ភាគទី២៥: បងត្រឡប់មកដើម្បីការពារអូន

1.4K 92 0
                                    

រាងតូចស្រវាទាយកាយក្រាស់របស់ហូស៊ុកមកអោបក្នុងរង្វង់ដៃ ឯហូស៊ុកក៏លើកដៃអោបវិញ ត្រូវហើយគេពិតជានឹក នឹករាងកាយតូចមួយនេះខ្លាំងណាស់ បបូរមាត់ក្រាស់ឱនក្បាលរបស់រាងតូចខ្សឺតៗ បង្ហាញពីក្តីនឹករឮកជាពន់ពេក។

< បងនៅមិនទាន់ស្លាប់! បងមិនទាន់ស្លាប់ពិតមែន..ហិហិ..អូនសប្បាយចិត្តណាស់ >

រាងតូចលូកដៃច្របាច់ថ្ពាល់របស់ហូស៊ុកតិចៗទាំងសើចលាយទឹកភ្នែកព្រោះក្តីរំភើបធ្វើអោយនាយអស់សំណើចបន្តិចនូវកាយវិការរបស់រាងតូច ច្របាច់ថ្ពាល់របស់គេបែបនេះស្មានថាគេជាខ្មោចឬ? ចំជាល្ងង់ពិតមែនហើយ ក្មេងចម្កួតនេះ។

< បានហើយថេយ៍ បងរសើបណាស់! >

ហូស៊ុកសើចតិចៗព្រមទាំងបេះដៃតូចចេញពីមុខរបស់ខ្លួន ឯរាងល្អិតក៏សើចឡើងដូចគ្នា។

ថេយ៉ុងបាននាំហូស៊ុកមកនអង្គុយលេងនៅលើសាឡុងនៅក្នុងបន្ទប់ធ្វើការនេះ មុននឹងសួរនាំពីហេតុការណ៍គ្រោះថ្នាក់នៅថ្ងៃនោះព្រមទាំងរឿងរ៉ាវដែលនាយនៅមានជីវិតប៉ុន្តែបែរជារៀបចំល្បិចអោយគ្រប់គ្នាថានាយស្លាប់ទៅវិញ តែហូស៊ុកមិនបានប្រាប់អ្វីទៅរាងតូចនោះទេនាយគ្រាន់តែនិយាយថា ( ដល់ពេលបងនឹងប្រាប់គ្រប់យ៉ាងដល់អូន ) ឯថេយ៉ុងក៏មិនហ៊ានសួរដេញដោលអ្វីទៀតដែរប្រសិនបើហូស៊ុកមិនបានចង់ប្រាប់នោះ ទើបគេបង្វែរប្រធានបទនិយាយពីទំនាក់ទំនងអាពាហ៍ពិពាហ៍រវាងគេនិងជុងគុក ពួកគេមកឆ្ងាយទៅហើយមិនអាចបកក្រោយបានទេ ហូស៊ុកក៏ដឹងឮគ្រប់យ៉ាង។

< បើគេធ្វើអោយអូនឈឺចាប់ម្តងទៀត បងនិងមិនអត់អោនអោយគេឡើយ >

ហូស៊ុកលើកដៃអង្អែលក្បាលមនុស្សជាទីស្រលាញ់ថ្នមៗ ថេយ៉ុងងើយសម្លឹងមុខនាយកំលោះទាំងរលីងរលោងទឹកភ្នែក ប្រុសម្នាក់នេះនៅតែល្អ នៅតែកក់ក្តៅដូចដើម ហេតុអ្វីហូស៊ុកល្អយ៉ាងនេះ? បើមនុស្សដែលគេស្រលាញ់ខ្វល់ខ្វាយពីបានតែមួយចំណិតនៃទង្វើរបស់ហូស៊ុកគេក៏អស់ចិត្ត។

បងត្រឡប់មកដើម្បីការពារអូន ទោះបងមកយឺតមួយជំហាន តែមិនមែនមានន័យថាបងគ្មានឱកាស បើគេមិនចេះថែរក្សាអូនទេ បងនឹងដណ្ដើមយកអូនមកក្រសោបនៅក្នុងរង្វង់ដៃរបស់បងសាជាថ្មី ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )حيث تعيش القصص. اكتشف الآن