សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

597 77 4
                                    

ភាគទី8

"បើយើងថាមែនឯងជឿទេ"យ៉ុនហ្គី តបទៅកាន់ជុងហ្គុកវិញយ៉ាងធម្មតា។

"យើងមិនដឹងទេ"ជុងហ្គុក ក្រវីក្បាលបញ្ជាក់ថានាយមិនដឹង គួរជឿឬមិនជឿឡើយ ចឹងហើយមានតែនាយក្រវីក្បាលទៅ។យ៉ុនហ្គីក៏មិនថាអីពួកគេទាំងពូរក៏បណ្តើរគ្នាទៅរកថ្នាក់រៀនទៅ។

    ការចូលរៀនថ្ងៃទីពីររបស់ជីមីនវាពិតជាឯការណាស់ព្រោះតែគ្មានមិត្តដូចនិងគេ ប៉ុន្តែវាក៏ល្អប្រសើរជាងមិនចាំបាច់មានអ្នករញ៉េរញ៉ៃនាំតែរំខានច្រើន ចូលមកដល់ក្នុងថ្នាក់រៀន ទូរស័ព្ទដៃរបស់ជីមីនដែលនៅក្នុងកាតាបក៏ឮសម្លេងរោទ៍ គេក៏សម្រេចចិត្តយកទូរស័ព្ទចេញមកមើលលេខឃើញថាជាលេខគូរដណ្តឹងរបស់គេ ជីមីនគិតបន្តិចមុននិងចុចលើកវា។

[អាឡូបងមីន] សាន់ណា បាននិយាយពីប្រព័ន្ធម្ខាងទៀតឲ្យអ្នកខាងនេះបានឮសម្លេង។

"ហុឹម មានការអីឬ"ជីមីន សួរទៅធម្មតាព្រោះតែគេមិនចង់និយាយអីជាមួយនាងច្រើនទេទើបចូលសាច់ការតែម្តងចង់ដឹងនាងខលមកនិងគឺមានគោលបំណងអ្វី។

[មិនមានការអីទេគឺខ្ញុំគ្រាន់តែខលទៅបងចង់ឮសម្លេងបងតែប៉ុន្នឹងឯង] សាន់ណា

"ចូលរៀនហើយប៉ុន្នឹងចុះ" ទូត** ប្រព័ន្ធទូរស័ព្ទត្រូវផ្តាច់ជីមីនក៏រហ័សចូលតុអង្គុយពេលឃើញគ្រូដើរជិតមកដល់ថ្នាក់គេ។

_________________

"បងមីនបិទបាត់"សាន់ណា យកទូរស័ព្ទមកមើលឃើញថាជីមីនបិទបាត់ទៅហើយ។

"វានិយាយអីខ្លះ"ថេយ៉ុង ដែលនៅក្បែរនិងក៏សួរព្រោះតែតាំងពីជីមីនឡើងទៅសេអ៊ូលមិនដែលនឹកនាខលមករកគេទេ។

"គ្មាននិយាយអីទេគាត់គ្រាន់ថាចូលរៀនហើយក៏ចុចបិទបាត់ទៅ"នាងក៏ថាតាមអ្វីដែលជីមីនបាននិយាយទូរស័ព្ទមកកាន់នាងមុននេះប្រាប់ដល់ថេយ៉ុង រាងតូចងក់ក្បាលដឹងឮដោយមិននិយាយអី។

"គ្រូមកហើយ" សិស្សក្នុងថ្នាក់ស្រែកឡើងម្នាក់ៗក៏រៀបរឹកឲ្យរៀបរយរួចក៏ក្រោកឈរគោរពគ្រូនិងចាប់ផ្តើមរៀនដោយម្នាក់ៗខំប្រឹងរៀនយ៉ាងទុកដាក់ខ្លាំងណាស់ដើម្បីស្រូបយកចំណេសវិជ្ជាទាំងអស់។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now