សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

480 56 6
                                    

ភាគទី11

     ជីមីនបានមកដល់កន្លែងគេលេងស្គីទឹកកក រាងតូចញញឹមបន្តិចក៏ចូលទៅភ្លាមតែម្តង។

"អត់ទោសបង បងមានសំបុត្រឬអត់" បុគ្គលិកនៅទីនិងបានរារាំងឃាត់ជីមីន ពេលដែលរាងតូចចង់សម្រុកចូលទៅកន្លែងលេងស្គីទឹកកកតែម្តង រាងតូចធ្វើមុខស្លឺបន្តិចទើបនឹកឃើញថាគេភ្លេចទិញសំបុត្របាត់ទៅហើយ រវល់តែរំភើបព្រោះកន្លែងលេងស្គីទឹកកកគឺជាកន្លែងដែលគេចូលចិត្តបំផុត។

"នេះ អាចឲ្យចូលបាននៅ" ពេលនោះយ៉ុនហ្គី ក៏បានដើរមកដល់ហុចសំបុត្រពីរសន្លឹកទៅឲ្យបុគ្គលិកនោះ

"បាទៗ ចូលបានហើយអញ្ជើញលោកមីន "បុគ្គលិកនោះក៏រហ័សអែបចេញបើកផ្លូវឲ្យអ្នកទាំងពីរបានចូលទៅខាងក្នុង។

"ពាក់ស្បែកជើងសិនទៅ"យ៉ុនហ្គី បានយកស្បែកជើងស្គីមកឲ្យជីមីនពាក់វាជាមុនសិន រាងតូចក៏ទទួលយកស្បែកជើងមកពាក់ ពេលពាក់រួចក៏ក្រោកឈរបម្រុងនិងដើរចូលកន្លែងលេងទៅហើយតែក៏...

"ជីមីនប្រយ័ត្ន..."  យ៉ុនហ្គី ក៏រហ័សទៅអោបចង្កេះជីមីនយ៉ាងលឿនពេលដែលរាងតូចវីសតែរអឹលជើងដួលផ្កាប់មុខសីុដីទៅហើយ។

"លែ លែងខ្ញុំបានហើយ"ជីមីន បានបេះដៃរាងក្រាសចេញពីចង្កេះរបស់គេទាំងមុខរាបស្មើរគ្មានអារម្មណ៍អ្វីបន្តិចសោះឡើយ។

"អរ៎ បាទ"យ៉ុនហ្គី ក៏ប្រលែងដៃចេញពីចង្កេះជីមីនទាំងអៀន។

     ពួកគេទាំងពីរក៏បាននាំគ្នាជិះស្គីលេងយ៉ុនហ្គីចេះតែជិះតាមពីក្រោយជីមីនរហូតព្រោះតែរាងតូចនេះចេះតែជិះរកតែផ្កាប់មុខ កន្លងទៅមួយម៉ោងហើយមួយម៉ោងទៀតពេលវេលាក៏ឈានចូលដល់យប់ល្មម ហើយនៅពេលនេះពួកគេទាំងពីរកំពុងបណ្តើរគ្នាចូលលេងឡានជិះបុកគ្នា។

"អា៎បុកហើយៗ"យ៉ុនហ្គី បានបើកឡានមកបុកគូទឡានជីមីនពីរក្រោយរាងតូចក៏ជ្រេចង្កូតឡានគេចចេញធ្វើឲ្យយ៉ុនហ្គីបែបជាបើកបុកគូទឡានក្មេងតូចម្នាក់ដែលនៅលេងទីនិងវិញ។

"ពូៗហ៊ានបុកគូទអូនផងហេស៎ ចាំមើលអូនបុកពូៗវិញ "ក្មេងតូចនោះ ក៏បើកឡានទៅបំបុកយ៉ុនហ្គីវិញបណ្តាលឲ្យទីនោះខ្លាចទៅជាកន្លែងរញ៉េរញ៉ៃជាខ្លាំង។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Hikayelerin yaşadığı yer. Şimdi keşfedin