សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

525 72 9
                                    

ភាគទី12

   ចូលមកដល់ថ្នាក់រៀនជីមីនក៏បានធ្វើដូចសព្វមួយដងគឺដេក ព្រោះតែខ្ជិលរៀននិងណា បានប្រហែលជា5នាទីសម្រឹកជើងគ្រូក៏បានដើរមកក្នុងថ្នាក់គេសិស្សទាំងអស់សុទ្ធតែនាំគ្នាក្រកឈរឡើងគោរពទៅកាន់គ្រូខុសអីតែគេដែលមិនបានក្រោកឈរគោរពគ្រូដូចសិស្សដទៃឡើយ។

"សួរស្តីប្អូនៗ ថ្ងៃនេះថ្នាក់របស់ពួកយើងមានវត្តមានសិស្សថ្មីចូលពីរនាក់ លោកគ្រូចង់ឲ្យប្អូនៗនាំគ្នាទទួលស្វាគមន៍ដល់ពួកគេផង"លោកគ្រូ ដែលឈរនៅខាងមុខតុសិស្សបាននិយាយឡើងប្រាប់ទៅកាន់សិស្សក្នុងថ្នាក់ ឯសិស្សក្នុងថ្នាក់គ្រាន់តែបានឮថាមានសិស្សថ្មីចូលរៀនក៏នាំគ្នាងាកទៅមើលទ្វាព្រោងព្រាត់សម្លឹងចង់ដឹងចង់ឃើញរូបរាងសិស្សថ្មីទាំងពីរដែលគេនាំគ្នានិយាយនោះជាខ្លាំង។

"ប្អូនទាំងពីរអាចនាំគ្នាចូលមកបាន"លោកគ្រូ បានហៅទៅកាន់អ្នកកំពុងឈរនៅខាងក្រៅឲ្យចូលក្នុងថ្នាក់។

"វ៉ាវ ស្អាតៗណាស់"

"ដូចទេពបុត្រនិងទេពធីតាដើរដីអញ្ចឹង"

"ខ្ញុំមិនដែលឃើញមនុស្សអីស្អាតដល់ម្លឹងទេ"

   គ្រាន់តែពួកគេទាំងពីរនោះបង្ហាញមុខភ្លាមសិស្សក្នុងថ្នាក់ក៏នាំគ្នាស្រែកហ៊ោរឲ្យទ្រហឹងពេញថ្នាក់ រហូតដល់រំខានដំណកជីមីនថែមទៀតផង រាងតូចជ្រួញចញ្ចើមចូលគ្នាហាក់ឆ្ងល់បន្តិចវត្តមានសិស្សថ្មីពីរនាក់នេះមាន ឥទ្ធិពលខ្លាំងដល់ម្លឹងឬដែលអាចទាក់ទាញសិស្សៗក្នុងថ្នាក់គេឲ្យស្រែកហ៊ោរកោតសរសើរមិនឈប់។

"សាន់ណា ថេយ៉ុង ?? "ងើបក្បាលចេញពីតុសម្លឹងមើលទៅសិស្សថ្មីឈរនៅខាងមុខបណ្តាលឲ្យជីមីនភ្ញាក់ផ្អើលនិងបានហៅឈ្មោះពួកគេទាំងពីរទៀត

"សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺជា ថេយ៉ុង គីមឌីប្រាយ៍ សុំផ្ញើរខ្លួនផ្ញើរប្រាណផងខុសទាស់អ្វីសុំជួយណែនាំ" ថេយ៉ុង និយាយដោយញញឹមរាយមន្តស្នេហ៍តាមទម្លាប់គេទៅដល់សិស្សក្នុងថ្នាក់គ្រប់គ្នា។

"សួរស្តីទាំងអស់គ្នា ខ្ញុំគឺ សាន់ណា ប្រាហ្វាយ៉ុង រីករាយដែលបានរៀនជាមួយទាំងអស់គ្នា" សាន់ណា ធ្វើការអោនគោរពទៅកាន់សិស្សទាំងអស់ ម្នាក់ៗក៏ទះដៃទុកជាការស្វាគមន៍ដល់ពួកគេទាំងពីរ។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now