សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

527 63 8
                                    

ភាគទី14

    ហាងអាហារ

ជីមីនបាននាំជីនមកដល់ហាងអាហារមួយកន្លែង ដែលស្ថិតនៅមិនឆ្ងាយពីកន្លែងកើតហេតុមុននេះទេ។

"នាំមកទីនេះធ្វើអីទៅ" ជីន សួរដោយងើយឆ្ងល់គេចេះតែងាកមើលហាងអាហារបន្តិចបែរមកមើលជីមីនបន្តិចរបៀបចង់បានចម្លើយចង់ដឹងជីមីននាំគេមកទីនេះធ្វើអី។

"មិនឃ្លានទេហេស៎? " ជីមីន មិនឆ្លើយក៏បានសួរទៅវិញជីនក៏ងក់ក្បាលភ្ទក់ៗ

"ដើរទៅ"ជីមីន បញ្ជារប្រាប់ដល់ជីនឲ្យដើរទៅមុន    ជីនបញ្ចេញទឹកមុខហាក់ខ្លាចព្រោះហាងនេះតាមការសង្កេតមើលជាហាងល្បីម្ហូបអាហារថ្លៃៗអ្នកមានលំដាប់អីណ៎បានអាចចូលបាន ប្រៀបនិងគេសម្លៀកបំពាក់ក្រយាក្រយ៉ាកអញ្ចឹងចូលទៅមិនចុះចំណោមជាមួយគេក្នុងហាងនោះទេ។

"មិនអីទេចូលទៅ អាហារទាំងអស់ខ្ញុំជាអ្នកចេញ"ស្តាប់ឮសម្តីជីមីនបាននិយាយចឹងហើយជីនក៏ព្រមចូលក្នុងហាងអាហារតែម្តង ។

_________________

   ក្រោយនិយាយគ្នាជាមួយនិងRMរួចរាល់យ៉ុនហ្គីក៏បានបើកឡានទៅភូមិគ្រិះវិញនៅតាមផ្លូវត្រឡប់ទៅវិញនាយបានបើកឡានមកឈប់នៅកន្លែងចតឡានដែលមានហាងអាហារត្រង់ស្តាំដៃដើម្បីចូលញាំអីឲ្យរួចនិងបានទៅភូមិគ្រិះតែម្តង

"ស្វាគមន៍"ចូលមកដល់ខាងក្នុងហាងក៏មានបុគ្គលិកចាំទទួលស្វាគមន៍មុនតែម្តង យ៉ុនហ្គីគ្រាន់ញញឹមនិងក្រឡេកភ្នែកមើលតុណាដែលទំនេរនិងបានចូលអង្គុយញាំអីឆាប់បាននិងត្រឡប់ទៅវិញ។

"ញាំវាមួយៗកុំញ៉ាប់ពេកប្រយ័ត្នអួល"សម្លេងភ្ញៀវម្នាក់បាននិយាយយ៉ុនហ្គីដែលស្តាប់ឮហាក់មានអារម្មណ៏បានស្គាល់សម្លេងមួយនេះក៏ងាកបែរទៅរកប្រភពសម្លេងតែម្តង។

"មួយនេះឆ្ងាញ់ណាស់ សាកញាំបន្តិចទៅ" ពេលនាយបែរទៅប្រភពសម្លេងក៏បានឃើញសកម្មភាពមនុស្សពីរនាក់អង្គុយញាំអាហារទល់មុខគ្នាម្នាក់បញ្ចុកឯម្នាក់ទៀតហា៎មាត់រងចាំញាំ។

"អត់ទោសផងលោក ត្រូវការអង្គុយតុមួយណាដែល"ដោយសារតែឃើញយ៉ុនហ្គីនៅឈរយូរពេក បុគ្គលិកក្នុងហាងក៏មកសួរនាយតែម្តង។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now