សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

615 82 21
                                    

ភាគទី6

"ជីមីន..." សម្លេងស្រែកទាំងភ្លាត់សម្លេងរាងស្អកៗក្រល៎រធំទឹកមុខភ្ញាក់ផ្អើលបានបង្ហាញច្បាស់ៗ អ្នកក្នុងបន្ទប់ការិយាល័យនាំគ្នាបើកភ្នែកធំៗពេលស្តាប់ឮសម្លេងអ្នកហៅឈ្មោះជីមីនទាំងស្រែក។

"យ៉ុនហ្គី/ អាយ៉ុន"លោកនាយកទាំងជុងហ្គុកដែលចូលមកតាមក្រោយយ៉ុនហ្គីដៃកាន់សៀវភៅជាច្រើនកម្រាសបានស្រែកហៅយ៉ុនហ្គីដោយភ្ញាក់ផ្អើល នេះពួកគេកំពុងតែស្តាប់ច្រឡំមែនទេ មុននេះសម្លេងយ៉ុនហ្គីហៅឈ្មោះជីមីនច្បាស់ណាស់ ឬមួយក៏យ៉ុនហ្គីមិនមែនជាមនុស្សគទេ ? អ្នកណាភ្ញាក់ផ្អើលអ្វីក៏ភ្ញាក់ផ្អើលទៅយ៉ុនហ្គីបែបជាស្ទុះទៅរកជីមីនវឹង អោបក្រសោបរាងកាយដែលនាយកំពុងរងចាំអស់ពេលយូរមកហើយ។

"លោក"ត្រៀមខ្លួនមិនទាន់យ៉ុនហ្គីមកស្ទុះអោបភ្លាមៗធ្វើឲ្យជីមីនដែលបម្រុងងើបឈរពីកៅអីនោះប៊ីសតែអស់ជំហររកនិងដួលផ្ងារក្រោយទៅហើយ រាងតូចបានបង្ហើមសូសំនាងហៅយ៉ុនហ្គីតិចៗ ខួរក្បាលហាក់ឆ្ងល់ជាខ្លាំង នាយស្គាល់គេបានយ៉ាងមិចទើបហៅឈ្មោះគេបានច្បាស់ដល់ម្លឹង កែវភ្នែកជីមីនសម្លឹងមើលទៅកាន់ជុងហ្គុក ចញ្ចើមទាំងគូរជ្រួញចូលគ្នាបញ្ជាក់បានថាគេឆ្ងល់ចង់សួរទៅកាន់ជុងហ្គុកដោយប្រើក្រសែរភ្នែកសួរ។

"អាយ៉ុនលែងគេទៅឯងមកស្ទុះអោបគេចឹងមិចកើត "ជុងហ្គុក ចូលមកទាញយ៉ុនហ្គីចេញពីរការអោបជីមីន តែរាងក្រាសមិនព្រមលែងទេទឹកភ្នែកន័យក្តីរំភើបញ៉ាប់ញ័របានស្រក់ចុះមកនាយក្រាសបានសង្ងំឈរអោបជីមីនយ៉ាងស្ងៀមស្ងាត់ រាងតូចមានអារម្មណ៍ថាអាវគេសើមទើបគេដឹងថានាយក្រាសកំពុងសង្ងំយំទើបឈរស្ងៀមឲ្យយ៉ុនហ្គីអោប។

   លោកនាយកនិងជុងហ្គុកក៏ហាក់មានអារម្មណ៍ថាភ្ញាក់ផ្អើលម្តងទៀតហើយក្រោយបានឃើញយ៉ុនហ្គីចេះយំ នេះគឺជារឿងកម្របំផុតតាំងពីរតូចក្រូចឆ្នាដល់ធំយ៉ុនហ្គីមិនដែលនិងថាយំម្តងផង សូម្បីតែនិយាយ តែថ្ងៃនេះយ៉ុនហ្គីក៏និយាយហើយនៅថែមទាំងយំទៀតបើមិនភ្ញាក់ផ្អើលនោះគឺចម្លែកណាស់។

"សុំ សុំទោស" យ៉ុនហ្គី បានលែងជីមីនពីរការអោបដោយពោលពាក្យសុំទោសទាំងញ័របបូរមាត់តតាក់រួចក៏បើកទ្វារដើរចេញពីរការិយាល័យទៅ ។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now