សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

691 73 3
                                    

ភាគទី3

វិមានមីនគ្រីសផ្លាយ៍

+ថ្ងៃត្រង់

"ពួកនាងជួយទៅយកឥវ៉ាន់ក្នុងឡានមកក្នុងបន្តិច"អ្នកស្រីមីនគ្រីសផ្លាយ៍ ចូលមកក្នុងវិមានទាំងក្នុងដៃយួរកាបូបប្រេនដាក់គូទអង្គុយលើសាឡុងប្រាប់ទៅស្រីបម្រើប៉ុន្មាននាក់ឲ្យទៅយកអីវ៉ែរអីវ៉ាន់នៅក្រោយគូទឡានមកព្រោះតែមុននេះគាត់បានដើរផ្សារ។

"ចាស៎ ម្ចាស់ស្រី"នាងជាអ្នកបម្រើក៏បានទៅជញ្ជូនអីវ៉ែអីវ៉ាន់ចូលមកខាងក្នុងតាមបញ្ជារអ្នកស្រីមីនគ្រីសផ្លាយ៍បានប្រាប់។

"ពិសារទឹកសិនទៅម្ចាស់ស្រី"ម៉ែដោះ ក្នុងវិមាននេះបានលើកទឹកមកឲ្យអ្នកស្រីមីនគ្រីសផ្លាយ៍ អ្នកស្រីគ្រាន់តែងក់ក្បាលបន្តិចឈោងដៃយកកែវទឹកមកក្រេបផឹកបន្តិចទើបដាក់ចុះលើតុធម្មតាវិញ។

"កូនយ៉ុនមានចុះមកក្រោមខ្លះទេម៉ែដោះ"អ្នកស្រីមីនគ្រីសផ្លាយ៍ បានចោទជាសំណួរទៅកាន់ម៉ែដោះដែរឈរក្បែរ ។

"ដូចជាមិនឃើ.. អូរ៎នោះអ្នកប្រុសចុះមកហើយ"ម៉ែដោះ ចង់ថាមិនឃើញយ៉ុនហ្គីមិនចុុះក្រោមទេតែជួនក្រឡេកទៅកាំជណ្តើរក៏បានឃើញយ៉ុនហ្គីចុះមកទឹកមុខឡើងមាំ ឃើញក្មេងតូចៗចឹងទេតែអារឿងធ្វើទឹកមុខមាំនិងដូចមនុស្សចាស់ចឹង។

"កូនយ៉ុនមកហើយមែន នេះម៉ាក់បានទិញរបស់លេងមកផ្ញើរកូនច្រើនណាស់ ចង់បានមួយណានេះកូនមើលសិនទៅ" គ្រាន់បានឃើញកូនប្រុសតែមួយគត់ចុះមកដល់ជាន់ផ្ទាល់ដីភ្លាម អ្នកស្រីមីនគ្រីសផ្លាយ៍ក៏ទៅរកយ៉ុនហ្គី បម្រុងពរគេទៅហើយតែអាល្អិតនិងថយក្រោយមិនឲ្យពរ ទើបអ្នកស្រីសម្រេចចិត្តដឹកដៃមកតុកន្លែងសាឡុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវឲ្យគេមើលទៅរបស់លេងលើតុទាំងអស់ដែលអ្នកបម្រើស្រីយកមកក្រោយគូទឡាននោះ។

"ម៉ែដោះទឹកដោះគោខ្ញុំមួយកែវ"យ៉ុនហ្គី មិនខ្វល់ឬជ្រួលជ្រើមនិងរបស់លេងអីទាំងអស់និងឡើយគេបាននិយាយប្រាប់ម៉ែដោះយកទឹកដោះគោឲ្យគេ ដោយដាក់ខ្លួនអង្គុយលើសាឡុងទាញសៀវភៅមួយក្បាលមកអានយ៉ាងស្ងៀមស្ងាត់ អ្នកស្រីមីនគ្រីសផ្លាយ៍ឃើញដូច្នេះគាត់ក៏ស្ងាត់មាត់ទៅ តែក្នុងចិត្តគាត់នេះសែនឆ្ងល់ ឆ្ងល់ខ្លាំងដែលកូនគាត់ទើបអាយុ4ឆ្នាំតែជាក្មេងដែលមានចរឹកចាស់ទុំខ្លាំង រហូតដល់ថ្នាក់គាត់នេះជាមនុស្សចាស់មួយរូបតែចរឹកចាស់ទុំគាត់មិនបានស្មើរនិងកូនប្រុសបន្តិចផង។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now