ភាគទី៣៩: ការពិតគ្រប់យ៉ាង

2.6K 146 15
                                    

៣ខែក្រោយមក:

ប្រាវ!!!..ប្រាវ!!!...

សម្លេងបោករបស់របរបន្លឺឡើងជាបន្តបន្ទាប់ចេញពីបន្ទប់គេងធំទូលាយដែលធ្លាប់មានរបៀបរាប់រាយ ប៉ុន្តែពេលនេះបែរជាខ្ទេចខ្ទីមើលមិនយល់ អំបែងកែវ អំបែងថូផ្កាបែកខ្ចាត់ខ្ចាយពាសពេញក្នុងបន្ទប់ ដោយសារស្នាដៃនាយកំលោះមាហ្វៀឈាមក្តៅជុងគុកម៉ាហាតូ ហើយវាមិនមែនជារឿងប្លែកនោះទេដែលនាយតែងតែបំផ្លាញរបស់របរបែបនេះ។

< កុំអោយបងរកអូនឃើញឲ្យសោះ មិនអញ្ចឹងទេ បងនឹងឃុំអូនទុកនៅក្នុងបន្ទប់រំលោភទាល់តែស្លាប់ម្ខាងៗមិនខានទេ!..គីម ថេយ៉ុង!!...>

នាយកំលោះជុងគុកស្បថឡើងតិចៗដោយក្តីមួម៉ៅក្តៅក្រហាយពេញក្នុងទ្រូង នាយសែនកំពុលមុខជាខ្លាំងបន្ទាប់ពីស្វែងរករាងតូចថេយ៉ុងដែលជាប្រពន្ធ សឹងតែរបើកទីក្រុងទៅហើយនៅតែរកមិនឃើញ កុំអោយនាយរកឃើញឲ្យសោះច្បាស់ណាស់ថានឹងត្រូវធ្ងន់របស់នាយជាមិនខាន។

តុត!!..តុត!!..

សម្លេងគោះទ្វារបន្ទប់បន្លឺឡើងនាំចិត្តអ្នកកំលោះអោយសម្លឹងទៅទ្វារមុននឹងស្រែកសួរទៅអ្នកខាងក្រៅដោយសម្លេងសោះកក្រោះ។

< មករកស្អី?!!.. >

< អ្នកប្រុសធំមានគេមករកទាន! >

សម្លេងរបស់អ្នកបម្រើម្នាក់ឆ្លើយតបទៅនាយវិញទាំងបបូរមាត់ញ័រទទ្រើត ជាធម្មតាលោកប្រុសធំម្នាក់នេះកំណាចស្រាប់ទៅហើយ តែពេលប្រពន្ធរត់ចោលបែបនេះរឹតតែកាចសាហាវថែមទៀតកំពុលមុខដូចជ្រូកពុលកន្ទក់អញ្ចឹង។

ជុងគុកដើរតាំងៗសម្តៅទៅមាត់ទ្វារចង់ដឹងថាអ្នកណាមករកខ្លួន មនុស្សកំពុងមួម៉ៅក្តៅចិត្តរឿងប្រពន្ធរត់ចោលផង មករកងាប់ស្អី?!  មានអារម្មណ៍ឯណាស្វាគមន៍? រាងក្រាស់បើកទ្វារដើរចុះមកជាន់ខាងក្រោមដោយទឹកមុខមាំមិនប្តូរ កែវភ្នែកកំណាចដូចបិសាចនរកសម្លឹងទៅបុរសម្នាក់ស្លៀកឈុតគ្រ័រហ្សេពណ៌ខ្មៅអង្គុយគងទាក់ខ្លានៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ដោយឫកពារអង់អាច នាយសង្ហាពាក់វ៉ែនតាខ្មៅបិទបាំងកែវភ្នែកមច្ចុរាជរបស់ខ្លួន។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now