សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

639 39 1
                                    

ភាគ17

   ថ្ងៃអាទិត្យ

ព្រឹកថ្ងៃចុះឡើងៗព្រះអាទិត្យនិងព្រះច័ន្ទបានផ្លាស់ប្តូរវេនគ្នាម្តងថ្ងៃម្តងយប់រហូតឈានចូលដល់ថ្ងៃអាទិត្យ...នៅក្នុងព្រឹកមួយនេះយើងឃើញថារាងក្រាសដែលជាតួរឯករបស់យើងបានឈរនៅមុខកញ្ចក់ដោយឈរសម្លឹងមើលខ្លួនឯងនិងបានវែកសក់ពុះមួយចំហៀងឡើងជះភាពសង្ហារឡើងមក។ ឆិតៗ**សូរសម្លេងទឹកអប់បានបន្លឺឡើងយ៉ុនហ្គីបានបាញ់ទឹកអប់លើ'ក'ដៃនាយញី'ក'ដៃទាំងពីររួចយកមកផ្តិចត្រង់'ក'ដើម្បីជាការបន្ថែមក្លិនក្រអូប។

   បើនិយាយចំពោះអ្នកក្នុងគ្រួសារដែលនៅជាន់ខាងក្រោមឯណេះវិញទាំងចៅហ្វាយនិងអ្នកបម្រើសុទ្ធសឹងតែមមាញឹកកាងាររាងៗខ្លួន....។

"កូនយ៉ុនមិនទាន់ចុះមកទៀតមែនទេបង"អ្នកស្រីមីន(សុំហៅកាត់ហៅពេញខ្ញុំងាយភ្លេច) បានកាន់ចានបបរបង្គាមួយគមធំដើរមករកតុអាហារដែលមានលោកមីនកំពុងអង្គុយអានក្រសែតជាការកំដរអារម្មណ៍ ថ្ងៃនេះជាថ្ងៃអាទិត្យអញ្ចឹងហើយលោកមីនមិនបានទៅធ្វើការនោះទេ។

"នៅទេអូន"លោកមីន បានបត់កាសែតទុករួចងាកមកនិយាយជាមួយប្រពន្ធដោយអ្នកស្រីមីនគាត់ក៏បានទាញកៅអីមកអង្គុយជ្រុងម្ខាងក្បែរអ្នកជាប្តី។

"នោះអ្នកស្រីលោកប្រុសចុះមកហើយ"ម៉ែដោះ បាននិយាយប្រាប់ដល់អ្នកស្រីមីន អ្នកស្រីមីនបានងាកទៅមើលតាមកាំជណ្តើរក៏បានឃើញវត្តមានយ៉ុនហ្គីគឺកំពុងចុះមកមែន។ ជំហ៊ានវែងៗដំណើរដើរទាំងមុខងាប់បានដើរមកយ៉ាងសង្ហារទៅរកតុអាហារដែលរៀបចំរួចជាស្រេចមានអាហារគ្រប់មុខពេញតុ។

"កូនចង់ទៅណាមែនទេ"អ្នកស្រីមីន ឃើញថាកូនរៀបចំស្លៀកពាក់តែងខ្លួនដូចចង់ចេញទៅណាទើបអ្នកស្រីចោទសួរទៅយ៉ុនហ្គីដែលអង្គុយនៅទល់មុខរបស់គាត់។ ចម្លើយដែលអ្នកស្រីបានត្រឡប់មកវិញគឺជាការងក់ក្បាលរបស់រាងក្រាស នាយមិនបាននិយាយឆ្លើយឆ្លងជាមួយម៉ាក់នាយឡើង។

"ម៉ែដោះដួសបាយទៅ"ដោយឃើញថាម្តាយកូនទាំងពីរនិយាយគ្នាលោកមីនក៏បានបញ្ជារម៉ែដោះឲ្យគាត់ដួសបាយតែម្តង ឲ្យទាន់ម៉ោងបាយព្រឹក។

You've reached the end of published parts.

⏰ Last updated: Jul 16, 2023 ⏰

Add this story to your Library to get notified about new parts!

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now