សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

597 75 5
                                    

ភាគទី7

"មេរៀនមួយនេះបញ្ចប់ត្រឹមនិងសិនចាំបន្តម៉ោងក្រោយចុះ បើអញ្ចឹងប្អូនៗអាចនាំគ្នាចេញទៅផ្ទះបាន"លោកគ្រូ ប្រមែលប្រមូលសង់ភារៈរបស់គាត់ដាក់ក្នុងកាបូបរួចក៏ឆ្លៀតឈរនិយាយជាមួយសិស្សក្នុងថ្នាក់សិន បានគាត់យួរកាបូបចេញទៅ។

    ជីមីនពេលឮគ្រូឲ្យចេញទៅផ្ទះក៏ប្រមែលប្រមូលសម្ភារៈការសិស្សារបស់ខ្លួនចូលក្នុងកាតាបរួចក៏យកម្ពាយជំហៀងបោះជំហ៊ានជើងទៅមុខដោយមុខងាប់មិនរីសូម្បីតែបន្តិច។

    បើនិយាយចំពោះរាងក្រាសនេះវិញគេបានចុចផ្ញើរសារទៅអ្នកផ្ទះមិនឲ្យមកទទួលនាយនោះទេ ពេលផ្ញើរសាររួចយ៉ុនហ្គីក៏ស៊កទូរស័ព្ទចូលហ៊ោប៉ៅខោវិញរួចក៏បានដើរទៅរកកន្លែងចតម៉ូត៉ូធំរបស់ជីមីន។

"សិស្សច្បងយ៉ុនកំពុងឈរចាំអ្នកណា"សិស្សស្រីដើរឆ្លងកាត់និងបាននិយាយសួរគ្នាពេលដែលឃើញយ៉ុនហ្គីចេះតែមើលនាឡិកានិងដៃហើយងាកមើលឆ្វេងស្តាំដូចរកអ្នកណា។

"កាលពីថ្ងៃសិស្សច្បងគាត់ញាំអាហាររួមតុសិស្សទើបចូលថ្មីប្រហែលជាចាំសិស្សថ្មីមិនខាន"នាងជាមិត្តក៏បានឆ្លើយតបវិញដោយពួកគេកំពុងដើរចេញពីសាលាទៅរកឡានអ្នកផ្ទះមកទទួល។

"ជាក្មេងប្រុសមុខងាប់សម្លឹងមើលយូរដូចខ្ទើយនិងមែន"នាងសួរទៅវិញហើយមិត្តនាងក៏បានងក់ក្បាស់ពួកគេក៏សើចរួចក៏បំបែកគ្នាទៅផ្ទះរាងខ្លួន។

" លោក" ជីមីន ពេលដើរមកដល់កន្លែងចតម៉ូត៉ូក៏បានឃើញយ៉ុនហ្គីកំពុងអង្គុយលើម៉ូត៉ូផ្អែកខ្នងនិងដៃចង្កូតជើងម្ខាងសន្តូកទៅលើគូទម៉ូត៉ូ រាងតូចបានហៅយ៉ុនហ្គីតិចៗព្រោះតែឃើញនាយក្រាសបិទភ្នែកច្រជៀកមានកាសស្តាប់ចម្រៀងថែមទៀតផង។
យ៉ុនហ្គីនាយក៏ផ្តើមបើកភ្នែកដកកាសចេញពីច្រជៀកងើបហក់ចេញពីម៉ូត៉ូដោយឈរពីមុខជីមីន។

"អ្នកផ្ទះបងរវល់ បងសុំដោយសារទៅជាមួយផង"ដើម្បីបានក្បែររាងតូចនាយក៏រកលេសកុហកនិយាយចេញមក ជីមីនជ្រួញចញ្ចើមសម្លឹងមើលយ៉ុនហ្គីមិនឈប់ ឆ្ងល់បុរសម្នាក់នេះហេតុអីចូលខ្លួនស្និតនិងគេខ្លាំងម្លេះទាំងដែលគេមិនស្គាល់ថានាយជាអ្នកណាផង។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now