សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

547 68 5
                                    

ភាគទី13

   ក្រោយរៀនចប់ឡានដែលមកចាំទទួលរាងក្រាសក៏មកចតចាំដូចរាល់ដង យ៉ុនហ្គីបានចេញទៅមុនតែម្តងព្រោះតែនាយមានភារកិច្ចត្រូវធ្វើ នៅតាមផ្លូវនាយតែងតែសម្លឹងមើលទេសភាពនៅតាមកញ្ចក់ឡានយ៉ាងស្ងៀមស្ងាត់មិននិយាយអ្វីទេ។

នឹកស្រម៉ៃដល់រឿងមុននេះនៅពេលដែលនាយនិងក្រុមទាំង4នាក់គឺជីមីនថេយ៉ុងជុងហ្គុកសាន់ណាបានបញ្ចប់អាហារនាំគ្នាទៅថ្នាក់រៀនវិញនោះ ធ្វើឲ្យយ៉ុនហ្គីនាយមានអារម្មណ៍មិនល្អឡើងមក។

ស្រម៉ៃ

"អ្នកទាំងពីរមើលទៅដូចជាស្និតស្នាលនិងគ្នាណាស់"ជុងហ្គុក ក៏បន្លឺសម្លេងឡើងសួរទៅកាន់ប្រុសស្រីដែលកំពុងបណ្តើរគ្នាដើរទន្ទឹមនិងគ្នានោះ។

"មិនឲ្យខ្ញុំស្និតយ៉ាងមិចព្រោះបងមីនជាគូរដណ្តឹងខ្ញុំណា" សាន់ណា និយាយទាំងសើចញញឹមហាន់មានក្តីសុខជាពន់ពេកឯជីមីនក៏មិនបាននិយាយអ្វីគេស្ងៀមស្ងាត់ទឹកមុខមាំមិនប្តូរ រីឯយ៉ុនហ្គីនោះវិញពេលឮដំបូងនាយងាកមុខមើលទៅជីមីនយ៉ាងលឿនរងចាំមើលជីមីនប្រកែកនិងការនិយាយរបស់សាន់ណាដែលអត់ ប៉ុន្តែអ្វីៗហាក់មិនដូចការគិតរបស់នាយសោះជីមីននៅតែរក្សាភាពស្ងៀមស្ងាត់ដើរទៅមុខបន្តទាំងធ្វើមុខមាំដដែល។

"អរ...."ជុងហ្គុក គ្រាន់ធ្វើជាងក់ក្បាលយល់រួចក៏ងាកភ្នែកមើលយ៉ុនហ្គី នាយដឹងថាមិត្តរបស់នាយកំពុងតែខូចចិត្តមិនខានទេក្រោយពីរបានស្តាប់ឮដូចច្នេះ។

    ដោយដើរផងនិយាយលេងផងពួកគេក៏មកដល់អគារថ្នាក់រៀនរបស់ពួកគេ បន្ទាប់ក៏បំបែកគ្នាទៅថ្នាក់រាងៗខ្លួន។

បច្ចុប្បន្ន

    វិលមកដល់បច្ចុប្បន្នវិញកង់ឡានត្រូវបានឈប់ជាយូរតែអ្នកអង្គុយល្បាំងក្រោយមិនដឹងថាកំពុងតែគិតអីទៀតទេមើលតាមតែទឹកមុខហាក់មិនរីករាយបន្តិចសោះ។

"លោកប្រុស ដល់ហើយទាន" អ្នកបើកឡាន ក៏បាននិយាយដាស់ស្មារតីយ៉ុនហ្គី នាយក្រាសឮហើយមើលទៅក្រៅបន្តិចទើបបែរមកនិយាយជាមួយនិងអ្នកបើកឡានវិញ។

"ឯងជិះតាក់សីុទៅវិញចុះទុកឡានយើងបើកទៅវិញដោយខ្លួនឯង"យ៉ុនហ្គី

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now