សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

566 74 21
                                    

ភាគទី9

"បងស្រលាញ់អូន បងនិងធ្វើគ្រប់យ៉ាងទាំងអស់ឲ្យតែអាចយកអូនមកនៅក្បែរបងបានបងនិងធ្វើ "ពាក្យសម្តីទាំងអស់យ៉ុនហ្គីនាយបានត្រឹមនិយាយនៅក្នុងចិត្តមិនបានបង្ហើបចេញមកខាងក្រៅនោះឡើយ ក្នុងឡានប្រែជាស្ងាត់នាយមិនដឹងគួរនិយាយពាក្យអ្វីបន្តទៀតនោះទេព្រោះពេលនេះជីមីនមិនបែរមុខឬនិយាយព្រមទទួលពាក្យសុំទោសនាយផងនិង។ចំណែកជីមីននេះវិញអង្គុយធ្វើមុខស្ងួតបែរមុខទៅបង្អួចដោយគិតក្នុងចិត្តដូចគ្នា

"ហេតុអីស្នាមថើបរបស់គេវាហាក់ដូចយើងនិងគេធ្លាប់ថើបគ្នាពីមុនមកហើយអញ្ចឹង"ជីមីន លើកដៃស្ទៀបបបូរមាត់ខ្លួនឯងទាំងនិយាយក្នុងចិត្តគិតដល់រឿងដែលគេនិងនាយក្រាសថើបគ្នាមុននេះ។

"ទេ យើងនិងគេទើបតែជួបគ្នាបានប៉ុន្មានដងនោះទេហេតុអីអាចមានស្នាមថើបពីមុននោះ" គិតតែម្នាក់ឯងក្រវីក្បាលតែម្នាក់ឯង បណ្តាលឲ្យយ៉ុនហ្គីអង្គុយក្បែរងើយឆ្ងល់និងកាយវិការរាងតូចជាខ្លាំង។

"ឈឺក្បាលមែនទេ"ឃើញថារាងតូចក្រវីក្បាលហើយក៏យកដៃឈ្លីក្បាលទើបយ៉ុនហ្គីនាយសួរបែបនិងតើម្តងទៅ។ រាងតូចឮរាងក្រាសសួរដូចច្នេះក៏ងើបមុខបែរទៅសម្លឹងមុខនាយបន្តិចទើប

"ហឹុមម៎" ក្រហឹមងក់ក្បាលថាមែន យ៉ុនហ្គីនាយក៏ខិតមកក្បែរជីមីបន្តិចទាញក្បាលរាងតូចឲ្យកើយស្មារបស់នាយដោយពោលពាក្យថា

"សម្ងំគេងលើស្មាបងសិនទៅបើសិនជាឯងឈឺក្បាល"យ៉ុនហ្គី

"អឹម"ជីមីន មិនប្រកែកណាមួយក៏អស់កម្លាំងណាស់ដែលទើបសម្រេចចិត្តបិទភ្នែកសម្ងំគេងលក់យកតែម្តង។ យ៉ុនហ្គីអោនសម្លឹងមើលមុខជីមីនយ៉ាងស្ងៀមស្ងាត់ចូកសក់ដែលបាំងថ្ងាសរាងតូចចេញបង្ហាញឲ្យឃើញថ្ងាសទូលាយថ្ពាល់ប៉ោងៗទន់ៗគួរឲ្យចង់ខាំក្រញិចផងដែល។ សកម្មភាពក្នុងឡានថ្ងៃនេះទាំងអស់តៃកុងឡាននាយបានឃើញគ្រប់យ៉ាង មាត់ចង់សួរប៉ុន្តែឋានៈត្រឹមជាបម្រើទៅមានសិទ្ធឯណានិងសួរនោះ។

     ភូមិគ្រឹះមីនគ្រីសផ្លាយ៍

       ឡានក៏ត្រូវឈប់នៅពីមុខភូមិគ្រិះដ៏ធំស្គឹមស្កៃមានកូនចៅម្នាក់មកបើកទ្វាឡានឲ្យយ៉ុនហ្គី រាងក្រាសបានចេញពីក្នុងឡានមកដោយបីជីមីនក្នុងដៃព្រោះតែរាងតូចមិនទាន់ភ្ញាក់ពីគេងនោះទេ។ចូលមកដល់ខាងក្នុងក៏ឃើញប៉ាម៉ាក់នាយនៅជុំគ្នាល្អណាស់គ្មាននរណាទៅធ្វើការនោះទេ។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now