សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

800 68 10
                                    


ភាគ15

   សាលារៀន

"ឯងអង្គុយចាំផ្លូវអ្នកណាអាយ៉ុន"ជុងហ្គុក ចោទសួរទៅយ៉ុនហ្គីទាំងឆ្ងល់ព្រោះតែបានឃើញនាយមកឈរចាំនរណានៅមុខរបងយូរហើយមិនគិតចូលរៀននោះទេ។

"យើងចាំជីមីន"យ៉ុនហ្គី ឆ្លើយតបមកវិញកុំឲ្យលោកមិត្តគាត់ឆ្ងល់បន្ត ជុងហ្គុកឮចម្លើយដែលយ៉ុនហ្គីបានប្រាប់រួចហើយក៏អស់ចម្ងល់ដូចគ្នា ពួកនាយក៏នៅឈរចាំរាងតូចនៅមុខក្លោងទ្វាសាលាមានសិស្សផ្សេងបានមកដល់ចេះតែចូលជារឿយៗដើម្បីចូលរៀន។

"សិស្សច្បងមិនចូលថ្នាក់រៀនទេហេស៎"ជួនពេលនោះថេយ៉ុងបានមកដល់ឃើញពួកនាយក្រាសមិនបានចូលថ្នាក់រៀនថេយ៉ុងក៏សួរតែម្តង។

"នៅ ពួកយើងមិនទាន់ចូលទេ"ជុងហ្គុក ប្រាប់ទៅថេយ៉ុងឯយ៉ុនហ្គីបាននៅស្ងៀមមិននិយាយអីទេ។ថេយ៉ុងក៏ស្ងាត់មិនបានសួរដេញដោលអីទៀតទេ។

"បងថេយ៍" ថេយ៉ុងបម្រុងនិងដើរចេញទៅហើយតែក៏បានឮសម្លេងមនុស្សស្រីហៅទើបអាក់ដំណើរបែរមកក្រោយវិញ។ សាន់ណាដែលជាគូរដណ្តឹងរបស់ជីមីនបានដើរឈរជិតនិងថេយ៉ុង។

"ចុះឯណាជីមីន"ដោយគិតថាពួកគេទាំងពីរជាគូរដណ្តឹងវាទើបថេយ៉ុងសួរនិងរេភ្នែកទៅក្រោយក្រែងលោ៎រអាចឃើញជីមីនមកតាមក្រោយជាមួយ។ យ៉ុនហ្គីឯណោះវិញក៏អើតកមើលដូចគ្នាព្រោះតែនាយគិតដូចថេយ៉ុងដែល។

"បងមីនគាត់..."

"យើងនៅទីនេះ"សាន់ណារកថានិយាយជីមីនមិនទាន់មកហើយក៏លិចចេញសម្លេងមកពីរក្រោយខ្នងនាងដោយបាននិយាយកាត់សម្តីនាងមិនឲ្យនិយាយវាចេញអស់នោះឡើយ
គ្រប់គ្នាដឹងច្បាស់សម្លេងនោះជាសម្លេងរបស់ជីមីនជាក់ជាមិនខាន។

  ជីមីនបានដើរមកទាំងមុខមាំគ្មានស្នាមញញឹមសូម្បីតែបន្តិចទៅលើផ្ទៃមុខរបស់គេ។

"ថ្ងៃនេះឯងមកយូរម្លេះ" គ្រាន់តែរាងតូចដើរមកដល់យ៉ុនហ្គីដែលស្ងាត់មិនមាត់ក អីជាយូរក៏បានសួររាងតូចពេលដែលជីមីនបានដើរមកដល់កៀកនិងគេ។

"មានបញ្ហារក្នុងគ្រួសារបន្តិច"រាងតូចបានផ្តល់ចម្លើយដល់យ៉ុនហ្គីហើយក៏ដើរទៅថ្នាក់រៀនមុន ថ្ងៃនេះរាងតូចបានឲ្យអ្នកបើកឡានជូនមកមិនបានប្រើម៉ូត៉ូអាសំណព្វចិត្តជិះមកទេ។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now