សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

353 36 3
                                    

ភាគទី16

  ក្នុងវេលាដែលក្រុមរាងតូចគិតតែនាំគ្នារៀនឆែកស្រាវជ្រាវក្នុងកុងព្យូទ័រនោះវិញម្នាក់ៗហាក់បីដូចវក់និងកាងាររបស់ពួកគេជាខ្លាំង។

"អឹមមមម យេស៌!! ធ្វើវាបានរួចហើយ"ថេយ៉ុង បានដាក់ខ្នងទៅផ្អែកនិងកៅអីលើកដៃឡើងលើរបៀបពត់ពែនខ្លួនដោយនិយាយកិច្ចការរបស់គេធ្វើបានសម្រេច។

"បងថេយ៍រក្សាភាពស្ងៀមស្ងាត់តើបានទេ"សាន់ណា នាងបានបែរមកស្តីបន្ទោសឲ្យទៅកាន់ថេយ៉ុងដែលពេលនោះថេយ៉ុងនិយាយមាត់ឮៗពេកទាំងដែលនៅទីនេះគេឲ្យរក្សាភាពស្ងប់ស្ងាត់។

"ហិហិ សុំទោសអម្បាញ់មិញភ្លេចខ្លួន"ងាកមើលឆ្វេងស្តាំឃើញថាមានមនុស្សដែលអង្គុយតុផ្សេងៗកំពុងងាកមកមើលគេទើបថេយ៉ុងសើចទាំងមិនសមពោលពាក្យសុំទោសទៅកាន់គ្រប់គ្នា។ បើនិយាយចំពោះជីមីនវិញអង្គុយចុចកុងព្យូទ័រនិងគេដែលតែមិនមែនន័យក្នុងការស្រាវជ្រាវរកមេរៀនអីទេគេបែបជាស្រាវជ្រាវមើលអ្វីផ្សេងមួយទៀត។

     ទឹកមុខដ៏សែនងឿយឆ្ងល់របស់ជីមីនបានបង្ហាញឡើងនៅពេលឃើញ។ អ្នកណាមិនដឹងកំពុងតែចង់ហេកចូលអាខោនអីុម៉ែលរបស់គេ ជីមីនមិនបានទុកឲ្យអ្នកម្ខាងទៀតហេកចូលបានដោយងាយទេគេបានដាក់សោរសម្ងាត់ជាច្រើនដែលវាពិបាកក្នុងការឲ្យអ្នកម្ខាងទៀតហេកចូលបាន។

"ធ្វើមុខបែបនិងមានរឿងអីមែនអាមីន"ថេយ៉ុង បង្ខិតកៅអីគេទៅរកជីមីនដើម្បីចោទសួរនៅពេលដែលគេធ្វើទឹកមុខជ្រួញចញ្ចើមជ្រួញមាត់ដូច្នេះ

"....."គ្មានការឆ្លើយតបជីមីនរក្សាភាពយ៉ាងស្ងៀមស្ងាត់ ថេយ៉ុងបែរទៅធ្វើមុខធ្វើមាត់ដាក់សាន់ណារបៀបថាមិនយល់ពីចរឹកជីមីន សាន់ណាវិញ
បែបជាធ្វើភ្នែកមើលនេះមើលនោះទាំងមិនយល់

______________

"ក្មេងនេះដាក់លេខសម្ងាត់អីក៏ដាក់មេស"បើនិយាយចំពោះអ្នកដែលកំពុងតែព្យាយាមហេកចូលអាខោនរាងតូចឯណោះវិញ កំពុងតែអង្គុយខ្នក់ខ្នាញ់ជាមួយរាងតូចមិនស្ទើរទេ នាយខំអង្គុយហេកចូលចង់2-3ម៉ោងទៅហើយមិនបានសម្រេចអីបន្តិចសោះឡើយ បានមកវិញត្រឹមការផ្ញើរសារមេរោគជាច្រើន ដែលបណ្តាលឲ្យប្រព័ន្ធអីុធើណេតនាយត្រូវគាំងធ្មឹង។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now