សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)

823 90 20
                                    

ភាគទី1.

    50ឆ្នាំក្រោយមក

        ពេលវេលាសែនដើរលឿនអ្វីៗហាក់ប្រែប្រួលទាំងស្រុង មនុស្សដែលធ្លាប់ក្មេងសង្ហាក៏ប្រែជាចាស់ក្មេងតូចៗក៏ប្រែពេញកម្លោះក្រមុំ បើនិយាយចំពោះ មីន យ៉ុនហ្គី នេះវិញ នាយបានប្រែខ្លាចទៅជាលោកតាអាយុ79 រាងកាយក៏លែងរឹងមាំ ទ្រុតទ្រោមឈឺមិនលួសថ្ងៃ មួយថ្ងៃៗដេកតែលើគ្រែ ។

"ខុះៗ"សម្លេង ក្អករបស់លោកតាអាយុ79ឆ្នាំដែលធ្លាក់ខ្លួនឈឺដេកលើគ្រែ ក៏បានបន្លឺឡើង។

"ចៅហ្វាយដល់ម៉ោងលេបថ្នាំហើយ"កូន ចៅដែលបម្រើនាយស្មោះត្រង់កន្លងមកនាយមានឈ្មោះថា ហ្គ្រេត វ័យរបស់គេក៏ចូល74ឆ្នាំមានប្រពន្ធកូនចៅដែលហើយ តែគេនៅតែតាមបម្រើមើលថែចៅហ្វាយដែលដេកដួលឈឺនេះមិនព្រមលាឈប់នោះឡើយ។

"ខុះៗ ហ្គ្រេត ឯងគួរតែឈប់ហៅយើងចៅហ្វាយឯងទៀតទៅ ខុះៗ"មីន យ៉ុនហ្គី និយាយក្អកខខុះទាំងងើបផ្អែកខ្នងនិងក្បាលគ្រែឈោងដៃទទួលទឹកនិងថ្នាំពីរដៃហ្រ្គេត។

"ខ្ញុំមិនឈប់ហៅទេខ្ញុំនិងហៅចៅហ្វាយថាចៅបែបនេះរហូតចៅហ្វាយមានគុណបុណ្យច្រើនណាស់ចំពោះខ្ញុំនិងគ្រួសារ"ហ្រ្គេត

    សម្តីហ្រ្គេតនិយាយធ្វើឲ្យយ៉ុនហ្គីសែនរំជួលចិត្តរំភើបមិននឹកស្មានឡើយថានាយអាចទទួលកូនចៅស្មោះត្រង់កំដរនាយតាំងពីក្មេងរហូតដល់ចាស់ ហ្រ្គេតតែងតែកំដរយ៉ុនហ្គីគ្រប់មិនថាកើតទុក្ខឬរីករាយនោះទេ។

"ស្រេចចិត្តឯងទៅយើងនិយាយច្រើនដងឯងមិនដែលយកត្រជៀកស្តាប់ទេ ខុះៗ "យ៉ុនហ្គី ឡើងអស់ជម្រើសបញ្ជារកូនចៅក្បាលរឹងម្នាក់នេះហើយ មិនដឹងកំណើតកូនចៅនាយម្តាយគេហូបអីទេបានកូនកើតមកក្បាលរឹងម្លឹងៗ ។

"មែនហើយចៅហ្វាយថ្ងៃនេះគម្រប់ខួបថ្ងៃអ្នកប្រុសតូចចៅហ្វាយទៅគោរពសពគាត់ឬអត់"រកថាប្រកែកសម្តីមួយចៅហ្វាយវិញតែខួរក៏ផុសលិចឡើងរឿងមួយទើបនឹកឃើញថានេះគឺជាគម្រប់ខួបការចាកចេញរបស់ប្រពន្ធកូនយ៉ុនហ្គីទាំងពីរ។

"រៀបចំឡាននិងរទះរុញឲ្យយើង"នាយមិនអាចដើរបានដូចហ្រ្គេតឡើយទៅណាទាល់តែប្រើរទះរុញទើបនាយអាចទៅបាន ហ្រ្គេតពេលបានឮសម្តីយ៉ុនហ្គីក៏បែរទៅក្រោយ

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now