សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

635 82 8
                                    

ភាគទី10

     Morning

ឈានចូលថ្ងៃថ្មីតែម្តងតែថ្ងៃនេះជាថ្ងៃអាទិត្យសិស្សទាំងអស់គឺនាំគ្នាឈប់សម្រាកគ្រប់ៗគ្នាដោយឡែកមកមើលខាងអ្នកដេហ្គូនេះវិញ ថេយ៉ុននិងសាន់ណាពួកគេទាំងពីរបានបបួលគ្នាមកដើរហាងដើរទិញអីពេញនិងតែម្តង លុះក្រោយពួកគេទិញរួចរាល់ក៏សម្រចនាំគ្នាចូលហាងដើម្បីចូលទិញអ្វីញាំទ្រព្យក្រពះរបស់ពួកគេជាមុនសិន។

" នឹកអាមីនដល់ហើយមិនឃើញវាចូលមកពួកយើងម្តងណាឡើយ"ថេយ៉ុង រអ៊ូទាំងមុខជូ មិត្តមានតែមួយឥឡូវទៅប្តូរសាលារៀនលែងបានជួបមុខគ្នានឹកអើយនឹក តែអាមិត្តនោះគ្មាននឹកមិត្តនេះបន្តិចសោះ សារក៏មិនផ្ញើរមកលេង ចង់ទុកឲ្យគេនឹករហូតដល់ស្លាប់មែននុង។

"សម្បត្តិបងត្រឹមមិត្តគាត់អត់ខលមកខ្ញុំវិញសម្បត្តិដល់ជាគូរដណ្តឹងគាត់ហើយគាត់ក៏មិនដែលខលមករកខ្ញុំដូចគ្នា"សាន់ណា ពោលពាក្យនិយាយទាំងមុខជូ រាល់ថ្ងៃនាងតែងតែសម្លឹងមើលទូរស័ព្ទគ្រប់វិនាទីសង្ឃឹមជីមីននាងនិងខលមកតែអ្វីៗវាហាក់ផ្ទុយស្រឡះ ជីមីនមិនដែលខលឬផ្ញើរសារមករកនាងម្តងទេ។

"ពួកយើងគួរតែសុំប៉ាម៉ាក់ប្តូរសាលាទៅរៀននៅសេអ៊ូលដែលល្អទេ"ថេយ៉ុង លើកចញ្ចើមម្ខាងសួរសាន់ណា សាន់ណានាងគ្រាន់ឮយោបល់ថេយ៉ុងនិយាយអញ្ចឹងក៏បើកភ្នែកធំរួចញញឹមងក់ក្បាលផ្ទក់ៗបញ្ជាក់បានថានាងយល់ព្រមជាមួយសំណើរនិង។

"ល្អណាស់អញ្ចឹងឆាប់ញាំទៅនិងបានទៅផ្ទះវិញសុំប៉ាម៉ាក់ប្តូរសាលា"ថេយ៉ុង ពួកគេទាំងពីរក៏បន្តញាំអាហារក្នុងហាងរួចក៏ឆ្លៀតនាំគ្នាដើរលេងបន្តិចទើបចែកផ្លូវគ្នាទៅភូមិគ្រិះរាងខ្លួនៗវិញ។ ( ហេស៎គូដណ្តឹងជីមីនទៅរកជីមីនហើយបើយ៉ុនហ្គីដឹងតើមានរឿងអីកើតឡើងណ៎🤔🤔)

________________

    ដំណើរដើរលើផ្លូវឆ្ពោះទៅរកបង់តាមសាធារណៈអង្គុយលេង ជីមីនថ្ងៃនេះគេបានចេញមករករត់ហាត់ប្រាណនៅកន្លែងសួនសាធារណៈមួយកន្លែងដែលនៅមិនឆ្ងាយពីភូមិគ្រិះរបស់គេប៉ុន្មាននោះទេ រាងតូចដាក់ខ្លួនអង្គុយចុះលើបង់ចាប់ផ្តើមយកកន្សែងលើ'ក'មកជូតញើសដែលកំពុងស្រក់នោះ។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now