកមុខស្រស់ថ្លា ស្នាមញញឹមបង្ហាញលើបបូរមាត់តូច ដោយដៃក៏អោបបាច់ផ្កាលីលីជាប់នឹងដើមទ្រូង បានជួបហូស៊ុកហើយធ្វើអោយក្នុងចិត្តរបស់គេធូស្រាលបានមួយកម្រិតដែរ យ៉ាងហោចណាស់ក៏មានហូស៊ុក ម្នាក់ដែលនៅចាំថ្ងៃកំណើតរបស់គេចាំនៅក្បែរគេ ពេលដែលគេពិបាកចិត្ត តែគួរអោយស្តាយដែលគេមិនអាចស្រលាញ់ហូស៊ុកអោយលើសពីបងប្រុសបាន។

< អូនទើបមកពីណា? >

គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាមសម្លេងមាំមួយក៏បន្លឺឡើងសួរទៅថេយ៉ុង គេក៏រហ័សបែរមុខទៅរកប្រភពសម្លេងនោះក៏ប្រទះឃើញរាងក្រាស់ជាស្វាមីអង្គុយលើនៅលើគ្រែសម្លឹងមកខ្លួនដោយកែវភ្នែកក្រហមច្រាលទឹកមុខបែបមិនរាប់ញាតិ ក្រែងមុននេះនៅសប្បាយសើចកក្អឹកជាមួយស្រីម្នាក់នោះតើ!? ឥឡូវកើតស្អីទៀតហើយ? ដៃតូចៗឈូងកាន់បាច់លើតុ មុននិងបែរខ្លួនបម្រុងទៅបន្ទប់ទឹកព្រោះមិនចង់ជ្រលក់មាត់រកស្វាមីដ៏សែនចិត្តល្អទុកមិត្តសំខាន់ជាងប្រពន្ធនោះទេ។

ជុងគុកស្ទុះទៅស្រវាចាប់កដៃតូចជាប់ច្របាច់ខ្លាំងៗគ្មានការថ្នាក់ថ្នមសូម្បីតែបន្តិចកាយវិការមិនខុសពីយប់ថ្ងៃរៀបការនោះទេមុននឹងស្រែកសម្លុតសួររាងតូចម្តងទៀត។

< ឮបងសួរទេ? >

< លែងដៃអូន! >

ថេយ៉ុងស្រែកតបទៅគេវិញព្រមទាំងព្យាយាមរលាស់ដៃចេញពីជុងគុកមិនឈប់ ប៉ុន្តែទោះជាប្រឹងរលាស់យ៉ាងណាក៏នាយមិនព្រមប្រលែងមានតែក្តោបណែនលើសដើមសឹងបាក់ឆ្អឹងទៅហើយ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now